បាងកក ៖ របាយការណ៍ចុងក្រោយដែលទើបបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមហ៊ុន CP All Plc, ដែលជាម្ចាស់យីហោផ្សារខ្នាតតូច 7-Eleven គឺបានបើកដំណើរការទីតាំងហាងថ្មីចំនួន៣១១កន្លែងរួចទៅហើយ ខណៈដែលចំនួនបើកថ្មីក្នុងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២០មានប្រមាណជា៣៧៧កន្លែង។

ទោះបីជាស្ថិតនៅក្នុងបញ្ហាវិបត្តិដ៏ធ្ងន់ធ្ងរដោយសារកូវីដ និងការខាតបង់មួយចំនួនកាលពីឆមាសដំបូងក្តី ប៉ុន្តែ CP All បានប្រកាសថានឹងនៅតែបន្តធ្វើការពង្រីកទីតាំងហាងថ្មីៗរបស់ខ្លួនបន្ថែមទៀតតាមផែនការសម្រាប់ឆ្នាំ២០២១នេះ ដែលក្នុងនោះទីតាំងថ្មីប្រមាណជា៧០០ទៀតព្រមទាំងផែនការជួសជុលហាងជាច្រើនទៀតគឺនឹងនៅតែដំណើរការទៅជាធម្មតា។
សម្រាប់ឆមាសទី២នេះ 7-Eleven គ្រោងនឹងបើកហាងថ្មីទាំង៧០០ តាមរយៈការចំណាយលុយក្រុមហ៊ុនចន្លោះពី១១,៥ ទៅ ១២ពាន់លានបាតនិងចំណាយទៅលើការកែលំអហាងចន្លោះពី ២,៤ ទៅ ២,៥ ពាន់លានបាត។

លោក Kriengchai Boonpoapichart ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CP All បានលើកឡើងថាក្រុមហ៊ុននឹងបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួនដើម្បីអាចបង្កើនបានប្រាក់ចំណូលមកវិញនៅក្នុងឆមាសទី២ឆ្នាំនេះ ហើយក្នុងនោះក៏នឹងមានការកាត់បន្ថយចំណាយថ្លៃដើមនៃប្រតិបត្តិការផង។
លោកបន្តថាជំនួសដោយទំនិញមួយចំនួន 7-Eleven នឹងប្តូរមកវិញនូវមុខទំនិញប្រភេទបន្លែនិងផ្លែឈើវេចខ្ចប់អនាម័យច្រើនជាងមុនដើម្បីសម្របខ្លួនទៅតាមអាកប្បកិរិយាទីផ្សារ និងរបៀបនៃការរស់នៅថ្មីរបស់អតិថិជនរបស់ខ្លួននាពេលបច្ចុប្បន្នផងដែរ។
ក្រៅពីនោះក្រុមហ៊ុនក៏មានផែនការបង្កើនសេវាកម្មដឹកជញ្ជូនដោយខ្លួនឯងផងដែរក្នុងពេលដែលបច្ចុប្បន្នក្រុមហ៊ុនបានធ្វើបានប្រហែលជា១០ភាគរយប៉ុណ្ណោះនៃទំហំលក់សរុបរបស់ខ្លួនហើយមកទល់ពេលនេះទីតាំងហាងរបស់ខ្លួននៅទូទាំងប្រទេសថៃគឺមានរហូតទៅដល់១២ ៧៤៣កន្លែងមកហើយ។ គួរឲ្យដឹងដែរថា CP All សម្រាប់ត្រីមាសទី២ឆ្នាំនេះ CP All រកបានប្រាក់ចំណូលសរុប ១៣៨ពាន់លានបាតក្នុងអត្រាកើនឡើងប្រមាណជា៧,៥ភាគរយធៀបទៅនឹងឆ្នាំចាស់ ប៉ុន្តែប្រាក់ចំណេញសុទ្ធមានត្រឹមតែ ២,១៩ ពាន់លានបាតប៉ុណ្ណោះធ្លាក់ចុះដល់ទៅ ២៤,២ភាគរយធៀបទៅនឹងឆ្នាំចាស់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content