អាម៉េរិក​ប្រកាស​​​កិច្ចព្រមព្រៀង​មិនយកពន្ធលើឱសថនាំចូលពីចក្រភពអង់គ្លេស

បរទេស៖ សហរដ្ឋអាម៉េរិកបានប្រកាសកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេសសម្រាប់ការមិនយកពន្ធលើផលិតផលឱសថ និងបច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រ ។នេះបើយោងតាមការររាយការណ៍ពី CNA ។

ផ្អែកលើកិច្ចព្រមព្រៀងមួយនេះ ចក្រភពអង់គ្លេសបានបង្កើនថវិកាសេវាសុខភាពជាតិ (NHS) ពី ០,៣% ទៅ ០,៦% សម្រាប់បង្កើនការចំណាយលើការទិញថ្នាំពេទ្យពីអាម៉េរិក។ នៅក្រោមកិច្ចព្រមព្រៀងនេះ ចក្រភពអង់គ្លេសនឹងបង្កើនតម្លៃសុទ្ធ ២៥% សម្រាប់ទិញឱសថពីអាម៉េរិក ជាថ្នូរនឹងការនាំចេញឱសថ និង បច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រផលិតរបស់ខ្លួនទៅកាន់អាម៉េរិកវិញដោយគ្មានពន្ធ។

អ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR) លោក Jamieson Greer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសប្រកាសអំពីលទ្ធផលដែលបានចរចាជាមួយគ្នាសម្រាប់ឱសថ ក្នុងគោលបំណងជួយជំរុញការវិនិយោគ និងការច្នៃប្រឌិតនៅក្នុងប្រទេសទាំងពីរ។”

គួរបញ្ជាក់ដែរថា ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានជំរុញឱ្យចក្រភពអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតជាពិសេសប្រទេសអ្នកមានឲ្យបង្កើនការចំណាយប្រាក់សម្រាប់ទិញថ្នាំពេទ្យអាម៉េរិក ដែលជាផ្នែកមួយនៃការជំរុញឱ្យតម្លៃថ្នាំពេទ្យរបស់ខ្លួន។

កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីលោក Donald Trump គំរាមដំឡើងពន្ធលើការនាំចូលថ្នាំពេទ្យពីចក្រភពអង់គ្លេសដល់ទៅ ១០០% ខណៈដែលអាម៉េរិក គឺជាគោលដៅនាំចេញថ្នាំពេទ្យដ៏ធំបំផុតមួយរបស់ចក្រភពអង់គ្លេស។

ទន្ទឹមនឹងនេះ មានប្រភពពីរដែលដឹងពីកិច្ចព្រមព្រៀងនេះ​ បង្ហើបថា វាពាក់ព័ន្ធនឹងការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងក្របខ័ណ្ឌវាយតម្លៃរបស់ NICE ដែលជាស្ថាប័នរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស មានតួនាទីកំណត់ថាតើថ្នាំពេទ្យថ្មីមានតម្លៃប្រសិទ្ធភាពសម្រាប់ NHS ដែរឬទេ? NICE គណនាការចំណាយប្រចាំឆ្នាំអតិបរមា ៣០ ០០០ ផោន (៣៩ ៧៨៩ ដុល្លារអាម៉េរិក) ដែលមានន័យថា ប្រសិនបើការចំណាយលើសពីកម្រិតនេះ ពួកគេនឹងមិនផ្តល់ថវិកាសម្រាប់ NHS នោះទេ។ លើសពីនេះ ឧស្សាហកម្មឱសថបានរិះគន់ការព្រមព្រៀងរបស់អង់គ្លេសជាមួយនឹងអាម៉េរិក ខណៈដែលក្រុមហ៊ុនធំៗមួយចំនួនបានលុបចោល ឬផ្អាកការវិនិយោគក្នុងប្រទេសមួយនេះរួមមាន ក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនឱសថធំជាងគេនៅក្នុងផ្សារហ៊ុនទីក្រុងឡុងដ៍។ មិនត្រឹមតែប៉ុណ្ណោះ វាបង្កជាជម្លោះរវាងវិស័យសុខាភិបាល និងរដ្ឋាភិបាលពាក់ព័ន្ធនឹងការដំឡើងថ្លៃទិញថ្នំាពេទ្យពីអាម៉េរិកដោយតម្លៃស្ម័គ្រចិត្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូនខ្មែរវិនិយោគជាង ៥ លានដុល្លារ បង្កើតរោងចក្រផលិតមី រំពឹងជំនួសផលិតផលនាំចូល

ជំនួញ, ព្រឹត្តិការណ៍

• 29/07/2026

អ្នកវិនិយោគជនជាតិខ្មែរមួយរូបបានបោះទុនជាង ៥ លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតមីនៅខេត្តកំពង់ស្ពឺ ដោយរំពឹងថានឹងជួយបង្កើនការផលិតក្នុងស្រុក និងជំនួសផលិតផលមីនាំចូលពីក្រៅប្រទេស

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

Leave a Reply

Your email address will not be published.Required fields are marked *