ក្រសួងរៀបចំដែន​ដី​ ​បាន​ និងកំពុងបន្តផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើការរៀបចំដែនដីនៅទូទាំងប្រទេស

ស្រៀមរាប ៖ រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ជាសេនា​ធិការ ​បាន​ និងកំពុងបន្តផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើការរៀបចំដែនដីនៅទូទាំងប្រទេស ដោយធ្វើការសិក្សា និងកំណត់អាទិភាពនៃការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប សម្រាប់តំបន់អភិរក្សធនធានធម្មជាតិ តំបន់បេតិកភណ្ឌ តំបន់ឧស្សាហកម្ម និងកសិកម្ម ជាដើម។​​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញជាអធិបតីនាពិធី​បើកកិច្ច​ពិគ្រោះ​យោបល់​ស្ដីពី​ ការ​គ្រប់គ្រ​ងតំបន់រមណីយដ្ឋាន​បេតិកភណ្ឌពិភពលោកអង្គរ នៅក្រុងសៀមរាបកាលពីពេលថ្មីៗនេះបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តជំរុញការចុះបញ្ជីដីធ្លីក្នុងខេត្តសៀមរាប ការងាររៀបចំផែនការប្រើប្រាស់ដី និងបទប្បញ្ញត្តិពិសេសអំពីការប្រើប្រាស់ដីធ្លីក្នុងតំបន់ឧទ្យានអង្គរ ដើម្បីជាមូលដ្ឋានសម្រាប់គ្រប់គ្រងដែនដីឱ្យមានប្រសិទ្ធភាព និងកំណត់បទដ្ឋាននគរូបនីយកម្មសមស្រប ក្នុងគោលដៅរក្សាឱ្យបាននូវឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រទេស និងប្រជាជនកម្ពុជា ព្រមទាំងតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយត្រូវបន្សំឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយការរៀបចំរបៀងសេដ្ឋកិច្ចទិសឧត្តរ និងរបៀងសេដ្ឋកិច្ចនៃតំបន់ប៉ូលសេដ្ឋកិច្ចទាំង៨ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។

ជាក់ស្ដែង ក្នុងគោលបំណងថែរក្សា​ ការពារ អភិរក្សតំបន់រមណីយដ្ឋានបេតិកណ្ឌពិភពលោកអង្គរ ជាពិសេស គិតគូរយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើការគ្រប់គ្រងប្រជាសាស្ត្រនោះ កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលបានរៀបចំតំបន់អភិវឌ្ឍន៍ថ្មីតាំងពីឆ្នាំ២០០៤ ដែលបច្ចុប្បន្ននេះត្រូវបានប្រែក្លាយទៅជាក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង សម្រាប់ការទទួលយកប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីក្រៅតំបន់ឧទ្យានអង្គរ។ ការណ៍នេះ បង្ហាញយ៉ាងច្បាស់អំពីការគិតគូរច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល សម្រាប់តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ៖ បន្ថែមពីលើការរៀបចំក្បាលដីសម្រាប់តាំងលំនៅដ្ឋាន រាជរដ្ឋាភិបាល ក៏បានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ផ្លូវ ស្ពាន លូ បណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត សាលារៀន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងកម្មវិធីជំនួយសង្គមផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីទាំងពីរ ព្រមទាំងកំពុងទាក់ទាញការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ការបង្កើតការងារបន្ថែមនៅក្នុងខេត្តសៀមរាបផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ៖

«រាល់កិច្ចការងារទាំងអស់ដែលបានរៀបចំឡើង គឺដើម្បីធានាបាននូវការបំពេញកាតព្វកិច្ច និងករណីកិច្ចថែរក្សា ការពារ និងអភិរក្ស រមណីយដ្ឋានអង្គរ ដែលជាមរតកដ៏មានតម្លៃពីដូនតាខ្មែរតាំងពីប្រមាណ១ពាន់ឆ្នាំឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយៗរបស់យើងទៀត ព្រមទាំងរក្សាបាននូវប្រភពចំណូលសេដ្ឋកិច្ចមិនចេះរីងស្ងួត តាមរយៈខុស្សាហកម្មទេសចរណ៍ ដែលបានចិញ្ចឹមអ្នកស្រុកអង្គរ និងប្រជាពលរដ្ឋកម្ពុជា ជាហូរហែរ សមដូចនឹងពាក្យក្រើនរំលឹកដ៏មានតម្លៃរបស់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ អប្សរា ថា អង្គរ ជាមេមាន់ពងមាស នោះឯង»។

គួររំលឹកដែរថា សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ កាលពីពេលកន្លងទៅ បានធ្លាប់បានលើកឡើង ​និងជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់​ ត្រូវ​អភិវឌ្ឍន៍​តំបន់​ក្រុងរុនតាឯក​ ទាក់ទាញ​ការ​វិនិយោគ​ពីក្នុង​ក្រៅ​​ប្រទេស​ចូលទៅកាន់​តំបន់​នោះ​ បង្កើតការងារ​ជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគា​ត់​ទទួ​ល​បាន​ការ​​​ងារធ្វើ​​ និង​មានប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

សម្ដេចធិបតី​បានមានប្រសាសន៍​ផងដែរថា ព្រលានយន្តហោះ​អន្តរជាតិសៀមរាប​-អង្គរ ក៏ជា​សក្ដានុពល​ថ្មី​មួយ​ក្នុងផ្សព្វផ្សាយ​ និងទាក់ទាញ​វិនិយោគ​បង្កើត​តំបន់សេដ្ឋកិច្ច​ រោងចក្រ​សហគ្រាស ជុំវិញតំបន់ ដែល​នឹង​ធ្វើឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​រុនតាឯក មានការងារ​ធ្វើ​ ទទួលបានប្រាក់​ចំណូល ជាពិសេស​នោះនឹង​ជំរុញ​ឱ្យ​ពល​រដ្ឋ​​ចូលមករស់នៅក្នុង​តំបន់អភិវឌ្ឍន៍ថ្មី​នេះបន្ថែមទៀតកាន់តែច្រើន។

បន្ថែមពីនេះ សម្ដេចធិបតីក៏បានជំរុញ​ឱ្យ​រៀបចំតំបន់រុនតាឯក​ និងពាក់​ស្នែង​ឱ្យក្លាយជា​បុរី​ជនបទគំរូ​នៅក្នុងប្រទេស​កម្ពុជា និងជំរុញឱ្យរៀបចំ​តំបន់ផ្សេងៗទៀត​តាមបណ្ដា​ខេត្ត​រៀបចំទៅជា​តំបន់​បុរីជន​បទ​ ដើម្បីលើក​កម្ពស់ការរស់នៅ​របស់ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេសមានភាពប្រសើរឡើង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published.Required fields are marked *