ភូមិចំនួន២ ស្ថិតនៅ​ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ អនុវត្ដន៍ក្នុងគម្រោងដំណាំដើម្បីអភិរក្សសត្វដំរីអាស៊ី

ពោធិ៍សាត់ ៖ ភូមិចំនួន២ រួមមាន ភូមិប្រទាលជ្រុំ និងភូមិផ្ចឹកជ្រុំ ស្ថិតក្នុងនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានអនុវត្ដន៍គម្រោងដំណាំដើម្បីអភិរក្សសត្វដំរីអាស៊ី ដែលបង្កើតឡើងដោយក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធ ដើម្បីការពារធម្មជាតិ។ ការអនុវត្ដគម្រោងនេះ គឺដើម្បីចូលរួមកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វដំរី និងទប់ស្កាត់ការកើតវិវាទឡើងរវាងសត្វ និងមនុស្ស ដោយសារការទន្ទ្រានទីកន្លែងរកចំណីរបស់សត្វដំរី និងប្រជាពលរដ្ឋរស់នៅតំបន់ព្រៃភ្នំ។

នៅក្នុងដំណើរចុះពិនិត្យមើលទីតាំងដែលជាគម្រោងដំណាំការពារដំរីអាស៊ី ដើម្បីបន្ធូរបន្ថយជម្លោះវិវាទរវាងមនុស្ស និងសត្វដំរី ស្ថិតនៅក្នុងភូមិ ផ្ចឹកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញគឺជាទីជម្រកនៃសត្វដំរីព្រៃមួយកន្លែងផងដែរ។

ឯកឧត្ដមបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន សត្វដំរីអាស៊ីដែលមានវត្តមាននៅកម្ពុជាគឺនៅមានសល់ប្រហែលចន្លោះពី៤០០ក្បាល ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដោយសារទីនោះជាតំបន់ដែលមានជីវៈចម្រុះដ៏សម្បូរបែប មានប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅដល់ពួកវា និងសត្វព្រៃផ្សេងៗទៀត។ ទីកន្លែងនេះគឺជាតំបន់ព្រៃស្រោងដែលជាកន្លែងរស់នៅរបស់សត្វដំរី ប៉ុន្តែដោយសារកំណើនរបស់ប្រជាជនបានធ្វើឱ្យមានការទន្រ្ទានដីព្រៃ ហើយនៅកន្លែងខ្លះជាទីជម្រករបស់សត្វដំរី ដែលបង្កឱ្យមានជម្លោះរវាងមនុស្ស និងសត្វដំរី។

ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ៖

“ចំពោះគម្រោងដំណាំការពារដំរីអាស៊ីនេះគឺដើម្បីទប់ស្កាត់បញ្ហាប្រឈម ដោយសារតំបន់មួយកន្លែងនេះគឺជាទីកន្លែងដែលសត្វដំរីឆ្លងកាត់ ហើយដំរីវាអាចស៊ីដំណាំអ្នកស្រុក។ អ៊ីចឹងដើម្បីការពារសត្វដំរីយើងបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដោយបានអនុវត្តន៍នូវគម្រោងមួយនេះ”

ឯកឧត្ដមបានថ្លែងបន្ថែមថា៖

“ដំរីជាសត្វរកស៊ីចំណីអាហារបែបវិលជុំ បានសេចក្តីថា បើវាធ្លាប់រកស៊ីតំបន់ណាមួយហើយ វាតែងមកកន្លែងនោះវិញដដែល។ ហេតុនេះបើកន្លែងណាមួយក្រុមមនុស្សបានប្រើប្រាស់កន្លែងវាសម្រាប់អាស្រ័យផលដំាំដំណាំនោះដំរីវាតែងមកកម្ទេចដំណាំរបស់អ្នកស្រុកចោលហើយ។ ការកើតនូវហេតុការណ៍បែបនេះវានឹងបង្កឱ្យមានជម្លោះរវាងមនុស្ស និងសត្វដំរីពុំខាន និងដណ្តើមកន្លែងទីតាំងគ្នាក្នុងការរកចំណី និងប្រកបរបរកសិកម្មចិញ្ចឹមជីវិត។ ព្រោះតែហេតុផលនេះ ហើយទើបគេបានបង្កើតគម្រោងមួយសម្រាប់ដោះស្រាយបញ្ហានេះឡើងដើម្បីកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វដំរី”

នៅក្នុងគម្រោងផែនការ ក៏ដូចជាកិច្ចការពារអភិរក្សសត្វដំរីនេះ ទាំងក្រសួងបរិស្ថាន និងអង្គការដៃគូដែលមានរយៈពេល១០ឆ្នាំ គ្រោងចំណាយថវិការ៤០លានដុល្លារអាមេរិកដែលស្ថិតនៅក្រោមក្របខ័ណ្ឌផែនការសកម្មភាពចំនួន៧ធំៗ ក្នុងនោះក៏មានគម្រោងកាត់បន្ថយជម្លោះរវាងសត្វដំរីជាមួយមនុស្សផងដែរ។

លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិបានឱ្យដឹងថា គម្រោងមួយនេះបានចាប់ផ្តើមរយៈពេលជិត៣ឆ្នាំហើយ ដែលតំបន់នេះត្រូវបានរៀបចំឡើងចំនួនពីរកន្លែងគឺតំបន់ការពារធម្មជាតិ ភូមិប្រទាលជ្រុំ និង ភូមិ ផ្ចឹកជ្រុំ ស្ថិតក្នុងឃុំប្រមោយ។ ក្នុងចំណោមប្រជាពលរដ្ឋចំនួន១០គ្រួសារដែលទទួលបានក្នុងការចូលគម្រោងនេះត្រូវបានគេណែនាំឱ្យដំាំដំណាំ ដែលមិនទាក់ទាញសត្វដំរី ដូចជា ដាំសណ្តែកកួរ តាសក់ទ្រើង ម្ទេស ត្រប់ ជាដើម។

លោក ទុយ សេរីវឌ្ឍនា បានមានប្រសាសន៍ថា ៖

“នៅកន្លែងនេះគឺគ្រាន់ជាគំរូមួយទេ មិនទាន់ជាគម្រោងដែលធំដូចអ្វីដែយើងចង់បានឡើយ។ ឧបមាថា ទីកន្លែងនេះមានស្រូវ ឬចេក និងទីតាំងខ្លះដំាអំពៅ អីចឹងមានន័យថា វាជាដំណាំទាក់ទាញសម្រាប់សត្វដំរី។ អីចឹងដើម្បីកុំឱ្យវាកើតមានផលប៉ះពាល់ណាមួយជាមួយសត្វដំរីទើបយើងបានណែនាំឱ្យបងប្អូនធ្វើការផ្លាស់ប្តូរដំណាំណាមួយដែលពុំទាក់ទាញដល់សត្វដំរី។ យើងនឹងពង្រីកនៅតាំងភូមិ ហើយថ្ងៃខាងមុខយើងនឹងពង្រីកទៅកាន់តំបន់ផ្សេងៗទៀត”

លោក ទុយ សេរីវឌ្ឍនា បានឱ្យដឹងថា នៅកម្ពុជាយើងមិនទាន់មានជម្លោះខ្លាំងក្លាដូចនៅប្រទេសមួយចំនួននៅឡើយទេ ដូចជា អាហ្រ្វិក ឥណ្ឌា និងស្រីលង្កា ជាដើម។ នៅកម្ពុជា សត្វដំរី ក៏ធ្លាប់ចូលមកស៊ីដំណាំរបស់បងប្អូនកសិករយើងដែរ ដូចជា ក្នុងឆ្នាំ ១៩៩៦ ឆ្នាំ ១៩៩៧ ក៏ធ្លាប់កើតបញ្ហានេះឡើងដែរ។ មិនមែនតែទីកន្លែងនេះទេ សូម្បីតែនៅតាមតំបន់ជួរភ្នំក្រវាញ ក្នុងនោះដូចជាតំបន់ពេជ្រនិល គិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ តំបន់បូទុមសាគរ ជីផាត ស្ថិតក្នុងខេត្តកោះកុង ក៏មានបញ្ហាជម្លោះរវាងសត្វដំរីជាមួយមនុស្សដូចគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ