ក្រុមហ៊ុនវិរៈប៊ុនថាំ សហការ​ជាមួយ​ក្រសួងទេចរណ៍បើក​ការ​ប្រកួត​ប្រជែង​អ្នកផលិត​មាតិកា​ទេសចរណ៍ឆ្នើម​ពានរង្វាន់​វិរៈប៊ុនថាំ

ភ្នំពេញ ៖ ដើម្បីផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍​ក៏ដូចជា​ពីតំបន់ទេសចរណ៍​នានា​ក្នុងប្រទេស​កម្ពុជា​ទៅកាន់​ភ្ញៀវទេសចរជាតិ​និងពិភពលោក​បានស្គាល់​បានដឹងកាន់តែច្រើន ក្រុមហ៊ុន​វិរៈប៊ុនថាំ បានសហការ​ជាមួយក្រសួងទេសចរណ៍​ រៀបចំការ​​ប្រកួត​ប្រជែងអ្នកផលិតមាតិការ​ទេសចរណ៍ឆ្នើម ពានរង្វាន់​វិរៈប៊ុន​ថាំ ។

ពិធីបើក​ជា​ផ្លូវការ​ ពានរង្វាន់​វិរៈប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម​ បានធ្វើឡើ​ងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅ​ទីស្ដីការក្រសួងទេសចរណ៍ ដោយមានការ​ចូលរួមពីឯកឧត្តម​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​អ្នកឧកញ៉ា សួរ វីរៈ អគ្គ​នាយក​ក្រុមហ៊ុន​វិរៈប៊ុនថាំ និង​អ្នកផលិតមាតិកាល្បីៗក្នុងប្រទេស​កម្ពុជាជាច្រើនទៀត ។

នៅក្នុងឱកាស​នោះ អ្នកឧកញ៉ាសួរ វីរៈ អគ្គ​នាយកក្រុមហ៊ុន​វិរៈប៊ុនថាំ បានមានប្រសាសន៍ថា៖ វិស័យ​ទេស​ចរណ៍​ជាវិស័យចម្បង​មួយ​ក្នុងប្រទេស​កម្ពុជា ហើយក្រុមហ៊ុន ​វិរៈប៊ុនថាំ​ក៏បានវិនិយោគ​ក្នុងវិស័យនេះ​ជាច្រើនមកហើយដែរ ក្នុងរយៈពេលកន្លងមក ។ក្រុមហ៊ុនវិរៈប៊ុនថាំ ក៏បាន​ចូលរួម​ចំណែកក្នុងការលើក​ស្ទួយ​វិស័យទេសចរណ៍ តាមរយៈការផ្ដល់សេវាកម្មដឹកជញ្ជូនទៅកាន់​តំបន់ទេសចរណ៍​សំខាន់ៗក្នុង​ប្រទេស​កម្ពុជា​ទូទាំងប្រទេស។​

អ្នកកញ៉ា​បន្តថា កម្មវិធី​ប្រកួត​ប្រជែង​ពានរង្វាន់​វិរៈប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម​ នឹង​អនុញ្ញាតឱ្យបងប្អូន​អ្នកផលិតមាតិកា​មានឱកាស​ក្នុងការ​បញ្ចេញ ស្នាដៃ និងលើកទឹក​ចិត្ត​បន្ថែម​សម្រាប់អ្នក​ដែលមានបំណង​ធ្វើ​មាតិកា​ទេសចរណ៍ក្នុងការផ្ដិតរូប​ភាពថ្មីៗនៅក្នុងប្រទេសកម្ពុជា ផ្សព្វផ្សាយ​ទៅកាន់​ប្រទេស​លើពិភពលោក ។នេះជាលើកទី១​ក្នុងការធ្វើ​មាតិកាទេស​ចរ​ណ៍​ឆ្នើម ហើយអាច​នឹងមានរដូវ​កាលទី២ទី៣ទី៤ និង​បន្ត​បន្ទាប់ទៀត ។​

អ្នកឧកញ៉ា​បានបន្ថែមថា៖សម្រាប់រដូវ​កាលទី១នេះ នឹ​ងលើក​យក​តំបន់ទេសចរណ៍​ដែលមានក្នុង​ខេត្តកោះកុង ពីព្រោះក្នុងខេត្ត​កោះកុង​មានតំបន់​ទេសចរណ៍ច្រើនដែលមានសក្ដានុពល​សម្រាប់ផ្សព្វផ្សាយ​ ។នៅរដូវកាលទី២​នឹងធ្វើនៅខេត្តសៀមរាប និងបាត់ដំបង ហើយរដូវ​កាលទី៣ នឹងធ្វើ​នៅខេត្តជាប់មាត់សមុទ្រ និ​ងទី៤​ នឹងធ្វើនៅតំបន់​ប៉ែក​ឦសាន​​រួមមានខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដោយរំពឹងថា​រដូវ​កាលទី៥ នឹងធ្វើ​នៅគ្រប់ខេត្ត​ក្នុងប្រទេស​កម្ពុជា​តែម្ដង ។

អ្នកឧកញ៉ា​រំពឹងថា តាមរយៈវីដេអូ ដែល​ទទួលបានពីអ្នកផលិតមាតិកា​ទេសចរណ៍របស់យើង​នឹងអាច​ផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរ​អន្តរជាតិឱ្យមកទស្សនា​និងកម្សាន្ត​នៅតាមតំបន់ទេសចរណ៍នានា​ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ។​

ឯកឧត្តម​ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា សួរ វីរៈ និងក្រុមហ៊ុនវិរៈប៊ុនថាំ ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ គាំទ្រ ឧបត្ថម្ភសព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយ នៅរាល់ព្រឹត្តិការណ៍ទេសចរណ៍, កម្មវិធីនានារបស់ក្រសួងទេសចរណ៍, គាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ជាពិសេសកម្មវិធីសប្បុរសធម៌របស់ក្រសួងទេសចរណ៍ នាពេលកន្លងមក ។

ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោក លោកស្រី បងប្អូន អ្នកផលិតមាតិកា,Influencers, KOLs ទាំងអស់ ជាជនជាតិខ្មែរក្តី ឬ ជនបរទេសក្តី នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកន្លងមក បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា ថវិកាផ្ទាល់ខ្លួន ធនធាន សម្ភារៈ សព្វគ្រប់បែប​យ៉ាង ក្នុងការចូលរួមយ៉ាងសកម្មផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋយើងផង និងទៅដល់ពិភពលោក។

ឯកឧត្តម​ក៏បានសំណូមពរឱ្យបងប្អូនអ្នកផលិតមាតិកា បញ្ចេញទេពកោសល្យ ការច្នៃប្រឌិត និងសមត្ថភាពក្នុងការបង្ហាញឱ្យពិភពលោកបានឃើញពីសម្រស់ដ៏ស្រស់ស្អាត សម្បត្តិវប្បធម៌ និងធម្មជាតិដ៏អស្ចារ្យព្រមទាំងភាពសម្បូរបែបនៃតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា, ម្ហូបអាហារខ្មែរ, ប្រពៃណី ទំនៀមទំលាប់ខ្មែរ បដិសណ្ឋារកិច្ចកក់ក្តៅ ការស្នាក់នៅគ្រប់កម្រិត ការ​កម្សាន្ត, ស្នាមញញឹមរបស់ប្រជាជនខ្មែរ ទាំងអស់នេះគឺជា អត្តសញ្ញាណខ្មែរ។ ជាពិសេស សូមបងប្អូនបន្តចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានវិជ្ជមាន អំពីប្រទេសកម្ពុជា ដែលជាគោល​ដៅទេសចរណ៍សុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ។

គួរ​បញ្ជាក់​ សម្រាប់បេក្ខជន-បេក្ខនារី ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ជាច្រើនដូចជា៖ ជ័យលាភីលេខ ១ ទទួលបាន 5,000ដុល្លារ ជ័យលាភីលេខ ២ ទទួលបាន 1,000ដុល្លារ ជ័យលាភីលេខ ៣ ទទួលបាន 500ដុល្លារ។ លើសពីនេះ ជ័យលាភីទាំងអស់ នឹងទទួលបានការស្នាក់នៅ ជិះឡាន ផ្ញើទំនិញ ដោយឥតគិតថ្លៃផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

Leave a Reply

Your email address will not be published. Required fields are marked *