កំពូលមេចុងភៅលំដាប់ពិភពលោក Alain Darc បានបន្សល់ទុកស្នាដៃជាច្រើនក្នុងវិស័យម្ហូបអាហារនៅកម្ពុជា

គួរឱ្យសោកស្ដាយ ! ប៉ាប៉ា “Alain Darc” បុគ្គលដែលធ្វើឲ្យវិស័យបដិសណ្ឋារកិច្ចម្ហូបអាហារនៅកម្ពុជាល្បីល្បាញទៅដល់កម្រិតអន្តរជាតិទទួលមរណៈភាពហើយនាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ ដោយសារបញ្ហាសុខភាព វ័យជរា និងមានជំងឺប្រចាំកាយ។ មុនពេលទទួលមរណៈភាព លោកបានបន្សល់ទុកនូវស្នាដៃក្នុងវិស័យមុខម្ហូបអាហារជាច្រើន ក៏ដូចជាបង្កើតនូវបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកបន្តវេននៅកម្ពុជា។

ប៉ាប៉ា “Alain Darc” មេចុងភៅលំដាប់ពិភពលោករូបនេះធ្លាប់បានចូលរួមយ៉ាងសំខាន់ក្នុងវិស័យបដិសណ្ឋារកិច្ចម្ហូបអាហារនៅកម្ពុជា ហើយថែមទាំងបានបណ្តុះបណ្តាលជំនាញផ្នែកម្ហូបអាហារដល់អ្នកបន្តវេនដែលជាជនជាតិខ្មែរជាច្រើនរូបចំណុះឱ្យភោជនីយដ្ឋានលំដាប់អន្តរជាតិ TOPAZ ស្ថិតនៅក្នុងរាជធានីភ្នំពេញ រហូតមានសមត្ថភាពអាចចូលរួមប្រកួតប្រជែង និងទទួលបានពានរង្វាន់នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។

គួររំលឹកដែរថា លោក Alain Darc ត្រូវបានគេទទួលស្គាល់ថាជាតួអង្គដ៏សំខាន់ក្នុងវិស័យម្ហូបអាហារលំដាប់អន្តរជាតិក្នុងរាជធានីភ្នំពេញ។ លោកបានបន្សល់ទុកនូវមរតក និងស្នាដៃក្នុងវិស័យបដិសណ្ឋារកិច្ចម្ហូបអាហារជាច្រើន ជាពិសេសតាមរយៈកេរ្ត៍ឈ្មោះដ៏ល្បីល្បាញនៃភោជនីយដ្ឋាន Topaz ក្រោមការទទួលស្គាល់ និងគាំទ្រពីសំណាក់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ស្ទើរគ្រប់លំដាប់ថ្នាក់។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ថែមទៀតនោះ ក្រោយកម្ពុជាបញ្ចប់សង្គ្រាម ហើយទទួលបានសុខសន្តិភាពពេញលេញ ក្រុមការងាររបស់លោកបានចូលរួមចំណែកជាចំណុចចាប់ផ្តើមដ៏សំខាន់មួយដែលនាំមកវិញនូវការរីកចម្រើននៃវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ចឱ្យរស់វើក ហើយបន្តអភិវឌ្ឍជាលំដាប់ក្នុងសង្គមកម្ពុជារហូតមកដល់បច្ចុប្បន្ន។

ការរួមចំណែករបស់លោកនៅក្នុងវិស័យបដិសណ្ឋារកិច្ចផ្នែកម្ហូបអាហារនៅកម្ពុជា បានជួយ និងជំរុញឱ្យវិស័យមួយនេះរីកដុះដាលគួរឱ្យកត់សម្គាល់ ជាមួយនឹងការបង្កើតមុខម្ហូបអាហារបែបបារាំងដ៏ល្អឥតខ្ចោះ តាមរយៈបទពិសោធជាយូរនៅក្នុងប្រទេសបារាំង ក៏ដូចជាបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។ ការចែករំលែកនូវជំនាញ និងបទពិសោធផ្នែកម្ហូបអាហារដ៏អស្ចារ្យរបស់លោកបានចាក់ចូលយ៉ាងជ្រៅទៅក្នុងដួងចិត្ត និងគំនិតនៃទេពកោសល្យចុងភៅស្រុកល្បីៗជាច្រើនដែលធ្លាប់បានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ពីរូបលោក។

មេចុងភៅលំដាប់ពិភពលោក លោក Alain Darc ដែលត្រូវបានគេហៅគាត់ថា «ប៉ាប៉ា ឬ Papa» គឺជាចុងភៅអាជីពដ៏ល្បីរួចទៅហើយតាំងតែពីពេលដែលគាត់បានប្រកបអាជីពនៅក្នុងភោជនីយដ្ឋាន សណ្ឋាគារដ៏ប្រណិតនៅឯប្រទេសបារាំងមុនពេលគាត់ធ្វើដំណើរមកកាន់កម្ពុជា។

ក្រៅតែពីជំនាញជាមេចុងភៅហើយនោះ លោកក៏ជាអ្នកមានជំនាញខាងផលិតស្រា និងជាសមាជិកនៃឧស្សាហកម្មម្ហូបអាហារ – ភេសជ្ជៈ ដែលបន្តវេនពីក្រុមគ្រួសារនៃត្រកូល Darc មានប្រវត្តិល្បីល្បាញលើជំនាញម្ហូបអាហារតាំងតែពីឆ្នាំ១៧៧៣មកម្ល៉េះ ខណៈពេលដែលបុព្វបុរសលោកបានបម្រើការជា ‘Officier de Bouche’ នៅក្នុងសម័យស្តេច Louis Philippe I. Alain ។ បន្ថែមពីនេះ ឪពុករបស់លោក Alain Darc ក៏ជាបុគ្គលល្បីឈ្មោះ រហូតទទួលបានងារជា Meilleur Ouvrier de France និង Maître Cuisinier de France ផងដែរ។

លោក Alain បានធ្វើដំណើរមកកម្ពុជាជិត២ទសវត្សរ៍មកហើយ ពោលគឺក្នុងអំឡុងឆ្នាំ២០០៥ ដោយបានយកមកជាមួយនូវបទពិសោធយ៉ាងអស្ចារ្យនៃសិល្បៈធ្វើម្ហូបអាហារខ្នាតអន្តរជាតិ និងបានក្លាយជាចំណែកដ៏គួរឲ្យចងចាំនៃភោជនីយដ្ឋាន Topaz ក៏ដូចជាវិធីសាស្ត្រនៃការកែច្នៃម្ហូបអាហាររបស់ខ្មែរជាមូលដ្ឋានទៅជាអាហារលំដាប់ពិភពលោក ហើយក៏ជាការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបដិសណ្ឋារកិច្ចម្ហូបអាហាររបស់កម្ពុជារហូតមកផងដែរ។

សូមបញ្ជាក់ផងដែរថា កំពូលមេចុងភៅលំដាប់ពិភពលោក Alian Darc ក៏ធ្លាប់បានចូលរួមសកម្មភាពយ៉ាងសកម្មនៅអង្គការ Pour unSourire d’Enfant ដែលជាអង្គការសប្បុរសធម៌ដ៏ធំបំផុតមួយនៅប្រទេសកម្ពុជា ក្នុងការជួយដល់កុមារក្រីក្រ ងាយរងគ្រោះ ដែលស្វែងរកជំនាញផ្នែកម្ហូបអាហារក្នុងវិស័យទេសចរណ៍ ជាមួយនឹងការបង្កើតឱកាសជូនមនុស្សជាច្រើនដែលពេញចិត្ត និងស្រឡាញ់ជំនាញនៅក្នុងវិស័យមុខម្ហូបអាហារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *