ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មានគុណតម្លៃចំពោះសេដ្ឋកិច្ច និងបរិស្ថាន

ជាធម្មតា នៅតាមទីក្រុង និងទីប្រជុំជននានា រាល់កាកសំណល់, ទឹកកខ្វក់ដែលបានប្រើប្រាស់ហើយ ត្រូវបានបង្ហូរទៅតាមប្រព័ន្ធលូទៅកាន់ប្រភពណាមួយ ក៏ប៉ុន្តែសម្រាប់ទីក្រុងនៅជាប់ឆ្នេរសមុទ្រ គេមិនអាចបង្ហូរទឹកកខ្វក់ទាំងនោះទៅកាន់សមុទ្រដោយផ្ទាល់នោះទេ ដែលគេតម្រូវឱ្យមានកន្លែងមួយដើម្បីសម្អាតទឹកកខ្វក់ជាមុនសិនទើបអាចបង្ហូរចូលសមុទ្របាន ដោយកន្លែងដែលទទួលទឹកកខ្វក់ទាំងនោះគេហៅថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់។

បើតាមលោក សុខ សុវណ្ណរិទ្ធ ជាអ្នកសម្របសម្រួលនៅក្នុងការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុបានប្រាប់ AMS ឱ្យដឹងថា ដំណើរប្រព្រឹត្តិកម្មទឹកកខ្វក់ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះបរិស្ថាន ក៏ដូចជាសេដ្ឋកិច្ចរបស់ក្នុងតំបន់ផងដែរ តួយ៉ាងសម្រាប់បរិស្ថានគឺគ្មានការបំពុលប្រភពទឹក កាត់បន្ថយការចម្លងជម្ងឺ និងជួយការពារប្រព័ន្ធអេកូឡូស៊ី។ ចំណែកចំពោះសេដ្ឋកិច្ចវិញ ទឹកដែលសម្អាតហើយគឺជាទឹកស្អាត អាចប្រើប្រាស់ឡើងវិញបាន ដែលមិនប៉ះពាល់ដល់សោភ័ណភាពឆ្នេរ និងអាចទាក់ទាញភ្ញៀវទេសចរថែមទៀត។

លោកពន្យល់ទៀតថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ គឺស្ថានីយ៍ដែលទទួល​ទឹកកខ្វក់ពីបណ្តាគេហដ្ឋាន សណ្ឋារគារ ភោជនីយដ្ឋាននានា ដើម្បីដកសមាសធាតុពុលមុនពេលបង្ហូរចូលទៅក្នុងលូសាធារណៈ ព្រែក ស្ទឹង បឹងបួរ ទន្លេ​ ឬសមុទ្រ។ ជាទូទៅ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ភាគច្រើន​ជាប្រភេទប្រព្រឹត្តិកម្មបែបជីវសាស្រ្ត ដោយប្រើធាតុសំខាន់២គឺ ភក់សកម្ម និងខ្យល់អុកស៊ីសែនដើម្បីដកសមាសធាតុពុល។ ចំពោះស្ថានីយ៍ប្រព្រឹត្តិកម្មទឹកទាំង៣នៅក្រុងព្រះសីហនុ​វិញ ត្រូវបានបំពាក់បច្ចេកវិទ្យាចុងក្រោយ MABR ដែលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ សាងសង់លើផ្ទៃដីតូច លទ្ធផលមានស្ថិរភាព និង​សន្សំសំចៃថាមពល។

ជាមួយគ្នានេះ ដើម្បីឱ្យដំណើរការសម្អាតទឹកកខ្វក់នេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រជាជនជាកត្តាចម្បង​ក្នុងការចូលរួមចំណែកក្នុងដំណើរការនេះ ដែលពួកគាត់មិនគួរចាក់ប្រេង រឺខ្លាញ់ចូលទៅក្នុងលូ ហើយក៏ត្រូវចូលរួមតភ្ជាប់បណ្តាញលូទឹកកខ្វក់ដោយមិនត្រូវបង្ហូរដោយផ្ទាល់ចូលក្នុងព្រែក ឬប្រលាយសារធារណៈនោះឡើយ។

ចំពោះដំណើរការប្រព្រឹត្តិកម្មនេះ មានចំនួន៨ដំណាក់កាលសំខាន់ៗរួមមាន ៖

១.ដំណាក់កាលដកសំរាមដែលមានទំហំជាង ២០មម​ ៦មម នឹង​​ ១​មម

២.ដំណាក់កាលដកខ្សាច់

៣.អាង Selector

៤.អាង MABR

៥.អាង CAS

៦.អាងពង្រ

៧.អាងបន្តក់សារធាតុគីមី (បន្តក់សារធាតុគីមីក្នុងករណីទឹកមានស្ថានភាពល្អក់ខ្លាំង  ដើម្បីឆ្លើយតបនឹងស្តង់ដារនៃការបញ្ចេញសំណល់រាវរបស់ក្រសួងបរិស្ថាន)

៨.ប្រព័ន្ធ UV

គួរបញ្ជាក់ដែរថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង ៣ នៅខេត្តព្រះសីហនុ មានលទ្ធភាពអាចសម្អាតបានប្រមាណ ៣២ ៤០០​ម៉ែត្រគូបក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ការសម្អាតទឹកកខ្វក់ក៏អាចជួបនូវកត្តាប្រឈមផងដែរដូចជា ការបង្ហូរកាកសំណល់ប្រេង ឬ ខ្លាញ់ចូលលើសលប់ដោយលើសពីស្តង់ដារដែលបានកំណត់របស់ក្រសួងបរិស្ថាន វាធ្វើអោយប៉ះពាល់ដល់ដំណើរការ និងប្រសិទ្ធភាពរបស់ស្ថានីយ៍ផ្ទាល់តែម្ដង។

ចុងក្រោយ លោក សុខ សុវណ្ណរិទ្ធ នឹងក្រុមការងារទាំងអស់គ្នាមានក្តីរំពឹងយ៉ាងមុតមាំថា ប្រទេសកម្ពុជាយើងមានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅគ្រប់ខេត្តក្រុង ហើយសាងសង់ដោយកូនខ្មែរ ព្រោះស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ពិតជាមានសារៈសំខាន់ណាស់សំរាប់បរិស្ថាន និងសំរាប់សុខភាពប្រជាជនយើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង