វិធីសាស្ត្រចំនួន ៤ ជួយឱ្យលោកអ្នកប្រើប្រាស់កម្ចីមានប្រសិទ្ធភាព និងគ្មានហានិភ័យ

ភ្នំពេញ ៖ ការប្រើប្រាស់ “កម្ចី” (ឥណទាន គឺជាភាសាផ្លូវការ) គឺតែងតែងភ្ជាប់មកជាមួយនឹងការប្រាក់ដែលអ្នកខ្ចីមានកាតព្វកិច្ចសងទៅកាន់អ្នកឱ្យខ្ចី។ ឧទាហរណ៍ រវាងអតិថិជនប្រើប្រាស់កម្ចី និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ក្នុងករណីមានបំណងចង់ប្រើប្រាស់កម្ចី​ ម្នាក់ៗត្រូវតែគិតគូរឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាឱ្យការប្រើប្រាស់កម្ចីមានប្រសិទ្ធភាព និងចំគោលដៅ។ មួយវិញ្ញទៀត បើនិយាយពីកម្ចី គឺដូចនិយាយអំពីការប្រើប្រាស់លុយអ៊ីចឹងដែរ។ ដូច្នេះបើអ្នកប្រើលុយបានត្រឹមត្រូវ បើទោះជាលុយមានការប្រាក់ ក៏អ្នកនៅតែអាចចំណេញ តែបើសិនជាអ្នកប្រើមិនបានត្រឹមត្រូវ អ្នកប្រាកដជាជួបហានិភ័យជាមិនខាន។

ជាដំបូង ដើម្បីអាចប្រើលុយឱ្យចំណេញ ចៀសវាងជួបបញ្ហាផ្សេងៗ អ្នកត្រូវតែបង្កើតផែនការ និងគម្រោងចាយវាយរបស់អ្នក។ អ្នកត្រូវធ្វើផែនការស្នូល វាស់វែងពីកម្រិតនៃការចំណាយប្រចាំខែ បើអ្នកជាអ្នកស៊ី អ្នកត្រូវគិតពីការចំណាយដូចជា៖ ទឹក ភ្លើង អគារ ឬ ទីតាំងជួល ថ្លៃបុគ្គលិក ថ្លៃដើមទំនិញ ព្រមទាំងសម្ភារៈនានាដែលចាំបាច់។

បើសិនអ្នកជាអ្នកធ្វើការ ឬសម្រាប់អ្នកទើបមានគ្រួសារថ្មីថ្មោង អ្នកក៏ត្រូវគិតគូរពីការចាយវាយប្រចាំខែដែលចាំបាច់ គិតពីចំណូល និងការសន្សំផងដែរ។ ម្យ៉ាងវិញទៀត ដើម្បីអាចសម្រេចនូវគោលបំណងអនាគត អ្នកត្រូវតែចៀសឱ្យបានរាល់ការទិញសម្ភារៈនិយម ការចាយហ៊ឺហារមិនចំគោលដៅ ការដកលុយសិន សិមដាក់បញ្ចូលវិញ ទាំងនោះសុទ្ធតែបង្ករជាហានិភ័យ ប៉ះពាល់ដល់លំហូរសាច់ប្រាក់ប្រចាំខែរបស់អ្នក។

ការប្រើលុយ ឬ ហៅបានថា របៀបក្នុងការចាត់ចែង និងប្រើប្រាស់កម្ចី ដើម្បីឱ្យចំណេញ និងកាត់បន្ថយហានិភ័យ គឺមានគន្លឹះចំនួន៤ សំខាន់ៗដូចជា៖

១.ប្រើលុយឱ្យចំគោលដៅ និងអនុវត្តតាមគោលដៅ ៖ ឧទាហេណ៍ បើអ្នកខ្ចីលុយដើម្បីបើកអាជីវកម្ម អ្នកត្រូវតែប្រើលុយនោះទៅក្នុងអាជីវកម្មប៉ុណ្នោះ ហើយអ្នកគួរចៀសវាងការវិនិយោគណាដែលនាំឱ្យមានការគំាងលុយ ឬកកទុកចោលយូរពេក។

២. ប្រសិនបើអ្នកខ្ចីលុយមករកស៊ី អ្នកត្រូវតែមានគម្រោងអាជីវកម្ម គិតថ្លៃដើម ថ្លៃចំណាយ ហើយកុំភ្លេចបូកបញ្ចូលថ្លៃការប្រាក់ ដែលអ្នកខ្ចី ដើម្បីឱ្យដឹងខាត ឬចំណេញ ឬមួយទៀតដែលសំខាន់គឺការខ្ចីលុយ ឬបង់រំលស់របស់របរ អ្នកត្រូវសួរខ្លួនឯងសិនថា របស់នោះពិតជាមានភាពចាំបាច់ និងអាចផ្តល់ប្រយោជន៍សម្រាប់អ្នកដែរឬទេ?

៣. ពិនិត្យលទ្ធភាពក្នុងការបង់សង ៖ ចំណុចនេះគឺសំខាន់បំផុត លោកអ្នកត្រូវតែគិតឱ្យបានច្រើនដងពីលទ្ធភាពរបស់អ្នក ថាតើអ្នកអាចបង់សងត្រឡប់បានឬទេ? ហើយក្នុងអំឡុងពេលបង់សងនោះ អាចនឹងមានការចំណាយផ្សេងៗទៀតអ្វីខ្លះ ដែលនាំឱ្យប៉ះពាល់ដល់លុយដែលត្រូវបង់សងត្រឡប់។

៤. ជ្រើសរើសធនាគារដែលមានការប្រាក់ល្អ និងត្រូវតាមគោលបំណងខ្ចី ៖ ទាក់ទងនឹងចំណុចនេះ គឺសំដៅដល់ប្រភពដែលអ្នកចង់ខ្ចីលុយយកមកប្រើប្រាស់។ អ្នកត្រូវសំឡឹងមើលប្រភពណា ដែលមានការប្រាក់ល្អ ស្របតាមបំណងដែលអ្នកចង់ខ្ចី។ មួយវិញទៀត អ្នកត្រូវសិក្សាឱ្យបានច្បាស់ពីធនាគារ លក្ខខណ្ឌសង ទុកចិត្តបាន កាន់តែពិសេស អ្នកត្រូវតែប្រើឱ្យចំគោលដៅ ទើបគ្មានហានិភ័យ។ ចៀសវាងការយកលុយមកវិនិយោគ ឬទិញរបស់ដែលនាំឱ្យគាំងលុយជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​) ​បាន​សម្រេច​មិន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំ ​២០២៧ ​តាម​ផែនការ​ដើមឡើយ​ ​ដោយសារ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ ​ជាពិសេស​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​ប្រទេស​ជា​សមាជិក​អឺរ៉ុប

កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ ! អបអរសាទរទេពកោសល្យចុងភៅជំនាន់ថ្មី និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ ចាប់ផ្តើមពីគំនិតច្នៃប្រឌិតម្ហូបអាហារ ឆ្ពោះទៅកាន់ឱកាសក្លាយជាសហគ្រិន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរបានបញ្ចប់កម្មវិធី «សហគ្រិនចុងភៅ» (Chefpreneur) ឆ្នាំ២០២៦ តាមរយៈការប្រកួតចម្អិនអាហារវគ្គផ្តាច់ព្រ័ត្រ្រ ដោយមានការចូលរួម ពីយុវជនដែលមានទេពកោសល្យ គណៈកម្មការជំនាញ ដៃគូធុរកិច្ច និងអ្នកប្រឹក្សាជំនាញ ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ តាមរយៈការរួមបញ្ចូល ការបណ្តុះបណ្តាលអំពីគំនិតអាជីវកម្ម ការគ្រប់គ្រងថ្លៃដើម ការប្រើប្រាស់គ្រឿងទេសចម្រុះ និងការកសាង ម៉ាកយីហោ

វឌ្ឍនភាព ៖ គម្រោងសង់​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាន់តែជិតរួចរាល់ កាន់តែធ្វើឱ្យតំបន់ជុំវិញ​នោះ​មានសក្ដានុពលខ្ពស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

គម្រោង​សាងសង់ស្ពានឆ្លង​កាត់ទន្លេបាសាក់​ ចាក់អង្រែក្រោម-ព្រែក​ប្រា​ សម្រេច​បានលទ្ធផល​ជាង​៨៧ហើយ គិតត្រឹមខែវិច្ឆិកា ២០២៦​នេះ

កិច្ច​សហការ​បច្ចេកវិទ្យា​ថ្មី​​ ៣ ​ជំរុញ​សន្តិសុខ​សាយប័រ ​AI ​និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ៣ ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ ​និង​ដៃគូ​ក្នុង​ស្រុក ​ដើម្បី​ពង្រីក​សេវា​សន្តិសុខ​សាយប័រ ​ពង្រឹង​ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ដំណោះស្រាយ​ឌីជីថល​នៅ​កម្ពុជា

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

បរទេស ៖ រដ្ឋាភិបាលបណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ខណៈដែលប្រទេសចំនួន ៥ បង្ហាញចំណាប់អារម្មណ៍លើការស្តុកប្រេងទុកក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៨។ លោកស្រី

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល

រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។