គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែងរង់ចាំផ្តល់ប្រឹក្សារកដំណោះស្រាយជាមួយអតិថិជនដែលជួបបញ្ហាខ្វះលទ្ធភាពសង

ភ្នំពេញ ៖ ជាការពិតណាស់ មិនមែនអ្នកប្រើប្រាស់កម្ចី ឬឥណទានទាំងអស់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សុទ្ធតែទទួលបានជោគជ័យក្នុងការប្រើប្រាស់កម្ចីសម្រាប់អាជីវកម្មរបស់ខ្លួន ឬគោលដៅណាមួយរបស់ខ្លួននោះទេ ហើយពេលដែលមិនទទួលបានជោគជ័យ អ្នកប្រើប្រាស់អាចជួបប្រទះបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬខ្វះលទ្ធភាពសងត្រឡប់ទៅកាន់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្នុងករណីនេះ វាទាមទារឱ្យអ្នកប្រើប្រាស់កម្ចីបើកចិត្តឱ្យទូលាយក្នុងការជជែកជាមួយភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ ព្រោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងតែរង់ចាំផ្តល់ប្រឹក្សា និងពិគ្រោះយោបល់ជាមួយអតិថិជននៅពេលអតិថិជនណាមួយជួបប្រទះនឹងបញ្ហាទាក់ទងនឹងការប្រើប្រាស់កម្ចី។

អ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមួយរូបនៅកម្ពុជា លោក ង៉ែត ជូ បានលើកឡើងថា នាពេលកន្លងមក លោកទទួលបានសំនួរមួយចំនួនពីអ្នកប្រើប្រាស់កម្ចី។ មានអ្នកខ្លះព្រួយបារម្ភពីលទ្ធភាពក្នុងការសងត្រឡប់។ ខាងក្រោមគឺជាវិធីការពារ ដើម្បីកុំឱ្យធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ ៖

១. ពិគ្រោះយោបល់ជាមួយបុគ្គលិកធនាគារដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពស្មោះត្រង់។ ក្នុងន័យនេះ អ្នកបើប្រាស់កម្ចីពីធនាគារ ដែលកំពុងបញ្ហាផ្នែកហិរញ្ញវត្ថុ គួរជជែកជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលខ្លួនកំពុងប្រើប្រាស់កម្ចី ដោយភាពស្មោះត្រង់ពីស្ថានភាពហិរញ្ញវត្ថុ នោះភាគីធនាគារសិក្សាស្ថានភាព និងលទ្ធភាពជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដែលអាចទទួលយកបានជាក់ជាមិនខាន។

២. ប្រសិនបើអ្នកប្រើប្រាស់កម្ចីពិតជាជួបបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនខ្លាំង ហើយអស់លទ្ធភាពសងត្រឡប់ទៅធនាគារវិញ តាមគោលការណ៍ស្ម័គ្រចិត្ត គួរស្នើសុំឱ្យធនាគារជួយលក់ទ្រព្យធានាដើម្បីទូទាត់បំណុល។ ទោះជាយ៉ាងនេះក្តី អ្នកប្រើប្រាស់កម្ចីអាចស្នើឱ្យភាគីធនាគារសិក្សាកម្ចីរបស់ខ្លួនឡើងវិញ ហើយបន្តពិភាក្សាជាមួយដោយបើកចិត្តឱ្យទូលាយ ដើម្បីរកច្រកចេញ និងរកដំណោះស្រាយសមរម្យណាមួយ។

៣. ចៀសវាងដាច់ខាតចំពោះការទៅខ្ចីបុលឈ្មួញចងការឯកជន ដើម្បីយកប្រាក់មកសងធនាគារ។ ព្រោះការប្រាក់ខ្ពស់ និងអាចប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌដែលអាចឈានដល់ការឃុំខ្លួននៅពេលគ្មានប្រាក់សង។ កន្លងមក មិនមានធនាគារណាមួយប្តឹងឃុំខ្លួនអតិថិជន ព្រោះគ្មានប្រាក់សងនោះទេ ប៉ុន្តែមានច្រើនករណីសម្រាប់អ្នកខ្ចីចងការប្រាក់ពីឈ្មួញឯកជន។

កម្ចីឥណទានតែងតែជួបប្រទះបញ្ហានានា ក្នុងនោះបញ្ហាសំខាន់គឺលទ្ធភាពរបស់អតិថិជនក្នុងការសងត្រឡប់ទៅកាន់គ្រឹះស្ថានផ្ដល់កម្ចីវិញ។ បើទោះជាការផ្ដល់ឥណទានមានភ្ជាប់ជាមួយទ្រព្យធានាក្ដី ប៉ុន្តែភាគីធនាគារ ឬមីក្រូហិរញ្ញវត្ថុនៅតែត្រូវការចរចា ដើម្បីរក​ដំណោះស្រាយ។ ក្នុងករណីភាគច្រើនដែលអតិថិជនមិនមានលទ្ធភាពសងត្រឡប់ ពួកគេច្រើនតែភ័យខ្លាច គេចវេស មិនហ៊ានក្នុងការជួបចរចាជាមួយភាគីអ្នកផ្ដល់កម្ចី។

លោក លី ប៊ុនរឹទ្ធិ នាយកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ​បានរៀបរាប់ឱ្យដឹងថា កម្ចីអាចមានកម្ចីខ្លះមិនត្រូវការទ្រព្យបញ្ចាំនោះទេ តែក៏មានកម្ចីមួយចំនួនទៀត​ដែលត្រូវការទ្រព្យ​បញ្ចាំ​ ប៉ុន្តែមិនថាកម្ចីនោះត្រូវបានផ្ដល់ឱ្យអតិថិជនក្នុងរូបភាពណា ភាគីផ្ដល់កម្ចីត្រូវតែមាននិតិវិធីក្នុង​ការ​តាមដានឥណទានរបស់ពួកគេ។ 

ត្រង់ចំណុចនេះ លោកបានបន្តបកស្រាយថា ៖ ការតាមដានឥណទាននោះគឺមានន័យថា ​បន្ទាប់ពីអតិថិជនបានកម្ចីហើយ តើគាត់បានយកទៅប្រើប្រាស់ក្នុងគោលបំណងដូចដែលគាត់​បានស្នើឬអត់? ព្រោះបើគាតប្រើខុសគោលដៅ លទ្ធភាពនៃការសងរបស់គាត់ក៏អាចនឹងធ្លាក់ចុះ ផងដែរ។

លោកបានបន្តថា ក្នុងករណីខ្លះទៀត មិនមែនអតិថិជនមិនចង់សងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ ប៉ុន្តែពួកគាត់ពិតជាមិនមានលទ្ធភាពពិតមែន។ ជាក់ស្ដែង ដូចជា កសិករដែលយកកម្ចីទៅប្រើប្រាស់លើវិស័យកសិកម្ម ប៉ុន្តែគេបែរជាជួបគ្រោះរាំងស្ងួត ឬទឹកជំនន់ ដែលបណ្ដាលឱ្យខូចខាតដំណាំ​ជាដើម។

ក្នុងករណីបែបនេះ លោក លី ប៊ុនរឹទ្ធិ បានបញ្ជាក់ថា នៅពេលដឹងស្ថានភាពរបស់អតិថិជន​ហើយ តួនាទីរបស់គ្រឹះស្ថានគឺរកដំណោះស្រាយរួម ដូចជាពន្យារពេលសងជាដើម។ ដូច្នេះហើយ​បានជាមានភាពចាំបាច់ណាស់ដែលអតិថិជនត្រូវសហការគ្នាជាមួយគ្រឹះស្ថានផ្ដល់កម្ចី។ យ៉ាងណាមិញ លោកសង្កត់ធ្ងន់ថា អតិថិជនខ្លួនឯងក៏គួរដឹងដែរថា កុំរង់ចាំទាល់តែមានបញ្ហា​ខ្លាំងហើយទើបនិ​យាយជាមួយ បុគ្គលិក ឬក៏គេចវេស។ ត្រូវមានលក្ខណៈតម្លាភាព ផ្ដល់ព័ត៌មានដល់​បុគ្គលិក ដើម្បីឱ្យគេដឹងថា តើគាត់ត្រូវពិភាក្សារកដំណោះស្រាយដោយរបៀបណា?

ដោយឡែក ក្នុងករណីដែលអតិថិជនប្រើកម្ចី ហើយមិនសងវិលត្រឡប់វិញអាចនឹងជួបផលលំបាក និងភាពអវិជ្ជមានដូចខាងក្រោម ៖ ១.អ្នកខ្ចីនឹងជាប់បញ្ជីខ្មៅ (ខូចប្រវត្តិឥណទានរបស់ខ្លួន) ២. នៅពេលខូចប្រវត្តិឥណទាន អ្នកខ្ចីពិបាកទទួលបានកម្ចីផ្លូវការនៅពេលគាត់ដាក់ពាក្យស្នើសុំទៅកាន់គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុណាមួយសាជាថ្មី ៣. ក្នុងករណីប្រវត្តិឥណទានខូចខ្លាំង អាចនឹងលែងមានលទ្ធភាពទទួលបានកម្ចីតែម្តង ៤. តាមច្បាប់ព្រះរាជាណាចក្រកម្ពុជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មិនអាចរឹបអូសទ្រព្យធានារបស់អតិថិជនដោយមិនឆ្លងកាត់និតិវីធីតុលាការឡើយ។ ដរាបណាអតិថិជនមានភាពស្មោះត្រង់ និងឆន្ទៈក្នុងការសងត្រឡប់ គ្រឹះស្ថាននឹងមិនងាយប្តឹងអតិថិជនរបស់ខ្លួនឡើងតុលាការឡើយ។

គួររំលឹកផងដែរថា អ្នកដែលមានបំណងចង់ប្រើប្រាស់កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ត្រូវមាន និងរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬផែនការអាជីវកម្មឱ្យបានច្បាស់លាស់ ដើម្បីចៀសវៀងនូវការជួយប្រទះបញ្ហាហិរញ្ញវត្ថុនាពេលខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី