គន្លឹះទាំង ៧ យ៉ាងដែលអ្នកទើបរៀបអាពាហ៍ពិពាហ៍គួរយល់ដឹងពីការទុកដាក់ហិរញ្ញវត្ថុ

ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​គ្រួសារពិតជា​សំខាន់ណាស់​ក្នុង​ជីវិត ជាពិសេសបន្ទាប់ពីឆ្លងកាត់​អាពាហ៍ពិពាហ៍ថ្មី ប៉ុន្តែវាក៏អាចបង្កជាបញ្ហាផងដែរ ប្រសិនបើយើងរៀបចំទុកដាក់មិនបានត្រឹមត្រូវ។

យោងទៅតាមប្រភពពី FWD បានបង្ហាញថា ដើម្បីទុកដាក់ហិរញ្ញវត្ថុសម្របទៅនឹងគោលដៅរបស់អ្នក គឺមានគន្លឹះសំខាន់ៗចំនួន ៧​ យ៉ាងដែលអ្នកគួរយល់ដឹងពីការទុកដាក់ហិរញ្ញវត្ថុ។

១. ការរៀបចំថវិកាបម្រុង៖ កុំចំណាយលើសពីចំណូលដែលរកបាន និង រស់ទៅតាមលទ្ធភាព។ អ្នកគួររៀបចំថវិកាបម្រុងសម្រាប់ទុកប្រើប្រាស់ពេលមានអាសន្នណាមួយ​ ឬ នៅពេលអ្នក​ត្រូវ​ការ​ទិញ​អ្វី​មួយ នោះអ្នកមានលុយរួចជាស្រេច។

២. ផ្តោតទៅលើតម្រូវការមូលដ្ឋានជាចម្បង៖ នៅពេលរៀបចំថវិកាបម្រុង អ្នកក៏ត្រូវទុកចំណែកគ្រប់គ្រាន់មួយសម្រាប់តម្រូវការចាំបាច់ដូចជា អាហារ ថ្លៃថ្នាំ ថ្លៃសាលា វិក្កយបត្រប្រចាំខែជាដើម ដែលជាតម្រូវការមូលដ្ឋានចំពោះជីវភាពរស់នៅប្រចាំថ្ងៃ។

៣. ការសន្សំសំចៃទុកសម្រាប់ពេលមានអាសន្ន៖ ពេលខ្លះមានឧបទ្ទវហេតុដែលមិននឹកស្មានដល់កើតឡើងដូចជា បញ្ហាសុខភាព និង ការជួសជុលសម្ភារៈផ្សេងៗ។ ការទិញប័ណ្ណធានារ៉ាប់រងធានា ក៏ជាមធ្យោបាយមួយដែលអាចធានាខ្លួនអ្នកពីភាពអាសន្នផងដែរ។

៤. ការទុកលុយនៅក្នុងធនាគារ៖ ជំនួសឱ្យការទុកលុយនៅផ្ទះ អ្នកក៏អាចផ្ញើរទុកនៅធនាគារដោយការបើកគណនីសន្សំប្រាក់។ វាមានសុវត្ថិភាព និង អាចជួយកាត់បន្ថយការចំណាយរបស់អ្នកផងដែរ។ វារឹតតែប្រសើរជាងនេះទៅទៀត បើសិនអ្នកកំណត់ពេលវេលាណាមួយក្នុងការដកប្រាក់ ដើម្បីធានាថាសុខុមាលភាពហិរញ្ញវត្ថុសម្រាប់អនាគត។

៥. បើកគណនីសន្សំរួម៖ ចំពោះគូស្វាមីភរិយាដែលរៀបការហើយ គួរតែបើកគណនីសន្សំរួមគ្នាដើម្បីឱ្យពួកគេទាំងពីរមានលទ្ធភាពប្រើប្រាស់ប្រាក់ក្នុងករណីមានអាសន្ន។ គូស្វាមីភរិយាខ្លះបើកគណនីពីរ ដោយមួយមានប្រាក់សន្សំពេលមានអាសន្ន និងមួយទៀតជាមួយការសន្សំជាលក្ខណៈគ្រួសារ។

៦. ការចេះវិនិយោគមួយចំណែកនៃប្រាក់ចំណូលរបស់អ្នក៖ ក្រៅ​ពី​ការ​បង្កើត​ថវិកាបម្រុងសម្រាប់ពេលមានអាសន្ន និង​ការ​សន្សំ​ក្នុង​ធនាគារ ការចេះ​វិនិយោគ​​នឹង​ធ្វើ​ឱ្យ​ប្រាក់​របស់​អ្នក​កើន​ឡើង​បន្ថែម​ទៀត។ ការជ្រើសរើសវិនិយោគភាគហ៊ុនដែលអាចទុកចិត្តបាន ឬ ពិភាក្សាជាមួយអ្នកជំនាញហិរញ្ញវត្ថុ ដើម្បីដឹងបន្ថែមអំពីវា។ ៧. សន្សំសំចៃសម្រាប់ចំណាយលើវត្ថុមានតម្លៃ ឬ ការកំសាន្ត៖ អ្នកប្រាកដជាចង់បានគ្រឿងសម្ភារៈទំនើបៗ  ឬ ចង់ធ្វើដំណើរកម្សាន្តផ្សេងៗ។ អ្នកគួរចេះសន្សំ ដើម្បីបំពេញបំណងប្រាថ្នារបស់អ្នក ឬ ទិញអ្វីដែលអ្នកចង់បាន។ វាក៏បង្រៀនយើងឱ្យចេះរៀបចំផែនការ និង គ្រប់គ្រងការចំណាយរបស់អ្នកផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)