MyEG Remit​ គាំទ្រសេវាហិរញ្ញវត្ថុដល់ពលករចំណាកស្រុក និងប្រជាជនម៉ាឡេស៊ីដែលគ្មានគណនីធនាគារ

បរទេស ៖ ពលករចំណាកស្រុក គឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចម៉ាឡេស៊ី ដោយគិតត្រឹមប្រតិបត្តិការផ្ញើប្រាក់ប៉ុណ្ណោះវាមានទំហំដល់ទៅរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ សេវាផ្ទេរប្រាក់តាមបែបប្រពៃណីអាចមានតម្លៃថ្លៃ មានភាពរអាក់រអួល និងមិនអាចប្រើប្រាស់បានសម្រាប់អ្នកដែលគ្មានគណនីធនាគារដូចពលរដ្ឋផ្សេងទៀត។

ការសិក្សារបស់ Johns Hopkins ឆ្នាំកាលពីឆ្នាំ២០២២ បានរកឃើញថា ជិត២០ភាគរយនៃចំនួនប្រជាជនពេញវ័យរបស់ប្រទេសម៉ាឡេស៊ីនៅតែមិនទាន់មានគណនីធនាគារ ដោយបញ្ជាក់ពីតម្រូវការសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុនានានៅឡើយ។

ដោយសារមើលឃើញពីតម្រូវការ និងនិន្នាការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន MyEG Remit ដែលជាក្រុមហ៊ុន fintech របស់ប្រទេសម៉ាឡេស៊ី បានបង្កើតឡើង និងចូលរួមដោះស្រាយបញ្ហាប្រឈមនៃការទទួលបានសេវាធនាគារបែបប្រពៃណីមានកម្រិតសម្រាប់ពលករចំណាកស្រុក និងបុគ្គលនៅក្នុងវិស័យក្រៅផ្លូវការទាំងនោះ។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០២៣ ក្រុមពលរដ្ឋទាំងនោះដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួនរាប់លាននាក់ ដែលជារឿយៗមានភាពលំបាកក្នុងការផ្ញើ និងទទួលប្រាក់ដោយសុវត្ថិភាព ដោយសារកង្វះគណនីធនាគារ ហើយពួកគេភាគច្រើនក៏ត្រូវបានចាត់ទុកថាជាពលរដ្ឋដែលមានប្រាក់ចំណូលទាបជាងគេនៅក្នុងប្រទេសផងដែរ។

MyEG Remit បានផ្តល់នូវដំណោះស្រាយដ៏ងាយស្រួល និងតម្លៃសមរម្យតាមរយៈបណ្តាញភ្នាក់ងារទាំងឡាយរបស់ខ្លួន។ ការចាប់ដៃគូជាមួយអាជីវកម្មដែលមានដូចជាហាងលក់រាយកន្លែងលក់ផលិតផលប្រើប្រាស់ ឬឱសថស្ថានផង។ MyEG Remit បានក្លាយទៅជាបណ្តាញដ៏ចាំបាច់មួយសម្រាប់ពលករចំណាកស្រុក និងបុគ្គលដែលមិនមានធនាគារដែលបណ្តាញនេះបានធ្វើឲ្យពួកគេមិនមានការរំខានផ្នែកសេវាកម្មហិរញ្ញវត្ថុ និងដោយលុបបំបាត់តម្រូវការសម្រាប់គណនីធនាគារ។

វិធីសាស្រ្តរបស់ MyEG Remit លើសពីការផ្ទេរប្រាក់ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ ដែលជាកត្តាជំរុញដ៏សំខាន់នៃការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ តាមរយៈការផ្តល់សេវាផ្ទេរប្រាក់ដែលអាចដំណើរការបាន និងអាចទុកចិត្តបាន MyEG Remit បានផ្តល់សិទ្ធិអំណាចដល់កម្មករចំណាកស្រុកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ ស្ថិរភាព​ហិរញ្ញវត្ថុ​នេះ​ប្រែ​ទៅ​ជា​សុខុមាលភាព​ល្អ​ប្រសើរ​សម្រាប់​គ្រួសារ​របស់​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដែល​អាច​ទទួល​បាន​ការ​ផ្ញើ​ប្រាក់​កាន់តែ​ងាយស្រួល និង​សុវត្ថិភាព។

គួរឲ្យដឹងដែរថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច សំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ក្បាល​ដីដែលស្ថិតនៅ​ក្នុងភូមិទាំង​២០​ ក្នុងឃុំ​ចារឈូក ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប​ ត្រូ​វបានបិទផ្សាយជាសាធារណៈមុននឹង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

បើទោះបីស្ថានភាពអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​ឡើង​ដូច​មុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត​ ខណៈតម្រូវការទីផ្សារនៅតែ​មាន ជាក់ស្ដែង​លំនៅឋាន​តម្លៃ​មធ្យម ( តម្លៃ៥ម៉ឺន​ ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា​ សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

គោលនយោបាយលំនៅឋានតម្លៃសមរម្យ ជួយប្រជាពលរដ្ឋជាកម្មករ មន្ត្រីរាជការមានចំណូលមធ្យម និងទាប​ អាចមានលទ្ធភាពទិញស្នាក់នៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងតាមរយៈការធ្វើប​ច្ចុប្បន្នកម្ម និងជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីធានានិរន្តភាពនៃការបន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាននៅកម្ពុជា ក្នុងគោលដៅជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់សេវាជូនប្រជាជនដែលមានចំណូលទាប មធ្យម និងក្រុមជនងាយរងគ្រោះព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍នគររូបនីយកម្ម។​ លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី