ចំណេះដឹង ៖ Amazon.com Inc. (AMZN) ជាក្រុមហ៊ុនលក់រាយតាមអ៊ីនធរណេតដ៏ធំបំផុតរបស់ពិភពលោក និងបានរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងអាជីវកម្មជាច្រើនផ្នែក រួមទាំងប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក(e-commerce) សេវាកម្មក្លោដ(cloud services) និងការផ្សាយពាណិជ្ជកម្មឌីជីថល(digital advertising)។ ក្រៅពីនេះ ក្រុមហ៊ុនក៏លក់ផលិតផលផ្សេងៗទៀត ដូចជាជំនួយការ Alexa និងប្រព័ន្ធផលិតផលផ្ទាល់ខ្លួនដូចជា Kindle e-reader, Fire TV, រួមទាំងភាពយន្ត និងកម្មវិធីទូរទស្សន៍តាមរយៈវេទិកាវីដេអូ Amazon Prime ។

ក្រុមហ៊ុនគូប្រជែងរបស់ Amazon រួមមាន Walmart Inc. (WMT) និង Alibaba Group Holding Ltd. ខណៈដែល Amazon ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលមួយរបស់ពិភពលោកបើគិតតាមតម្លៃទីផ្សារ (market value)។
នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Amazon មានទំហំមូលធនទីផ្សារ (market cap) ចំនួនប្រមាណ ១,៧៣ ទ្រីលានដុល្លារ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុន Amazon បានឲ្យដឹងថា ទំហំការលក់សុទ្ធបានកើនឡើង ១៥% ស្មើនឹង ១១០ ពាន់លានដុល្លារនៅក្នុងត្រីមាសទី៣ឆ្នាំ២០២១ បើធៀបនឹងប្រមាណ ៩៦ពាន់លានដុល្លារនៅក្នុងត្រីមាសទី៣ឆ្នាំ២០២០។

Amazon បានបែងចែកអាជីវកម្មរបស់ខ្លួនជា៣ផ្នែក ៖ អាមេរិកខាងជើង អន្តរជាតិ និង AWS ។ ផ្នែកអាមេរិកខាងជើង និងផ្នែកអន្តរជាតិ សំដៅលើការវិភាគភូមិសាស្ត្រនៃអាជីវកម្មលក់រាយរបស់ Amazon ។ Amazon បង្កើតប្រាក់ចំណូលពីការលក់រាយនៅអាមេរិកខាងជើង និងជុំវិញពិភពលោក ក៏ដូចជាពីការជាវ (subscriptions) និងការលក់នាំចេញសម្រាប់តំបន់ទាំងនោះ។ ការលក់រាយអាចត្រូវបានបំបែកបន្ថែមទៀតគឺផ្សារអនឡាញដែលជាចំណូលមួយដ៏ច្រើន។ សរុបជារួម ផ្សារអនឡាញមានចំនួន ៥៣,២ពាន់លានដុល្លារក្នុងការលក់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ឬប្រហែល ៤៧% នៃការលក់សុទ្ធ ខណៈដែលហាងទីតាំងនៅខាងក្រៅរកបានប្រមាណ ៤,២ ពាន់លានដុល្លារក្នុងការលក់ ឬប្រហែល ៤% នៃការលក់សុទ្ធ។
Amazon Web Services (AWS) បានចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០០៦ ផ្តល់សេវាកម្មដល់អាជីវកម្ម ភ្នាក់ងាររដ្ឋាភិបាល និងស្ថាប័នសិក្សាដើម្បីរក្សាទុកព័ត៌មាន និងចែកចាយមាតិកា។ Amazon បានលើកឡើងថា AWS ផ្តល់នូវវេទិកាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្លោដ សម្រាប់ដំណោះស្រាយជាច្រើនដូចជាការបង្ហោះកម្មវិធី និងគេហទំព័រ ការផ្តល់ព័ត៌មានវិទ្យាសហគ្រាស និងការចែកចាយមាតិកា។
បើគិតលើប្រាក់ចំណូល ផ្នែកអាមេរិកខាងជើងមានទំហំប្រមាណ៦០% ផ្នែកអន្តរជាតិមានទំហំប្រមាណ២៧% និងផ្នែក AWS មានទំហំប្រមាណ១៣%។ ប៉ុន្តែបើគិតតាមប្រាក់ចំណេញសុទ្ធវិញ ផ្នែកអាមេរិកខាងជើងមានទំហំប្រមាណ៤១% ផ្នែក AWS មានទំហំប្រមាណ៥៤% និងសល់ពីនេះប្រមាណជា៥% ជាផ្នែកអន្តរជាតិ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Amazon ត្រីមាសទី២ ឆ្នាំ២០២១៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/06/2026
ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០
ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/06/2026
ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content