អាម៉េរិកគំរាមដំឡើងពន្ធបន្ថែមទៀតលើការនាំចូលពីឥណ្ឌា ប្រសិនបើកិច្ចប្រជុំរវាង Donald Trump និង Vladimir Putin បរាជ័យ

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា អាម៉េរិកបានគំរាមដំឡើងពន្ធបន្ថែមទៀតលើការនាំចូលពីឥណ្ឌា ប្រសិនបើកិច្ចប្រជុំរវាងប្រធានាធិបតី Donald Trump និងមេដឹកនាំរុស្ស៊ីលោក Vladimir Putin បរាជ័យ។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក Scott Bessent បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដំឡើងពន្ធបន្ថែមទៀតលើឥណ្ឌា ដោយការសម្រេចចិត្តនេះនឹងអាស្រ័យលើលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាម៉េរិក និងរុស្ស៊ី នៅក្នុងរដ្ឋ Alaska នៅថ្ងៃសុក្រសប្ដាហ៍នេះ។

លោក Bessent លើកឡើងថា ៖

«យើងបានដំឡើងពន្ធបន្ថែមលើឥណ្ឌាពាក់ព័ន្ធនឹងការដែលពួកគេទិញប្រេងពីរុស្ស៊ី។ ខ្ញុំអាចមើលឃើញ ប្រសិនបើអ្វីៗមិនដំណើរការល្អនោះទេ ទណ្ឌកម្ម ឬ ការដំឡើងពន្ធអាចនឹងកើតឡើង»។

កាលពីដើមខែនេះ Trump បានដាក់ពិន័យដោយដំឡើងពន្ធ ២៥% លើឥណ្ឌា បន្ថែមពីលើពន្ធស្រាប់ ២៥% ដោយសារពួកគេទិញប្រេង និងអាវុធពីរុស្ស៊ី ដែលនាំឲ្យពន្ធសរុបមានអត្រា ៥០%។ ប្រសិនបើលទ្ធផលនៃកិច្ចប្រជុំអាម៉េរិក និងរុស្ស៊ីទទួលបរាជ័យ នោះឥណ្ឌាអាចប្រឈមនឹងការដំឡើងពន្ធបន្ថែមទៀតពី Donald Trump។

ថ្មីៗនេះ អាម៉េរិកកំពុងព្យាយាមសម្រុះសម្រួលបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន ដោយ Trump បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងសន្តិភាព។ ជាលួទ្ធផល Trump និង Putin គ្រោងនឹងជួបប្រជុំគ្នានៅរដ្ឋ Alaska នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីវិធីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោក Bessent បាននិយាយថា ៖

«ប្រធានាធិបតី Trump នឹងជួបជាមួយប្រធានាធិបតីពូទីន ហើយអឺរ៉ុបកំពុងគិតអំពីរបៀបដែលគាត់គួរធ្វើ និងអ្វីដែលគាត់គួរធ្វើ។ អឺរ៉ុបត្រូវតែចូលរួមជាមួយពួកយើងនៅក្នុងការដាក់ទណ្ឌកម្មទាំងនេះ និងមានឆន្ទៈក្នុងការដាក់ទណ្ឌកម្មបន្ទាប់បន្សំទាំងនេះ»។

ជារឿយៗ Trump តែងតែលើកឡើងថា ពន្ធគយគឺជាផ្នែកមួយនៃផែនការរបស់រដ្ឋបាលរបស់គាត់ក្នុងការជំរុញសេដ្ឋកិច្ចរបស់អាម៉េរិក និងធ្វើឱ្យពាណិជ្ជកម្មពិភពលោកមានភាពយុត្តិធម៌។ លើសពីនេះ លោកបានហៅឥណ្ឌាម្តងហើយម្តងទៀតថាជា អ្នករំលោភលើពន្ធគយ។ ការចរចាពាណិជ្ជកម្មរវាងទីក្រុងដេលី និងទីក្រុងវ៉ាស៊ីនតោនបានដំណើរការអស់រយៈពេលជាច្រើនខែ ហើយគ្រោងនឹងបន្តចរចារម្តងទៀតនៅថ្ងៃទី ២៥ ខែសីហាខាងមុខនេះ ខណៈដែលអត្រាពន្ធថ្មី ៥០% របស់ Trump លើការនាំចូលពីឥណ្ឌាគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ២៧ ខែសីហា។ អ្នកជំនាញលើកឡើងថា ការបដិសេធរបស់ឥណ្ឌាក្នុងការកាត់បន្ថយពន្ធលើវិស័យកសិកម្ម និងផលិតផលទឹកដោះគោពីអាម៉េរិក គឺជាឧបសគ្គដ៏ធំមួយនៅក្នុងការចរចា។ប្រសិនបើពន្ធ ៥០% នេះចូលជាធរមានពិតមែន នោះឥណ្ឌានឹងក្លាយជាដៃគូពាណិជ្ជកម្មអាម៉េរិកដែលជាប់ពន្ធច្រើនជាងគេបំផុតនៅអាស៊ី ហើយបញ្ហានេះនឹងរារាំងយ៉ាងខ្លាំងដល់ការនាំចេញរបស់ខ្លួនរួមមាន វាយនភណ្ឌ និងគ្រឿងអលង្ការ។

ចាប់តាំងពីមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនមក ឥណ្ឌាបានបង្កើនការនាំចូលប្រេងឆៅដែលមានតំលៃថោកពីរុស្ស៊ី ដែលជាហេតុធ្វើឱ្យទំនាក់ទំនងឥណ្ឌា-អាមេរិកកាន់តែតានតឹង និងរំខានដល់កិច្ចចរចាពាណិជ្ជកម្មដែលកំពុងបន្តជាមួយទីក្រុងវ៉ាស៊ីនតោន។ ការនាំចូលរបស់ឥណ្ឌាពីរុស្ស៊ីបានកើនឡើងពី ៣% ក្នុងឆ្នាំ ២០២១ ដល់ទៅ ៤០% នៅឆ្នាំ ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងដេលីលើកហាតុផលថា ការទិញប្រេងពីរុស្ស៊ីគឺដើម្បីការពារប្រជាជនឥណ្ឌាក្រីក្ររាប់លាននាក់ពីការកើនឡើងថ្លៃដើម ដោយសារឥណ្ឌាគឺជាអ្នកនាំចូលថាមពលដ៏សំខាន់ ដូច្នោះហើយខ្លួនត្រូវតែទិញប្រេងឆៅដែលមានតម្លៃថោកបំផុត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *