កម្ពុជាស្នើឱ្យសហភាពអឺរ៉ុបពង្រីកយុទ្ធសាស្ត្រគាំទ្របរិវត្តកម្ម ឧស្សាហកម្ម ខណៈកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច

ភ្នំពេញ៖ដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យសហភាពអឺរ៉ុប ផ្តោតយុទ្ធសាស្រ្តគាំទ្រកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ទាំងក្នុងកម្មវិធីបច្ចុប្បន្ន និងកម្មវិធីនាពេលអនាគតរបស់ខ្លួន ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។

ថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេសជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក Koen Everaert ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្ស៊ីយុទ្ធសាស្ត្រអឺរ៉ុប រួមជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅដោះស្រាយគម្លាតអភិវឌ្ឍន៍លើវិស័យសំខាន់ៗ។

ឯកឧត្តមបានលើកឡើងថា៖

«យើងខ្ញុំស្នើឱ្យ Team Europe មិនត្រឹមតែបន្តកម្មវិធីគាំទ្រដែលកំពុងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែសូមពិនិត្យមើលឱ្យកាន់តែស៊ីជម្រៅ និងចំគន្លឹះនៃបញ្ហា តើមានអ្វីផ្សេងទៀតដែលយើងត្រូវធ្វើនាពេលនេះដើម្បីឱ្យ ឆ្នាំ២០២៩ កម្ពុជាអាចសម្រេចជោគជ័យ។ ដំណើរអភិវឌ្ឍន៍របស់កម្ពុជានឹងត្រូវឈានទៅមុខមួយជំហានម្តងៗ ដោយជំហានបន្ទាប់នឹងផ្តោតលើការបង្កើតតម្លៃបន្ថែម តាមរយៈការកែច្នៃផលិតផលកសិកម្ម និងឧស្សាហូបនីយកម្មមុននឹងឈានដល់ដំណាក់កាលកំណើនដែលផ្អែកលើសេវាកម្ម»។

គណៈប្រតិភូសហភាពអឺរ៉ុបបានជម្រាបជូនអំពីយុទ្ធសាស្ត្រអឺរ៉ុបរួម កម្មវិធី Global Gateway និងគំនិតផ្តួចផ្តើមអឺរ៉ុបរួម-ដំណាក់កាលទី២ (TEI 2) ដែលគ្រោងវិនិយោគប្រមាណ ៥០០ លានអឺរ៉ូ លើកម្មវិធីចំនួន២៥ រហូតដល់ឆ្នាំ២០២៧។ គណៈប្រតិភូក៏បានរំលេចនូវគម្រោង និងសមិទ្ធផលជោគជ័យសំខាន់ៗដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាពនៅកម្ពុជា។

សូមបញ្ជាក់ដែរថា គម្រោងសំខាន់មួយរបស់ Team Europe ដែលត្រូវបានរំលេចជាសមិទ្ធផលជោគជ័យក្នុងកិច្ចប្រជុំនេះ គឺគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ក្រោមកម្មវិធី Global Gateway ដែលគាំទ្រដោយរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ ជាមួយនឹងការវិនិយោគរួមរបស់សហភាពអឺរ៉ុបជាង ៦០០លានអឺរ៉ូ សម្រាប់ដំណាក់កាលទាំង៣ គម្រោងនេះ​នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទ្វេដង ពី ០,៦ លាន ទៅ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយពង្រីក និងកែលម្អបណ្តាញប្រវែងជាង ៥០០០ គីឡូម៉ែត្រ និងភ្ជាប់បណ្តាញទឹកស្អាតដល់គ្រួសារជាង ៥០០ ០០០ តំណ រួមទាំងសម្រាប់តំបន់ឧស្សាហកម្ម។

ឯកឧត្តម ហែម វណ្ណឌី ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបគាំទ្រកម្ពុជាបន្ថែមក្នុងវិស័យដែលជាគន្លឹះសម្រាប់ឧស្សាហូបនីយកម្ម ជាពិសេសពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវទីផ្សារ និងបទប្បញ្ញត្តិបច្ចេកទេស ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គុណភាពជាតិ ការជំរុញផលិតភាព ភាពប្រកួតប្រជែង និងសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មធុនធំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *