កំពង់ស្ពឺ ៖ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ សហការគ្នាយ៉ាងល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំប្រកបដោយភាពរលូន កាលពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជួយជំរុញសកម្មភាពផលិតកម្មក្នុងស្រុក និងជួយសម្រួលចរន្តទីផ្សារជូនកសិករ ផលិតករកម្ពុជា ដែលកំពុងត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖
“ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់ ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន ដោយបានធ្វើកំណែទម្រង់ស៊ីជម្រៅជាច្រើន ដូចជា៖ ការកាត់បន្ថយចំណាយរដ្ឋបាល ពង្រឹងភាពប្រកួត ប្រជែងនៅលើទីផ្សារ បង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ និងខិតខំផ្តល់សេវាសាធារណៈ និងបង្ខិតសេវាឱ្យមកកៀកនឹងដៃប្រជាពលរដ្ឋ ដើម្បីសម្រួលដល់វិស័យឯកជន ដែលត្រូវការបំពេញប្រតិបត្តិការអាជីវកម្ម”

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងក៏បានធ្វើប្រតិភូកម្មក្នុងការគ្រប់គ្រងរៀបចំ និងចាត់ចែងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដែលមានចំនួនចាប់ពី ៥០ ស្តង់ចុះ ជូនមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីជួយសម្រួលដល់វិស័យឯកជនបានធ្វើសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន។
កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសម្រេចបានសមិទ្ធផលជាច្រើន ដែលទាក់ទងនឹងកម្មវិធីកែទម្រង់នេះ រួមមាន៖ បានដាក់ឱ្យប្រើប្រាស់ទាំងស្រុង និងពេញលេញនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ដែលក្នុងនោះថ្លៃសេវា ពេលវេលា និងបែបបទដែលបង្កការលំបាកស្មុគស្មាញ ក៏ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមវិស័យពាណិជ្ជកម្ម ការកសាងគោលនយោបាយអភិវឌ្ឍន៍ផលិតផលតាមវិស័យ មានដូចជា ដំឡូងមី ស្វាយចន្ទី និងផលិតផលផ្សេងទៀត ។
ការសម្រេចបានកិច្ចចរចាបើកទីផ្សារក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសេដ្ឋកិច្ច មានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតំបន់ អាសិប(RCEP) ដែលមានទីផ្សារធំទូលាយ និងការធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការគ្រប់ប្រភេទជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការធ្វើប្រតិភូកម្មដល់គ្រប់មន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែន ក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ឌី (D) សម្រាប់ទំនិញកសិផលដែលត្រូវនាំចេញ ជាដើម។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធរៀបចំផ្សារចុងសប្តាហ៍ ផ្សារណាត់ ឬពិព័រណ៍ពាណិជ្ជកម្មដូចដែលបាននិងកំពុងរៀបចំនេះឱ្យបានច្រើន ដើម្បីជួយជំរុញការប្រើប្រាស់ផលិតផលខ្មែរ និងជំរុញការនាំចេញនៅហ្នឹងកន្លែង សំដៅពង្រឹងយន្តការកៀរគរចំណូលជូនរដ្ឋ ស្របតាមកម្មវិធីកែទម្រង់ និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។ រាល់បាតុភាពនានា ដែលបណ្តាលមកពីការកកស្ទះកសិផល ដែលកើតមានឡើងម្តងម្កាលនៅរដូវប្រមូលផល ត្រូវចូលរួមដោះស្រាយភ្លាមៗតាមរយៈយន្តការ និងកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ឱ្យបានទាន់ពេលេវេលា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content