ស្វែងយល់ពីគន្លឹះសន្សំប្រាក់សំខាន់ៗសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ ៖  ឆ្នាំថ្មី ឆ្នាំសកល ២០២៤ កាន់តែខិតជិតមកដល់ហើយ។ សម្រាប់ឆ្នាំថ្មីនេះ មនុស្ស​ជា​ច្រើនតែងតែចង់បានការផ្លាស់ប្តូរទៅរកភាពវិជ្ជមានទៅតាមក្តីប្រាថ្នារបស់ខ្លួន ពិសេសកែប្រែពីទម្លាប់អាក្រក់មួយចំនួននៅឆ្នាំចាស់ ទៅជាទម្លាប់ល្អនៅឆ្នាំថ្មីនេះ។ ប៉ុន្តែ បើចង់បានផ្លាស់ប្តូរ លុះត្រាណាតែមនុស្សម្នាក់ៗចាប់ផ្តើមរៀបចំផែនការ និងធ្វើសកម្មភាព ឧទាហរណ៍ដូចជាការចាប់ផ្តើមសន្សំសម្រាប់ឆ្នាំថ្មី។

កន្លងមក AMS Economy ធ្លាប់បានលើកឡើងមកហើយពីសារៈសំខាន់នៃការស​ន្សំ។ ការសន្សំអាចជួយឱ្យមនុស្សម្នាក់ៗ ឬក្រុមគ្រួសារនីមួយៗសម្រេចបានក្តីស្រមៃ ដូចជាសន្សំសម្រាប់ការចូលនិវត្តន៍ ការទិញលំនៅដ្ឋាន ការសិក្សារបស់កូនៗ រថយន្តថ្មី និងរបស់របរដែលខ្លួនចង់បានជាដើម។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកគួរស្វែងយល់ សម្រាប់ការសន្សំ ៖

១. អនុវត្តទៅតាមផែនការហិរញ្ញវត្ថុ ៖ ការអនុវត្តទៅតាមផែនការហិរញ្ញវត្ថុគឺជាគន្លឹះសន្សំប្រាក់ដ៏សំខាន់បំផុតមួយសម្រាប់មូលដ្ឋានគ្រឹះហិរញ្ញវត្ថុដែលមានសុខភាពល្អ។ យើងដឹងហើយថា ការរៀបចំផែនការហិរញ្ញវត្ថុអាចស្តាប់ទៅគួរឱ្យធុញ ឬរឹតត្បិតសម្រាប់ខ្លួនឯង ប៉ុន្តែផែនការហិរញ្ញវត្ថុគឺជាឧបករណ៍មួយជួយឱ្យអ្នកកំណត់បានលើចំណូលចំណាយរបស់អ្នក ហើយថែមទាំងអាចជួយឱ្យអ្នកសន្សំបានទៀងទាត់បន្ទាប់ពីអ្នកកំណត់ចំណូលចំណាយប្រចាំថ្ងៃ ខែ ឆ្នាំ បានច្បាស់លាស់។

២. ចាប់ផ្តើមសន្សំ ៖ សម្រាប់ឆ្នាំថ្មី ការសន្សំហាក់ដូចជាកិច្ចការមួយលំបាក ប៉ុន្តែការសន្សំលុយតែ ២០ ទៅ ៤០ ម៉ឺនរៀលក្នុងមួយខែ ក៏អាចមានផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកនាពេលអានាគតផងដែរ។ ចូរពិនិត្យចំណូលរបស់អ្នកដើម្បីមើលថា តើលុយប៉ុន្មានដែលអ្នកអាចបញ្ចូលទៅក្នុងគណនីសន្សំរបស់អ្នកក្នុងមួយខែ។ យើងសូមលើករូបមន្តសន្សំមួយ ដែលអ្នកអាចយកទៅអនុវត្តបាន។ ប្រសិនបើអ្នកមិនប្រាកដថា អ្នកមិនដឹងសន្សំប៉ុន្មាននោះទេ អ្នកជំនាញបានណែនាំឱ្យសន្សំមួយភាគបីនៃប្រាក់ចំណូលរបស់អ្នកប្រសិនបើអ្នកអាចធ្វើបាន។ តាមរយៈការសន្សំប្រាក់មួយភាគបីនៃចំណូលរបស់អ្នកនេះ ឧទាហរណ៍ថា ក្នុងមួយសប្តាហ៍ អ្នករកចំណូលបាន ៣០ ម៉ឺនរៀល នោះអ្នកអាចទុក ១០ ម៉ឺនរៀលសម្រាប់សន្សំ។ បើអ្នកអាចធ្វើបាន នោះអ្នកកំពុងធ្វើឱ្យខ្លួនអ្នកកាន់តែងាយស្រួលក្នុងការរួចផុតពីការលំបាកផ្នែកហិរញ្ញវត្ថុនាពេលអនាគត ដូចជាការបាត់បង់ការងារ និងការចំណាយចាំបាច់មួយចំនួនដែលអ្នកមិនដឹងទុកជាមុន។

៣. បង្កើតកញ្ចប់សន្សំសម្រាប់គ្រាអាសន្នណាមួយ ៖ មធ្យោបាយដ៏ល្អមួយទៀតដើម្បីសន្សំសម្រាប់គ្រាលំបាកផ្នែកហិរញ្ញវត្ថុ នោះគឺត្រូវចាប់ផ្តើមបង្កើតគណនីសន្សំនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ តែត្រូវប្រាកដថា គណនីសន្សំនោះ អ្នកអាចដកលុយបានគ្រប់ពេល ព្រោះថាបញ្ហាផ្នែកហិរញ្ញវត្ថុអាចកើតឡើងគ្រប់ពេលដែលអ្នកមិនអាចមើលឃើញ។

៤. សន្សំប្រាក់នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ៖ ការសន្សំប្រាក់នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការមិនត្រឹមតែអាចជួយឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់លោកអ្នកកាន់រឹងមាំនោះទេ ហើយថែមទាំងជួយឱ្យលោកអ្នកបង្កើតផែនការហិរញ្ញវត្ថុត្រឹមត្រូវ ពិសេសសម្រាប់គ្រួសាររបស់អ្នកនាពេលអនាគត ឬ ប្រើប្រាស់ចាំបាច់ក្នុងនាគ្រាអាសន្ននាមួយផងដែរ។ មួយវិញទៀតគឺអ្នកទទួលបានការប្រាក់ខ្ពស់ទៀតផងនាពេលបច្ចុប្បន្ន។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានបញ្ជាក់ថា ការសន្សំប្រាក់មិនត្រឹមតែជួយឱ្យមានបង្កើតប្រព័ន្ធហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗឱ្យកាន់រឹងមាំនោះទេ ហើយលើសពីនេះ ការសន្សំនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការនឹងរួមចំណែកជួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី