ផលិតកម្ម និងការប្រមូលទិន្នផលស្រូវកម្ពុជា ឆ្នាំ២០២៤ សម្រេចបានជាង៩០ ភាគរយ នៅសល់ផលស្រូវប្រមាណជាង៥ភាគរយ ជាស្រូវចុងរដូវកាល

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាកំពុងប្រមូលផលស្រូវសរុបឆ្នាំ២០២៤ បានប្រមាណ ១៣ លានតោន លើសឆ្នាំមុនប្រមាណកន្លះលានតោន និងលើសកាលពី៥ឆ្នាំមុនប្រមាណ ៣ លានតោន ហើយកំពុងបន្តប្រមូលផលស្រូវចុងរដូវដែលជាប្រភេទស្រូវធ្ងន់ប្រមាណកន្លះ(០,៥)លានតោនទៀត ឬប្រមាណជាង៥ភាគរយនៃទិន្នផលសរុបប្រចាំឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា៖ នេះជាជោគជ័យដ៏ធំមួយនៃផ្នែកផលិតកម្មស្រូវក្នុងការធានាបាននូវសន្តិសុខស្បៀងជូនជាតិ និងចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញស្រូវ – អង្ករ ក្នុងបរិមាណជាមធ្យម៦លានតោនស្រូវក្នុងមួយឆ្នាំ។

ឯកឧត្តម បណ្ឌិត បានកត់សម្គាល់ដែរថា ៖

«គិតមកដល់ដើមខែធ្នូ ឆ្នាំ២០២៤ នេះនៅទូទាំងប្រទេស យើងប្រមូលផលស្រូវសរុបបានចំនួនជាង ១២ លានតោន ឬស្មើនឹងជាង៩០ ភាគរយ នៃបរិមាណផលស្រូវប្រមូលសរុប។ ជាទូទៅ កសិករទទួលបានតម្លៃសមរម្យពីការលក់ផលស្រូវទាំងនេះ ជាពិសេស ស្រូវផ្ការំដួល សុម៉ាលី សែនក្រអូប និងស្រង៉ែ ដែលជាប្រភេទស្រូវមានតម្រូវការខ្ពស់សម្រាប់ការនាំចេញ»។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ទៀតថា ៖

«បច្ចុប្បន្នយើង កំពុងបន្តប្រមូលផលស្រូវចុងរដូវ (Late season rice) ដែលជាប្រភេទស្រូវធ្ងន់ នៅសល់ប្រមាណកន្លះលានតោនទៀត ឬប្រមាណជាង៥ភាគរយ នៃផលសរុបប្រចាំឆ្នាំ២០២៤ ។ ក្រុមស្រូវធ្ងន់ទាំងនេះរួមមានដូចជា នាងខុន រាំងជ័យ និងពូជចម្រុះផ្សេងទៀត ជាស្រូវដែលកសិករនិយមដាំសម្រាប់ទុកបរិភោគ(ដាំបាយឡើង) និងកែច្នៃធ្វើជានំបញ្ចុក គុយទាវ ។ល។ »។

គួរបញ្ជាក់ដែរថា ចំពោះប្រភេទស្រូវធ្ងន់មានតម្រូវការទីផ្សារក្នុងស្រុកច្រើន តែមិនសូវមានតម្រូវការក្នុងការនាំចេញនោះទេ ដោយសារភាគច្រើនស្រូវនេះបាយមិនសូវទន់ គ្រាប់រាងខ្លី ខណៈដែលតម្រូវការទីផ្សារអង្ករកម្ពុជានៅក្រៅប្រទេស គេនិយមអង្ករគ្រាប់វែង (ចាប់ពី ៦,៦ mm ឬបណ្តោយគ្រាប់អង្ករស្មើនឹង៤ ទៅ៥ ដងនៃទទឹង) មានគុណភាពល្អ ក្លិនក្រអូប និងបាយទន់។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងកសិកម្ម សហការជាមួយ សហព័ន្ធស្រួវអង្ករ និងធនាគារ ARDB បានបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវធ្ងន់ ឬស្រូវចុងរដូវជូនកសិករ ដោយក្នុងនោះមានរោងម៉ាស៊ីនកិនស្រូវធំៗចំនួន១៤ និងរោងម៉ាស៊ីនដែលកិនស្រូវលក់ក្នុងស្រុកផ្សេងទៀត ប្រមូលទិញស្រូវធ្ងន់ក្នុងតម្លៃនៅរោងម៉ាស៊ីនចាប់ពី៩០០ រៀលក្នុងមួយគីឡូក្រាម។

ជាក់ស្តែង នៅក្នុងការចុះវាយតម្លៃស្ថានភាពប្រមូលផលស្រូវធ្ងន់ នាងខុន នៅឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅឃើញថា នៅសល់តែប្រភេទស្រូវធ្ងន់ចុងរដូវ ដូចជានាងខុន ប្រមាណ១៥០០ ហិកតា ស្មើនឹងផលប្រហែល ៥០០០ តោន ដែលនឹងចាប់ផ្តើមប្រមូលផល​នៅចុងសប្តាហ៍ក្រោយ រហូតដល់ដើមខែមករា ឆ្នាំ២០​២៥ នឹងត្រូវបញ្ចប់រួចរាល់។

នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ក៏បានណែនាំឱ្យលោកមន្ត្រីមេឃុំ ក៏ដូចជាមន្រ្តីកសិកម្មប្រចាំឃុំ ក៏ដូចជាមេភូមិ ត្រូវរៀបចំជាផែនការប្រមូលផលដោយកំណត់ថ្ងៃប្រមូលផល ឱ្យបានត្រឹមត្រូវ ជាពិសេសទីកន្លែងប្រមូលផ្តុំ ដើម្បីងាយស្រួលដល់ការដឹកជញ្ជូន។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *