ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលមុខងារសាធារណៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើ “កិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ” ដើម្បីពង្រឹង និងរក្សាឱ្យបាននូវមុខងារសាធារណៈប្រកបដោយគុណភាពប្រសិទ្ធភាព ប្រសិទ្ធផល និងផ្តោតប្រជាជនជាស្នូល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ជីន ស៊ី (CHEN Xi) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្សកុម្មុយនីស្តចិន បានចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើ “កិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ” តាមរយៈប្រព័ន្ធអនឡាញរវាងក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយឯកឧត្តម អ៊ុ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលមុខងារសាធារណៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយឯកឧត្តម ហូ ស៊ីនហ្គ (RU Xingguo) ប្រធានរដ្ឋបាលមុខងារសាធារណៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមុខងារសាធារណ: កម្ពុជា-ចិន ដើម្បីពង្រឹង និងរក្សាឱ្យបាននូវមុខងារសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងផ្តោតប្រជាជនជាស្នូល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា ពិធីចុះហត្ថលេខានាពេលនេះ បានឆ្លុះបញ្ចាំងពីគិតគូរ ច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនាពេលកន្លងមកតាមរយៈមិត្តភាពស្អិតរមួត, សាមគ្គីភាព និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ និងទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដោយប្រែក្លាយពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមកជាមិត្តភាពដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីជំរុញការលើកកម្ពស់ជីវភាព និងសុខមាលភាពប្រជាជននៃប្រទេសទាំងពីរក្នុងកាល:ទេស: នៃការរីករាលដាលនៃជំងឺតួវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ជីន ស៊ី (CHEN Xi) និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមកផងដែរដែលបាន ៖ ១. ដើរតួជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវី-១៩, ២. ផ្ដល់នូវជំនួយឧបត្ថម្ភផ្សេងៗក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ៣. ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរទ្វេភាគី កម្ពុជា-ចិន ដែលបើកច្រកកាន់តែទូលាយសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទីផ្សារសម្រាប់កសិផលកម្ពុជា និងព្រមទាំង ៤. បានបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណង និងជំនួយ បច្ចេកទេសសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការប្រឈមនឹងការរីក វាលដាលជាសកលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម ជីន ស៊ី (CHEN XI) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្សកុម្មុយនិស្តចិន បានថ្លែងអំណរគុណ និងឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អំពីទំនាក់ទំនងដ៏រឹងមាំរវាង កម្ពុជា-ចិន និងប្តេជ្ញាបន្តជាសកម្ម និងភាគីចិនក៏នឹងត្រៀមខ្លួនជានិច្ចដើម្បីបន្តសហការជាមួយកម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមទៀត។ ចុងទីបញ្ចប់នៃពិធី, ភាគីទាំងពីរ តំណាងដោយ ឯកឧត្តម អ៊ុ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា និង ឯកឧត្តម ហូ ស៊ឺងល្ពៅ (FU Xingguo) ប្រធានរដ្ឋបាលមុខងារសាធារណៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណះ ដែល ជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមុខងារសាធារណះរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content