កិច្ចពិភាក្សាស្ដីពីការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមសិស្ស-និស្សិត នឹងប្រារព្ធឡើងនៅ​ថ្ងៃទី ១៩ វិច្ឆិកាខាងមុខនេះ

ភ្នំពេញ ៖ កិច្ចពិភាក្សាដែលជាផ្នែកមួយនៃកម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី២» នឹងប្រារព្ធឡើងជាលើកទី២ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅទីតាំង ‘The Factory Phnom Penh’ ក្រោមប្រធានបទ​ «ហេតុអ្វីបានជាយុវជនគួរយល់ដឹងអំពី​កម្ចីផ្លូវ​ការ និងកម្ចីក្រៅផ្លូវការ?» ។

គោលបំណងនៃការរៀបចំវេទិកាពិភាក្សានេះ គឺដើម្បីប្រមូលផ្តុំនិស្សិត អ្នកជំនាញផ្នែក​ហិរញ្ញវត្ថុ និងអ្នកដែលមានបទពិសោធន៍មកជួបជុំគ្នា ចែករំលែកនូវករណីជាក់ស្ដែង ក៏ដូចជាផ្តល់នូវ​​ការ​យល់ ដឹងស៊ីជម្រៅ​ទៅលើ​ពិន្ទុឥណទាន អត្ថប្រយោជន៍នៃកម្ចីផ្លូវការ គុណវិបត្តនៃ​កម្ចីក្រៅ​ផ្លូវការ និងបញ្ហា​ប្រឈមដែលអ្នក​ប្រើ​ប្រាស់ជួបប្រទះ ជាពិសេសការគ្រប់គ្រងផែនការសងបំណុល សំដៅជៀសវាង​បំណុល​លើសលប់។ បន្ថែមពីនោះ វេទិកានេះក៏ជាឱកាសដ៏មានសារៈសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់កម្ចី​ដោយការទទួល​ខុសត្រូវ​ ជាពិសេសគឺការជំរុញលើកទឹកចិត្តនូវការសន្ទនាដោយបើកចំហរវាងអតិថិជន និងគ្រឹះស្ថាន ដែលផ្ដល់សេវាហិរញ្ញវត្ថុ។

ជាមួយគ្នានេះ អ្នកចូលរួមដែលជាសិស្ស-និស្សិត នឹងទទួលបានអត្ថប្រយោជន៍ពីការចែករំលែក​ចំណេះ​ដឹងជាក់​ស្តែង មានឱកាសក្នុងការបង្កើត​បណ្តាញ​ជាមួយស្ថាប័នហិរញ្ញវត្ថុ និងការណែ​នាំ​អំពីការសម្រេច​ចិត្ត​ក្នុងការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ពួកគេ។

ស្របទៅតាមគោលនយោបាយរបស់វិស័យ កម្មវិធីនេះក៏នឹងចូលរួមជំរុញយុវជនឱ្យ​បង្កើតទម្លាប់​គ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ តាមរយៈការពិភាក្សាអំពីហានិភ័យ និងអត្ថ​ប្រយោជន៍​នៃប្រាក់កម្ចី។

ទម្រង់នៃការពិភាក្សាជាក្រុមនេះ ក៏នឹងរៀបចំឡើងដើម្បីឱ្យមានលក្ខណៈជាអន្តរកម្មពីភាគីពាក់ព័ន្ធ ដើម្បីការសន្ទនាបើកចំហររវាងអ្នកពិភាក្សា និងទស្សនិកជន។ សិស្ស-និស្សិតនឹងមានឱកាស​សួរសំណួរ ចែករំលែកទស្សនៈ ព្រមទាំងចូលរួមក្នុងការពិភាក្សាដែលពាក់ព័ន្ធដោយ​ផ្ទាល់ទៅនឹងជីវិត និងអនាគតរបស់ពួកគេផងដែរ។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាទី២ គឺជាផ្នែកមួយនៃកម្មវិធីវិថីហិរញ្ញវត្ថុរដូវកាលទី២ (Financial Street Season 2) ដែលជាគំនិតផ្តួចផ្តើមដោយ AMS និងសហការផលិតដោយ​សមាគម​ធនាគារ​នៅកម្ពុជា (ABC), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា (CBC)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា