ឆមាសទី១ ឆ្នាំ២០២៣ អត្រាប្តូរប្រាក់រៀលនឹងដុល្លារអាមេរិកបន្តមានស្ថិរភាព

ភ្នំពេញ ៖ អត្រាប្តូរប្រាក់រៀលនឹងដុល្លារអាមេរិកនៅឆមាសទី១ ឆ្នាំ២០២៣នេះ បន្តមានស្ថិរភាព ប៉ុន្តែមានកម្រិតខ្ពស់បន្តិច ធៀបនឹងគ្រាមុនវិបត្តិកូវីដ១៩ ដោយសារប្រាក់រៀលបន្តរងសម្ពាធពីការឡើងថ្លៃនៃប្រាក់ដុល្លារអមេរិក បន្ទាប់ពីមានការដំឡើងអាត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកជាបន្តបន្ទាប់ ទោះបីជាតម្រូវការប្រាក់រៀលមានការកើនឡើង នៅពេលសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញក៏ដោយ។ នេះបើយោងតាមការរបស់ធនាគារជាតិនៃកម្ពុជា។

អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមានកម្រិតជាមធ្យមម ៤ ០៩៥ រៀល ក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានថយ ០,២% ធៀបនឹងឆ្នាំមុន (៤ ០៨៦ រៀល) និង ១,៤% ធៀបនឹងគ្រាមុនវិបត្តិ (២០១៨-២០១៩)។ ទន្ទឹមនេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកជាធម្យមមានកម្រិត ១១៦ ដោយបានកើនឡើង ២,៩% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដោយរូបិយប័ណ្ណប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាបន្តថយថ្លៃធៀបនឹងដុល្លារអាមេរិក។

ចាប់ពីខែសីហា ឆ្នាំ២០២២ អត្រាប្តូរប្រាក់ផ្លូវការ ដែលបានចេញដោយធនាគារជាតិនៃកម្ពុជា ត្រូវបានគណនាចេញពីអត្រាប្តូរប្រាក់ជាក់ស្តែងដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រើប្រាស់ក្នុងការជួញដូរនៅលើផ្លែតហ្វម NBCP ប្រចាំថ្ងៃ។ ដូច្នេះ អត្រាប្តូរប្រាក់មានកម្រិតស្មើនឹងអត្រាទីផ្សារ ដែលធ្វើឱ្យអត្រាផ្លូវការឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារប្តូរប្រាក់បានកាន់តែប្រសើរ និងមានប្រសិទ្ធភាព។

អត្រាប្តូរប្រាក់ផ្លូវការត្រូវបានផ្សព្វផ្សាយរៀងរាល់ថ្ងៃចុងប្រតិបត្តិការ និងពេលព្រឹកនៅថ្ងៃបន្ទាប់។ នៅឆមាសទី១ ប្រតិបត្តិការទិញ-លក់រូបិយប័ណ្ណតាមរយៈផ្លែតហ្វម NBCP មាន ១ ០០៨ លានដុល្លារអាមេរិក បានថយ ៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដោយសារការថមថយនៃតម្រូវការ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាកត្តិយស  ធ្លាប់ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្នុងការរក្សាស្ថិរភាពថ្លៃ នយោបាយរូបិយវត្ថុនិងអត្រាប្តូរប្រាក់ ត្រូវបានអនុវត្តប្រកបដោយភាពបត់បែននិងប្រុងប្រយ័ត្នខ្ពស់។

ឯកឧត្តម បានបន្តថា សន្ទនីយភាពត្រូវបានបញេ្ចញទៅក្នុងទីផ្សារនិងស្រូបយកមកវិញតាមរយៈឧបករណ៍នយោបាយរូបិយវត្ថុនានា ផ្អែកលើការប្រែប្រួលនៃតម្រូវការជាក់ស្តែង ក្នុងគោលដៅធានាឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសន្ទនីយភាពគ្រប់គ្រាន់ សម្រាប់ផ្តល់ឥណទានក្នុងអត្រាការប្រាក់មួយសមរម្យ និងបញ្ចៀសសម្ពាធទៅលើអត្រាប្តូរប្រាក់ផងដែរ។

ឯកឧត្តម ជា ចាន់តូ បានថ្លែងបន្តថា ទន្ទឹមនេះ ក្នុងស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិមាននិន្នាការកើនឡើង ប្រាក់រៀលត្រូវបាន រក្សាឱ្យមានស្ថិរភាពក្នុងកម្រិតជាមធ្យម ៤ ០៩៤រៀលក្នុង ១ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងគ្រាដូចគ្នាឆ្នាំមុន សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

គួរបញ្ជាក់ថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអត្រាអតិផរណានៅកម្ពុជា ពីព្រោះកាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ ថ្លៃទំនិញនិងសេវានានានឹងអាចកើនឡើងភ្លាម។ ដូចនេះ ក្រៅពីការធ្លាក់ថ្លៃប្រេងឥន្ធនៈនិងការថមថយកំណើនថ្លៃក្រុមម្ហូបអាហារ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយអត្រាអតិផរណាផងដែរ។

ឯកឧត្តម ជា ចាន់តូ បានថ្លែងដូច្នេះ ៖

«ជាមួយគ្នានេះ ការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅមកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុក្នុងការគ្រប់គ្រងស្ថិរភាពថ្លៃនិងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។ ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើនក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្នថែមទៀត ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិននិងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំ»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)