អត្ថប្រយោជន៍សម្រាប់កសិករ ! ស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងរុក្ខជាតិចង្រៃប្រកបដោយប្រសិទ្ធភាព

ជាធម្មតា ការដាំដុះដំណាំមិនត្រឹមតែដុះលូតលាស់នូវដំណាំដែលត្រូវបានដាំនោះទេ វាក៏មានដុះនូវរុក្ខជាតិដទៃទៀតក្បែរៗនោះ ដែលខ្លះមានប្រយោជន៍ និងខ្លះទៀតជារុក្ខជាតិចង្រៃអាចបង្កបញ្ហាដល់ការលូតលាស់របស់ដំណាំ។ ពាក់ព័ន្ធទៅនឹងការដុះលូតលាស់នូវប្រភេទរុក្ខជាតិចង្រៃនេះ មានឯកសារមួយបានណែនាំអំពីវិធានការសំខាន់ៗក្នុងការគ្រប់គ្រងរុក្ខជាតិចង្រៃដែលកសិករគួរយល់ដឹង និងអនុវត្តដើម្បីទទួលបានទិន្នផលដំណាំកាន់តែខ្ពស់។

បើតាមឯកសារផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា រុក្ខជាតិចង្រៃអាចបង្កជាបញ្ហាដក់ផលិតកម្មដំណាំចំការ ដោយវាអាចធ្វើឱ្យទិន្នផលដំណាំថយចុះ តាមរយៈការប្រជែងស្រូបយកសារធាតុសំខាន់ៗសម្រាប់លូតលាស់ ដូចជា ទឹក អាហារូបត្ថម្ភ និងពន្លឺ បន្ថែមពីលើនេះ វាក៏ធ្វើឱ្យមានការពិបាកក្នុងការប្រមូលផលដំណាំ ដោយគ្រាប់របស់វាមួយចំនួនលាយឡំជាមួយគ្រាប់ដំណាំ ធ្វើឱ្យគុណភាព និងតម្លៃនៃគ្រាប់ថយចុះ។ ដូច្នេះ ដើម្បីគ្រប់គ្រងកត្តាចង្រៃទាំងនោះ អ្នកជំនាញបានលើកឡើងនូវវិធីសាស្ត្រជាច្រើន ដោយរាប់តាំងពីវិធីប្រពៃណីដូចជាការកម្ចាត់ដោយដៃ ការរៀបចំដី និងទុករុក្ខជាតិចង្រៃក្នុងចំការ។ ដោយឡែក កំណើននៃតម្លៃកម្លាំងពលកម្ម គ្រឿងយន្ត និងប្រេងឥន្ធនៈ អាចនឹងមានការផ្លាស់ប្ដូរច្រើនជាងមុន ដោយប្រើថ្នាំកម្ចាត់ស្មៅ និងបន្ថយការភ្ជួររាស់នៅថ្ងៃអនាគត។

ក្រៅពីនេះ គេក៏មានវិធានការគ្រប់គ្រងចម្រុះ ជាពិសេសកសិករនៅតំបន់ខ្ពង់រាប ដែលច្រើនតែមានបញ្ហាទឹកសម្រាប់ស្រោចស្រពដំណាំ ការគ្រប់គ្រងរុក្ខជាតិចង្រៃឱ្យបានល្អ គឺពិតជាសំខាន់ចៀសវាងវាស្រូបយកសំណើមកក្នុងដីអស់ ដោយវិធានការចម្រុះមានរូបភាពគ្រប់ជម្រើសទាំអស់ដែលអាចធ្វើបាន ធ្វើយ៉ាងណារក្សាទុករុក្ខជាតិចង្រៃឱ្យមានចំនួនតិច និងការពារកុំឱ្យវាដាក់គ្រាប់ពេញមួយវដ្តជីវិតដំណាំ។ យ៉ាងណាមិញ រុក្ខជាតិចង្រៃខ្លះក៏មានប្រយោជន៍ដូចជាធ្វើជាដំណីសត្វ ឬប្រើជាបន្លែបាន ដែលកសិករអាចយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបាន។

ការធ្វើជាចំណីសត្វនេះដែរ ចំពោះប្រភេទស្មៅឯកវត្ស អាចឱ្យសត្វស៊ីដោយផ្ទាល់ ឬច្រូតកាត់ដោយដៃធ្វើជាចំណីសត្វបាន។ កសិករក៏ត្រូវប្រុងប្រយ័ត្នទាក់ទងនឹងការពិនិត្យមើលគ្រាប់ដំណាំសម្រាប់ដាំដុះ គឺស្អាតល្អ គ្មានលាយគ្រាប់រុក្ខជាតិដទៃ មានភាគរយដំណុះខ្ពស់ កូនដំណាំថ្លោសមានកម្លាំង ដែលអាចដុះលូតលាស់លឿន និងប្រកួតប្រជែងបានល្អជាមួយនឹងរុក្ខជាតិចង្រៃ។

ដោយឡែក សម្រាប់ការឱ្យសត្វស៊ីក្នុងបរិមាណច្រើន ឬការដុតចោល ជាញឹកញាប់ត្រូវបានគេប្រើដើម្បីគ្រប់គ្រងរុក្ខជាតិចង្រៃ និងធ្វើឱ្យមានភាពងាយស្រួលក្នុងការភ្ជួររាស់ដី ប៉ុន្តែវាក៏ធ្វើឱ្យខូចផលប្រយោជន៍មួយចំនួនដូចជា ការកាត់បន្ថយគម្របដី សីតុណ្ហភាពដីស្រទាប់លើកើនឡើង និងសំណើមក្នុងដីថយចុះ។ ចំពោះការដុត ធ្វើឱ្យសារធាតុសរីរាង្គរបស់ដីថយចុះ ធ្វើឱ្យដីខ្សោះជីជាតិ និងបង្កើនការហូរច្រោះ។ ដូច្នេះ ដើម្បីគ្រប់គ្រងរុក្ខជាតិចង្រៃឱ្យទាន់ពេលវេលា កសិករគួរមានទម្លាប់ក្នុងការភ្ជួររាស់ដី និងរៀបចំថ្នាលដំណាំ ក៏ដូចជាមានការប្រើថ្នាំសម្លាប់ស្មៅផងដែរ ក្នុងករណីប្រភេទដីដែលមានភាពផុយស្រួយ មានគម្របដីស្រាប់។ ទន្ទឹមគ្នានេះដែរ ការរក្សាទុកកាកសំណ់ល់ដំណាំនៅតាមចំការបន្ទាប់ពីប្រមូលផលរួច ក៏ជាវិធីមួយជួយទប់មិនឱ្យរុក្ខជាតិចង្រៃដុះលូតលាស់បានដែរ ដូចជាប្រភេទចំបើង ដែលអាចជួយរក្សារសំណើមដីផង និងបន្ថយសីតុណ្ហភាពក្នុងដីផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ