តួកគី ដាក់ពាក្យស្នើសុំធ្វើជាសមាជិកភាពក្រុមប្រទេស BRICS ជាផ្លូវការ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តួកគី បានដាក់ពាក្យជាផ្លូវការដើម្បីស្នើសុំចូលរួមជាមួយក្រុមប្រទេស BRICS ហើយប្រទេសជាសមាជិកនឹងពិចារណាលើការចូលរួមនេះ។

ប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan បានទទួលយកការអញ្ជើញរបស់វិមានក្រឹមឡាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៤ ខែតុលាខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ រុស្ស៊ី កំពុងធ្វើជាប្រធាន BRICS។ កាលពីប៉ុន្មានខែមុន ទីក្រុងអង់ការ៉ាបានដាក់សំណើដើម្បីក្លាយជាផ្នែកមួយនៃក្រុមប្រទេស BRICS ដោយសារមានភាពរង្គោះរង្គើររវាងតួកគី និងសមាជិកអង្គការណាតូជុំវិញជម្លោះអ៊ុយក្រែន។ តួកគី ជាសមាជិកដំបូងរបស់ណាតូដែលស្វែងរកសមាជិកភាពនៅក្នុងក្រុមប្រទេស BRICS ។

លោក Omer Celik អ្នកនាំពាក្យរបស់គណបក្សដែលស្ថិតក្រោមការគ្រប់គ្រងដោយប្រធានាធិបតីតួកគីបានលើកឡើងថា ការដាក់ពាក្យស្នើសុំធ្វើជាសមាជិកកំពុងស្ថិតក្រោមការពិចារណារបស់ BRICS ខណៈដែលប្រធានាធិបតីតួកគី លោក Erdogan បាននិយាយជាច្រើនដងមកហើយអំពីបំណងប្រាថ្នាចង់ក្លាយជាសមាជិក BRICS ។ ឥឡូវនេះ ដំណើរការនេះកំពុងបន្ត ប៉ុន្តែ​មិនទាន់ចេញលទ្ធផលនោះ​ទេ។ យ៉ាងណាមិញ ប្រធានាធិបតីតួកគីបានបញ្ជាក់យ៉ាងច្បាស់ថា តួកគី ចង់ចូលរួមក្នុងវេទិកាសំខាន់ៗរបស់ BRICS ផងដែរ។

គួរឲ្យបញ្ជាក់ដែរថា ក្រុមប្រទេស BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូងចូលរួមនៅក្នុងឆ្នាំ២០១១។ ក្រុមប្រទេស ​BRICS បានចាប់ផ្តើមពង្រីកនៅឆ្នាំនេះ នៅពេលដែលប្រទេសនាំចេញប្រេងធំៗមួយចំនួនរបស់ពិភពលោករួមមាន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានក្លាយជាសមាជិកពេញលេញ។ ឥឡូវនេះ មានប្រទេសជាង ៣០ បានដាក់ពាក្យសុំចូលរួមជាផ្លូវការហើយ។ ទន្ទឹមនឹងនេះ គេឃើញថា សមាជិក BRICS កំពុងធ្វើការយ៉ាងសកម្មដើម្បីបោះបង់ប្រាក់ដុល្លារអាម៉េរិកនៅក្នុងពាណិជ្ជកម្មរបស់ពួកគេ។ ប្រសិនបើ BRICS ទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរការទូទាត់នៃប្រតិបត្តិការប្រេងជាមួយនឹងរូបិយប័ណ្ណផ្សេងទៀត នោះអាចជះឥទ្ធិពលលើភាគហ៊ុននៃប្រាក់ដុល្លារក្នុងពាណិជ្ជកម្មអន្តរជាតិ និងទុនបំរុងប្តូររូបិយប័ណ្ណសកល។ ទន្ទឹមនឹងនេះដែរ ការដាក់ពាក្យរបស់តួកគីបានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងសហភាពអឺរ៉ុប។

លោក Peter Stano អ្នកនាំពាក្យរបស់ប្លុក លើកឡើងថា ក្នុងនាមជាបេក្ខជនមានបំណងចង់ចូលសហភាពអឺរ៉ុប ទីក្រុងអង់ការ៉ាត្រូវគោរពតម្លៃសហភាពអឺរ៉ុប និងគោលនយោបាយការបរទេស បើទោះបីជាមានសិទ្ធិជ្រើសរើសអង្គការអន្តរជាតិណាមួយដើម្បីចូលរួមក៏ដោយ។ ក្នុងឆ្នាំ ១៩៩៩ តួកគីត្រូវបានប្រកាសថាជាប្រទេសបេក្ខភាពសហភាពអឺរ៉ុប ហើយស្ថិតនៅក្រោមការចរចាចាប់តាំងពីឆ្នាំ ២០០៥។ ទោះជាយ៉ាងណាក្តី សភាអឺរ៉ុបបានផ្អាកការពិភាក្សាអំពីការចូលជាសមាជិកជាមួយតួកគីក្នុងឆ្នាំ ២០១៩ ជុំវិញការចោទប្រកាន់ថាមានការរំលោភសិទ្ធិមនុស្ស។ ដូច្នោះហើយ តួកគីមានការខកចិត្តចំពោះកង្វះវឌ្ឍនភាពនៅក្នុងការចរចារជាមួយប្លុកអឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង