ស្ថាប័នធំៗបានរួមគ្នាលើកស្ទួយសុខុមាលភាពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ចក្នុងចំណោមស្ត្រីនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី (MoWA) ធនាគារជាតិនៃកម្ពុជា (NBC) គាំទ្រដោយ ក្រុមហ៊ុន Visa បានរួមសហការគ្នា ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងចំណោមស្ត្រីវ័យក្មេងនៅជនបទ សហគ្រិនជាស្ត្រី និងនិស្សិតទូទាំងប្រទេស អស់រយៈពេលជាងពីរឆ្នាំមកហើយតាមរយៈ គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន”។

គម្រោងនេះបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០២0 ក្រោមប្រធានបទ “ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅជនបទ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល” នឹងបន្តដំណាក់កាលទីពីរ ដែលទើបបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ ដោយបានជួយលើកស្ទួយសុខុមាលភាពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ចក្នុងចំណោមស្ត្រីនៅកម្ពុជា។

ឯកឧត្ដម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ស្ត្រីកម្ពុជាអាចធ្វើបាន ហើយពួកគាត់គួរតែមានលទ្ធភាពបង្ហាញពីភាពប៉ិនប្រសប់ក្នុងការធ្វើអាជីវកម្ម ក៏ដូចជាទទួលបានសិទ្ធិក្នុងការសម្រេចនូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។

ឯកឧត្តមបានថ្លែងថា ៖

“យើងសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាដែលមាននៅក្នុងកម្មវិធីទាំងនោះ ជួយឲ្យពួកគាត់អាចប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីបោះជំហានដ៏រឹងមាំឆ្ពោះទៅរកការធ្វើបរិយាបន្នហិរញ្ញវត្ថុយ៉ាងពិតប្រាកដនៅក្នុងប្រទេសកម្ពុជា”

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសកម្ពុជាបោះជំហានយ៉ាងរហ័សឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល បានផ្តល់លទ្ធភាពឲ្យប្រជាជនរបស់យើង ជាពិសេសស្ត្រីអាចគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត តាមរយៈការប្រើប្រាស់នូវជំនាញ និងចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលទាំងនេះ ជាប្រយោជន៍ប្រកបដោយគុណភាព និងប្រសិទ្ធភាព។


ជាមួយនឹងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការគាំទ្រអាជីវកម្មដែលដឹកនាំដោយស្ត្រី ការផ្តល់លទ្ធភាពទទួលបានដើមទុនសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMBs) ដែលដឹកនាំដោយស្ត្រី ក៏ជាបេះដូងរបស់មូលនិធិសាជីវកម្ម Visa Inc ផងដែរ។ មូលនិធិនេះបានគាំទ្រគម្រោងការពន្លឿនភាពជាសហគ្រិនស្ត្រី និងលទ្ធភាពទទួលបានដើមទុនរបស់មូលនិធិអាស៊ី ដែលជាគំនិតផ្តួចផ្តើម ប្រកបដោយសមធម៌ ស្របតាមការប្តេជ្ញាចិត្តក្នុងយុទ្ធសាស្រ្តអនុម័តនូវទឹកប្រាក់ចំនួន ២០០ លានដុល្លារ ដែលបានប្រកាសនៅក្នុងខែមេសា ឆ្នាំ ២០២០ ដើម្បីឆ្លើយតបនឹងតម្រូវការរយៈពេលវែងរបស់ អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ដោយផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ។

គម្រោងរយៈពេលពីរឆ្នាំរបស់មូលនិធិអាស៊ី បានជួយដល់សហគ្រិនស្ត្រីចំនួន ៨០០នាក់ នៅទូទាំង ១២ ខេត្ត នៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានដើមទុន និងពង្រីកអាជីវកម្មរបស់ពួកគេ តាមរយៈការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញអាជីវកម្ម ការធ្វើផែនការហិរញ្ញវត្ថុ នឹងការគាំទ្រការនាំយកអាជីវកម្មចូលទៅកាន់ទីផ្សារអនឡាញ តាមរយៈថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក។ អ្វីដែលសំខាន់បំផុត គម្រោងនេះបានផ្សាភ្ជាប់សហគ្រិនស្ត្រីជាមួយ ស្ថាប័នហិរញ្ញវត្ថុ និងសេវាកម្ម ដែលធ្វើការជាមួយអ្នកផ្តល់ដើមទុនដោយផ្ទាល់ ដើម្បីបំពេញតម្រូវការរបស់ម្ចាស់អាជីវកម្មខ្នាតតូចនីមួយៗ។

លោកស្រី Meloney C. Lindberg តំណាងនៃមូលនិធិអាស៊ីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “នៅក្នុងចំណោមគម្រោងមូលនិធិអាស៊ី ស្តីពី បរិយាបន្ន និងកំណើនសេដ្ឋកិច្ច យើងមានកម្មវិធីមួយចំនួនដែលគាំទ្រដោយមូលនិធិ Visa មានគោលបំណងរួមក្នុងការគាំទ្រដល់ការបង្កើតបរិយាកាសធុរកិច្ចបន្ថែមទៀតសម្រាប់សហគ្រិនជាស្ត្រី តាមរយៈការបំពាក់បំប៉ននូវចំណេះដឹងដែលចាំបាច់និងមានសារៈសំខាន់ដើម្បីភាពជោគជ័យ ដែលពួកគាត់មិនត្រឹមតែជាបុគ្គលស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបង្កើតការងារផងដែរ។

ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអប់រំ និងផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី តាមរយៈការដោះស្រាយបញ្ហានូវគម្លាតនៃការចាប់យកជំនាញ និងកសាងសមត្ថភាព ក្រុមហ៊ុន Visa សង្ឃឹមថានឹងបន្តអនុវត្តនូវគម្រោងស្រដៀងគ្នានេះ ដោយការស្វែងយល់ពីឧបសគ្គដែលសហគ្រិនស្ត្រីជួបប្រទះនៅក្នុងប្រទេសកម្ពុជា និងកំណត់មធ្យោបាយដើម្បីដោះស្រាយ ដើម្បីជួយឱ្យអាជីវកម្មរបស់ពួកគាត់មានការអភិវឌ្ឍ និងពង្រីកកាលានុវត្តភាពជាសហគ្រិន។


ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពហិរញ្ញវត្ថុក្នុងចំណោមយុវជន

ការអប់រំផ្នែកហិរញ្ញវត្ថុ ក៏បានផ្តោតសំខាន់លើភាពជាដៃគូរបស់ក្រុមហ៊ុន Visa ជាមួយសមាគមធនាគារនៅកម្ពុជា (ABC) ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជន និងនិស្សិតកម្ពុជាជាលើកដំបូងផងដែរ។ ភាពជាដៃគូនេះ បានអនុវត្តនូវសកម្មភាពនានារួមទាំងការបង្កើតសៀវភៅខ្ញុំចង់ដឹង “ឈ្វេងយល់ពីលុយ” ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ចែកចាយដល់សិស្សដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ។

ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ក៏បានធ្វើបឋកថាស្តីពីវិស័យធនាគារ និងហិរញ្ញវត្ថុ ជាបន្តបន្ទាប់ដល់និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាជំនាញលើផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងផ្នែកពាក់ព័ន្ធផ្សេងទៀត ក្រោមគម្រោង “ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់និស្សិតសាកលវិទ្យាល័យ” – The Speaker Tours” ។ ទន្ទឹមនឹងនេះ កម្មវិធីពានរង្វាន់នៃការផលិតវីដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុ» ប្រចាំឆ្នាំ ២០២២ ក៏បានលើកទឹកចិត្ត និងជំរុញយុវជនកម្ពុជា ឱ្យធ្វើការស្រាវជ្រាវពីអត្ថប្រយោជន៍នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចែករំលែកការរៀនសូត្ររបស់ពួកគេ តាមរយៈការផលិតនូវវីដេអូអប់រំ។ គោលបំណងនៃការរៀបចំឲ្យមានសកម្មភាពទាំងនេះឡើង គឺដើម្បីផ្តល់អាទិភាពឱ្យអ្នកចូលរួម អាចស្វែងយល់អំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងផ្តល់នូវមេរៀនពាក់ព័ន្ធអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដល់ពួកគេផងដែរ។

ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈភាពជាដៃគូនេះ សៀវភៅខ្ញុំចង់ដឹង “ឈ្វេងយល់ពីលុយ” ចំនួន ១០,០០០ ក្បាល ត្រូវបានបោះពុម្ព ហើយក៏បានប្រគល់ជូនធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត មួយចំនួន ដើម្បីគាំទ្រកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចែកចាយសម្រាប់គំនិតផ្តួចផ្តើមផ្សេងៗទៀតដែលស្ថិតនៅក្រោមគម្រោងតែមួយ។ កម្មវិធី “ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់និស្សិតសាកលវិទ្យាល័យ”- The Speaker Tours” បានប្រព្រឹត្តនៅតាមបណ្តាសាកលវិទ្យាល័យចំនួន ០៦ ដោយមានសិក្ខាកាមចូលរួមសិក្សាលើប្រធានបទជាច្រើន ដូចជាការផ្តល់ឥណទាន និង កម្ចីប្រកបដោយការទទួលខុសត្រូវ រហូតដល់ប្រធានបទ បរិវត្តកម្ម Blockchain ក្នុងសេវាកម្មហិរញ្ញវត្ថុ។ កម្មវិធីពានរង្វាន់នៃការផលិតវិដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុ» ក៏ទទួលបានការដាក់ពាក្យស្នើសុំប្រកួតប្រជែង ចំនួន ២១ ក្រុម ផងដែរ ក្នុងនោះ មាន ៣ ក្រុម ត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីក្នុងពិធីប្រគល់ពានរង្វាន់។

លោក Raymond Sia ប្រធានក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ “បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជារបៀបវារៈដ៏សំខាន់សម្រាប់វិស័យរបស់យើង។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺត្រូវការគាំទ្រជាបន្តបន្ទាប់ពីភាគីពាក់ព័ន្ធទាំងអស់។ យើងទទួលស្គាល់ពីកិច្ចគាំទ្ររបស់ ក្រុមហ៊ុន Visa ក្នុងការចូលរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជនតាមរយៈសកម្មភាពរបស់ សមាគមធនាគារនៅកម្ពុជា។

លោកបានថ្លែងបន្តថា​ គម្រោងសហការរួមគ្នាជាមួយក្រុមហ៊ុន Visa គឺជាការរួមចំណែកយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីបង្កើនជំនាញ និងចំណេះដឹងដល់យុវជន លើសុខុមាលភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រាក់។ តាមរយៈបណ្តុំនៃចំណេះនិងជំនាញផ្នែកហិរញ្ញវត្ថុដ៏មានសារៈប្រយោជន៍ទាំងនេះ កាន់តែបង្ករភាពងាយស្រួលដល់អ្នកទទួលផលទាំងអស់ក្នុងការសិក្សារពីមូលដ្ឋានគ្រឹះ ដើម្បីធានាថាពួកគេអាចការពារ និងពង្រីកហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយចីរភាព។

អ្នកស្រី អ៊ីវ៉ាណា ត្រានឈីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖

“ក្រុមហ៊ុន Visa ពិតជាមានកិត្តិយសណាស់ដែលបានសហការជាមួយ ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងសមាគមធនាគារនៅកម្ពុជា ក្នុងគម្រោងដ៏មានអត្ថន័យទាំងអស់នេះ ដែលដើរស្របតាមយុទ្ធសាស្រ្ត ស្តីពី បរិយាបន្នហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល។ យើងសង្ឃឹមថា ការចូលរួមចំណែកដ៏តូចមួយប៉ុន្តែមានតម្លៃមួយនេះ អាចកែប្រែជីវិតរបស់សិក្ខាកាម ក៏ដូចជាសហគមន៍ទាំងមូលឲ្យកាន់តែប្រសើរឡើង នឹងគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រទាក់ទងនឹងការធ្វើបរិយាបន្នហិរញ្ញវត្ថុ៕”


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ អំឡុពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី