Weforum សង្ខេបព័ត៌មានសេដ្ឋកិច្ចពិភពលោកសំខាន់ៗមួយចំនួនប្រចាំសប្តាហ៍នេះ

បរទេស​៖ ថ្មីៗនេះ Weforum បានសង្ខេបនូវព្រឹត្តិការណ៍សេដ្ឋកិច្ចសលកសំខាន់ៗមួយចំនួនដូចជា ការឆ្លើយតបនៃសេដ្ឋកិច្ចសកលទៅនឹងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិក ការនាំចេញរបស់អាល្លឺម៉ង់ធ្លាក់ចុះ និងឧស្សាហកម្មសេវាកម្មរបស់ឥណ្ឌាកើនឡើងជាដើម។

បន្ទាប់ពីលោក Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីបថ្មីរបស់សហរដ្ឋអាមេរិក ទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិមានភាពប្រែប្រួលដូចជា៖ ភាគហ៊ុនរបស់អាមេរិកបានឡើងដល់កម្រិតខ្ពស់បំផុត, ប្រាក់ដុល្លារបានកើនឡើងប្រហែល ១,៦៥ ភាគរយធៀបនឹងរូបិយប័ណ្ណផ្សេងៗ, តម្លៃ Bitcoin បានឡើងថ្លៃជាង ៨ ម៉ឺនដុល្លារអាម៉េរិក។ យ៉ាងណាមិញ អ្នកវិភាគក៏ព្យាករណ៍លើផលប៉ះពាល់រយៈពេលវែងផងដែរ ពាក់ព័ន្ធទៅនឹងការកាត់បន្ថយពន្ធ និងការដំឡើងពន្ធអាចនឹងកាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែជំរុញអតិផរណាកើនឡើង។ មិនត្រឹមតែប៉ុណ្ណោះ គេព្យាករណ៍ថា ការចំណាយ និងការសន្យាលើពន្ធនឹងបង្កើនបំណុលរបស់សហរដ្ឋអាមេរិកចំនួន ៧,៧៥ ទ្រីលានដុល្លារត្រឹមឆ្នាំ២០៣៥ ។ លើសពីនេះ រ៉យទ័រ បានលើកឡើងថា ការខ្ចីប្រាក់នឹងកាន់តែកើនឡើងច្រើនសម្រាប់ប្រទេសពឹងផ្អែកលើមូលនិធិដុល្លារ។

បន្ទាប់ពីសម្ព័ន្ធគ្រប់គ្រងរបស់អាល្លឺម៉ង់បានដួលរលំ ការិយាល័យស្ថិតិជាតិបានចេញផ្សាយថា ការនាំចេញរបស់អាល្លឺម៉ង់ និងទិន្នផលឧស្សាហកម្មបានធ្លាក់ចុះ ១,៧ ភាគរយ ច្រើនជាងការព្យាករណ៍ ១,៤ ភាគរយនៅក្នុងខែកញ្ញា។ លើសពីនេះ ទិន្នផលឧស្សាហកម្មក៏ធ្លាក់ចុះផងដែរ ដោយធ្លាក់ចុះ ២,៥ ភាគរយបើធៀបទៅនឹងការព្យាករណ៍ធ្លាក់ចុះ ១ ភាគរយ។ ក្នុងអំឡុងយុទ្ធនាការរបស់ Donald Trump មុនពេលបោះឆ្នោត មានបំណងដាក់ពន្ធ ១០ ភាគរយលើការនាំចូលពីគ្រប់ប្រទេសទាំងអស់។ ប្រសិនបើអាម៉េរិកអនុម័តការដាក់ពន្ធថ្មីនោះ វានឹងរឹតតែប៉ះពាល់ដល់សេដ្ឋកិច្ចអាល្លឺម៉ង់។ ការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់សហរដ្ឋអាម៉េរិកមានចំណែកប្រហែល ៣,៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អាល្លឺម៉ង់។

ក្រៅពីនេះ Weforum ក៏បានសង្ខេបព័ត៌មានសេដ្ឋកិច្ចផ្សេងៗទៀតមកពីជុំវិញពិភពលោកផងដែរ។ កាលពីខែតុលា កំណើននៅក្នុងឧស្សាហកម្មសេវាកម្មរបស់ឥណ្ឌាបានកើនឡើងនៅ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបរយៈពេលជិត ១០ ខែគិតត្រឹមខែកញ្ញា។ ទន្ទឹមនឹងនេះ ការនាំចេញរបស់ចិននៅក្នុងខែតុលាបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេលជាង ២ ឆ្នាំ ដោយសាររោងចក្របានជំរុញឱ្យបញ្ជេញស្តុកទៅកាន់ទីផ្សារសំខាន់ៗ ប្រឆាំងនឹងការរឹតបន្តឹងពន្ធរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ នៅខាងតំបន់ចាយលុយអឺរូវិញ សកម្មភាពធុរកិច្ចនៅនេះមានស្ថិរភាពក្នុងខែតុលា ដោយមានការប្រសើរឡើងបន្តិចបន្តួច បន្ទាប់ពីធ្លាក់ចុះបន្តិចក្នុងខែកញ្ញា។ ​​ទោះបីជាផលិតកម្មរបស់ប្លុកនេះកំពុងធ្លាក់ចុះក៏ដោយ ប៉ុន្តែការកើនឡើងនៅក្នុងវិស័យសេវាកម្មបានជួយទប់ទល់ការធ្លាក់ចុះនៃផលិតកម្ម។ នៅខាងប្រទេសនូវែលសេឡង់វិញ អត្រាគ្មានការងារធ្វើបានកើនឡើងតិចជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣ ដោយសារកំណើនមនុស្សស្វែងរកការងារនៅ ទោះបីជាសេដ្ឋកិច្ចកំពុងដើរយឺតក៏ដោយ។ នៅខាងប្រទេស​ហ្វីលីពីន​វិញ កំណើន​សេដ្ឋកិច្ចបាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ត្រីមាស​ទី​បី ដោយសារ​អាកាសធាតុ​ធ្ងន់ធ្ងរ​បាន​ប៉ះ​ពាល់​ដល់​ការ​ចំណាយ និង​ទិន្នផល​កសិកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦