អាម៉េរិក ផ្អាកការលើកលែងពន្ធលើកញ្ចប់ទំនិញតូចៗដែលមានតម្លៃ ៨០០ ដុល្លារ ឬ តិចជាងនេះ

បរទេស៖ យោងតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ័៍ថា អាម៉េរិក បានផ្អាកការលើកលែងពន្ធលើកញ្ចប់ទំនិញតូចៗ ឬ de minimis ដែលមានតម្លៃ ៨០០ ដុល្លារ ឬតិចជាងនេះ ក្នុងគោលបំណងបិទចន្លោះប្រហោងដែលអនុញ្ញាតឱ្យកញ្ចប់ទំនិញចូលក្នុងប្រទេសដោយគ្មានជាប់ពន្ធគយ។

ការផ្អាកលើកលែងពន្ធនេះបានចូលជាធរមាននៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីកញ្ចប់ទំនិញទាំងនោះត្រូវបានលើកលែងពន្ធអស់រយៈពេល ៦ខែ។ ទន្ទឹមនឹងនេះ ប្រទេសជាង ៣០ រួមទាំងអូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន និងម៉ិចស៊ិក បានផ្អាកការដឹកជញ្ជូនកញ្ចប់ទំនិញមួយចំនួនទៅកាន់អាម៉េរិក ដើម្បីចៀសវាងជាប់ពន្ធថ្លៃ។ ជាមួយគ្នានេះ សហជីពប្រៃសណីយ៍ជុំវិញពិភពលោកបានលើកឡើងថា ពួកគេត្រូវការភាពច្បាស់លាស់បន្ថែមទៀតអំពីការគណនាពន្ធមុនពេលដឹកជញ្ជូនកញ្ចប់ទំនិញទៅកាន់អាម៉េរិក។ ជាក់ស្ដែង ក្រុមហ៊ុនដឹកជញ្ជូន DHL បានលើកឡើងថា ខ្លួននឹងមិនដឹកជញ្ជូនកញ្ចប់ទំនិញទៅកាន់អាម៉េរិកនោះទេ រហូតដល់មានដោះស្រាយទាក់ទងនឹងរបៀបប្រមូលពន្ធ ជាមួយនឹងរបៀបដែលទិន្នន័យត្រូវបានបញ្ជូនទៅគយ និងការការពារព្រំដែនអាម៉េរិក។

កាលពីថ្ងៃទី ៣០ ខែកក្កដា សេតវិមានបានចេញផ្សាយថា អត្រាពន្ធលើកញ្ចប់តូចៗនឹងត្រូវបានគណនាតាមវិធីមួយក្នុងចំណោមជម្រើសពីរ។ ជម្រើសទី១ គឺការកំណត់តម្លៃចន្លោះពី ៨០ ដុល្លារទៅ ២០០ ដុល្លារក្នុងមួយមុខទំនិញ ដោយអាស្រ័យលើប្រទេសដើមនៃកញ្ចប់ទំនិញនោះ។ អ្នកលក់ចាំបាច់ត្រូវរៀបចំឯកសារ ដោយសារគយអាម៉េរិកនឹងទាមទារព័ត៌មានអំពីប្រភពដើម និងប្រភេទទំនិញនៅក្នុងកញ្ចប់។ជម្រើសទី២ គឺផ្អែកលើតម្លៃអត្រាពន្ធដាក់ឲ្យមានភាពស្មើគ្នា ដែលកំណត់ដោយសេតវិមានសម្រាប់ប្រទេសនីមួយៗ។ ឧទាហរណ៍៖ ប្រសិនបើប្រទេសនោះកំណត់ពន្ធ ១០% លើការនាំចូលពីអាម៉េរិក នោះកញ្ចប់ទំនិញពីប្រទេសនោះនឹងជាប់ពន្ធ ១០% ពេលចូលទៅអាម៉េរិកដូចគ្នា។

រដ្ឋបាល Trump បានលើកឡើងថា ពន្ធគយ គឺមានភាពចាំបាច់សម្រាប់កាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាម៉េរិក ខណៈពេលដែលការខំប្រឹងបញ្ឈប់ឲ្យមានការលើកលែងពន្ធលើកញ្ចប់ទំនិញតូចៗ ក្នុងគោលបំណងលុបបំបាត់ការហូរចូលនៃគ្រឿងញៀនតាមព្រំដែន។ ការលើកលែងពន្ធលើកញ្ចប់ដែលមានតម្លៃតិចជាង ៨០០ ដុល្លារបានជួយត្រួសត្រាយផ្លូវពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ដែលអនុញ្ញាតឱ្យអ្នកលក់ដឹកជញ្ជូនដោយផ្ទាល់ទៅអតិថិជន។ មិនត្រឹមតែប៉ុណ្ណោះ ការលើកលែងនេះក៏អនុញ្ញាតឱ្យក្រុមហ៊ុន E-Commerce ចិន ដូចជា Shein និង Temu ជៀសវាងការបង់ពន្ធ បើទោះបីជា Trump បានដាក់ពន្ធលើទំនិញចិនក្នុងអំឡុងអាណត្តិដំបូងរបស់គាត់ក៏ដោយ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចំនួននៃកញ្ចប់ទំនិញបានឆ្លងកាត់ព្រំដែនអាម៉េរិកកើនឡើងដប់ដងពី ១២៩ លានកញ្ចប់ដល់ទៅ ១,៣៦ ពាន់លានកញ្ចប់។

គួរឲ្យបញ្ជាក់ដែរថា ច្បាប់ de minimis របស់សហរដ្ឋអាម៉េរិកសម្រាប់លើកលែងលើការនាំចូលកញ្ចប់ទំនិញតូចៗត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៨ ប៉ុន្តែត្រូវបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ អ្នកខ្លះយល់ថា វាគឺជាចន្លោះប្រហោងដែលអនុញ្ញាតឱ្យផលិតផលចិនមានតំលៃថោកចូលសហរដ្ឋអាមេរិក ដែលប៉ះពាល់ដល់ឧស្សាហកម្មក្នុងប្រទេស ហើយត្រូវបានប្រើក្នុងរូបភាពខុសច្បាប់ ដូចជា ការនាំចូលគ្រឿនញៀន និងសារធាតុគីមីជាដើម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *