ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចអន្តរជាតិ នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកសម្ពោធជាផ្លូវការនូវពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចអន្តរជាតិ (CAMFOOD & CAMHOTEL 2024) រួមជាមួយព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចថ្នាក់ជាតិប្រចាំឆ្នាំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។ នេះជាព្រឹត្តិការណ៍ធំជាងគេប្រចាំឆ្នាំ នៅប្រទេសកម្ពុជាសម្រាប់ឧស្សាហកម្មផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ (F&B) និងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន កាហ្វេ ( HORECA) ។ នៅក្នុងព្រឹត្តិការណ៍ដែលប្រព្រឹត្តរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី៦-៨ ខែវិច្ឆិកា) មានការតាំងបង្ហាញផលិតផល សេវាកម្មបច្ចេកវិទ្យា ជាង ១៥០ ស្តង់ និងសកម្មភាពដ៏រស់រវើកនៃនិន្នាការវិត្តន៍ចុងក្រោយបំផុតជាមួយទេពកោសល្យ និងគំនិតច្នៃប្រៃឌិត ផ្សារភ្ជាប់ឱកាសពង្រីកក៍ដូចជាស្វែងរកបណ្តាញបន្ថែមសម្រាប់អ្នកជំនាញក្នុងវិស័យហូរីកា HORECA ។

លោកស្រី អាលីស ឡែម Alice Lem នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនអ៊ីនហ័្វរមា Informa Markets បានលើកឡើងថា៖

“ ការរំពឹងទុករបស់យើងសម្រាប់ព្រឹត្តិការណ៍នេះគឺខ្ពស់ ហើយយើងជឿថាវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញឧស្សាហកម្មរបស់យើង។ យើងរំពឹងថាការតភ្ជាប់ដែលបានបង្កើតឡើង ការចែករំលែកចំណេះដឹង និងការច្នៃប្រឌិតដែលបានបង្ហាញនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យ HORECA ជំរុញកំណើន និងឧត្តមភាពសម្រាប់ឆ្នាំខាងមុខ” ។

លោកស្រី Alice Lem បានបន្ថែមថា នៅក្នុងឧស្សាហកម្មដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ព្រឹត្តិការណ៍ប្រកួត​ប្រជែង ក៍ដូចជាពិព័រណ៍ខេមហ្វូត ហូថែល CAMFOOD & CAMHOTEL 2024 មានសារៈសំខាន់សម្រាប់ពង្រីកកិច្ចសហការ និងការច្នៃប្រឌិតបន្ថែមឱ្យស្របតាមបច្ចេកវិទ្យាសម័យថ្មី។

ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រពេញទំហឹងដោយក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្មកម្ពុជា រួមទាំង សមាគមឧស្សាហកម្មឈានមុខគេ រួមមាន សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋានកម្ពុជា (CRA) សមាគមចុងភៅកម្ពុជា (CCS)។ ), Academy of Culinary Arts Cambodia (ACAC), វិទ្យាស្ថានម្អូបអារហាកម្ពុជា (PIE) និងសមាគមស្ប៉ា និងសុខភាពកម្ពុជា (CSWA)។

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានថ្លែងថា៖

“វិស័យបដិសណ្ឋារកិច្ច និងផ្នែកធ្វើម្ហូបរបស់កម្ពុជាកំពុងជួបប្រទះនឹងកំណើនមិនធ្លាប់មានពីមុនមក ដែលជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។ ការតាំងពិព័រ​ណ៍​នេះជាយុទ្ធសាស្ត្រ ដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងបង្កើនកិត្យានុភាពផ្សព្វ​ផ្សាយ ក៍ដូចជាជំរុញញ និងពង្រឹងជំនាញធ្វើម្ហូប ជាពិសេសជំនាញបដិសណ្ឋារកិច្ចលើឆាកអន្តរជាតិ»។

ថ្លែងក្នុងពិធីបើកពិព័រណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ដោយសង្កត់ធ្ងន់លើ តួនាទីសំខាន់របស់ព្រឹត្តិការណ៍នេះក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។ វិសាលភាពនៃព្រឹត្តិការណ៍នេះត្រូវបានពង្រីកបន្ថែមទៀតដោយការបង្ហាញរួមគ្នាជាយុទ្ធសាស្រ្តចំនួន ៣ មានដូចជា ៖ វិស័យផ្គត់ផ្គង់បរិក្ខា គ្រាប់កាហ្វេ ម្ហូបអាហា និងភេសជ្ជៈ ឱកាសក្លាយជាអ្នកចែកចាយ ឬដៃគូរអាជីវកម្ម ឬទិញសិទ្ធិផ្តាច់មុខក្នុងវិស័យ F&B និងផ្នែកបដិសណ្ឋារកិច្ច។ ម៉ាកយីហោយីហោ អន្តរជាតិ និងក្នុងស្រុកស្រុកល្បីៗនឹងបង្ហាញគំរូអាជីវកម្ម និងផលិតផលរបស់ពួកគេ ខណៈដែលអ្នកជំនាញក្នុងឧស្សាហកម្មចែករំលែកការយល់ដឹងអំពីការគ្រប់គ្រង និងយុទ្ធសាស្ត្រពង្រីកអាជីវកម្មព្រមទាំងបច្ចេកវិទ្យាកែច្នៃអាហារបែបទំនើប ជាមួយនឹងដំណោះស្រាយវេចខ្ចប់ និងឧបករណ៍ផ្ទះបាយ។

គួរកត់សម្គាល់ថា ចំណុចសំខាន់នៃការតាំងពិពណ៌គឺការប្រកួតប្រជែងធ្វើម្ហូបថ្នាក់ជាតិ ដែលបង្ហាញពីទម្រង់ចំនួន ៧ ជួយរុញច្រានភាពច្នៃប្រឌិតធ្វើម្ហូបឱ្យកាន់តែប្រសើរឡើង រួមមាន សិល្បៈតុបតែងនំប៉័ង ការប្រកួតឆ្លាក់រូបផ្លែឈើ និងបន្លែ ការប្រកួតតុបតែងនំ ការប្រកួតចំអិនគុយទាវភ្នំពេញ  សាច់គោក្នុងប្រអប់អាថកំបាំង ការប្រកួតចំអិនមាន់ turkey អាមេរិច ការប្រកួតចំអិនអារហាបួស រួមជាមួយការប្រកួតបដិសណ្ឋារកិច្ចថ្នាក់ជាតិ ៤ ប្រភេទទៀតដែលបង្ហាញពីសិល្បៈនៃសេវាកម្មដ៏ល្អឥតខ្ចោះរួមមានការប្រកួត រៀបចំតុរអាហា និងការលើកភេសជ្ជៈ ការប្រកួតតុបតែងគ្រែ និងតុបតែងផ្កា ជាដើម។

បន្ថែមលើភាពរំភើបនោះ មេចុងភៅដ៏ឆ្នើមបំផុតរបស់កម្ពុជាចំនួន ១២ នាក់នឹងបង្ហាញពីជំនាញធ្វើម្ហូបរបស់ពួកគេតាមរយៈការចំអិនផ្ទាល់ រួមមានមេចុងភៅ ឈ្មោះ អ៊ឹម វណ្ណា, ហ៊ាប សុធី, ឆន ស៊ីដេត, ឡេង វាសនា, ទៀង សុខវណ្ណរតនា, មុត សេង, ផល ចំរើន, អ៊ុយ វណ្ណៈ, ផាត់ គឹមហុង, ឆន ម៉ុល, ព្រំ រដ្ឋា និង មុន្នី សម្បត្តិ។ ការចំអិនម្ហូបទាំងនេះនឹងចែករំលែកបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិត ជាមួយផលិតផលក្នុងស្រុកដ៏មានសក្ខានុពលយ៉ាងពិសេស។

ពិព័រណ៍នេះក៏ផ្តល់ឱកាសជួបផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់អន្តរជាតិ មកពីប្រទេសវៀតណាម កូរ៉េ ឥណ្ឌា សិង្ហបុរី សហរដ្ឋអាមេរិក អ៊ីតាលី ចិន ថៃ ម៉ាឡេស៊ី ដើម្បីបង្កើតវេទិកាដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការច្នៃប្រឌិតថ្មីនៅក្នុងវិស័យបដិសណ្ឋារកិច្ច សំខាន់ៗចំនួន ៣ – បរិក្ខារអាហារ អាហារ និងភេសជ្ជៈ និងបដិសណ្ឋារកិច្ច និងលក់ដុំ លក់រាយជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក