សៀមរាប ទទួលបានអ្នកដំណើរតាមយន្តហោះប្រមាណ ១៥០០នាក់ក្នុងមួយថ្ងៃ

ភ្នំពេញ ៖ ជើងហោះហើរចូលទៅកាន់ខេត្តសៀមរាប មានចំនួនប្រមាណពី ១៥-១៧ ជើង ក្នុងមួយថ្ងៃ ដោយមានអ្នកដំណើរ​ចន្លោះពី ១០០០ នាក់-១៥០០ នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍​ខេត្តសៀមរាប។

របាយការណ៍ដដែលនេះបានបង្ហាញថា សម្រាប់ជើងហោះហើរអន្តរជាតិ មកពីប្រទេសថៃ សរុប ៥ ទៅ ៦ជើង ក្នុងមួយថ្ងៃ (បាងកក-សៀមរាប: Bangkok Airways ,​ ដនមឿង-សៀមរាប: Thai Air Asia)។ មកពីប្រទេសវៀតណាម សរុប ០៤-០៦ជើង ក្នុង០១ថ្ងៃ រួមមាន៖ ហូជីមិញ-សៀមរាប : Cambodia Angkor Air, Vietnam Airlines, ហាណូយ-សៀមរាប : Cambodia Angkor Air, Vietnam Airlines, ដាណាង-សៀមរាប: Cambodia Angkor Air ។ មកពីប្រទេស​សិង្ហបុរី (សិង្ហបុរី-សៀមរាប) : Singapore Airlines មាន០១-០២ជើង ក្នុង០១ថ្ងៃ។ មកពីប្រទេសឡាវ (ហាណូយ,លួង្គប្រាបាង្គ-សៀមរាប : Vietnam Airlines មាន០១ជើងក្នុង ០១សប្ដាហ៍)។ មកពីប្រទេសម៉ាឡេស៊ី (កូឡាឡាំពួរ-សៀមរាប): Air Asia មាន០២ជើង ក្នុង ០១សប្ដាហ៍។ មកពីប្រទេសចិន សរុប ០២-០៣ជើង ក្នុង ០១ សប្ដាហ៍ រួមមាន ៖ សៀងហៃ-សៀមរាប : China Eastern។

ចំណែក ជើងហោះហើរក្នុងស្រុករួមមាន៖ (ភ្នំពេញ-សៀមរាប, ព្រះសីហនុ-សៀមរាប, ) ហោះហើរដោយក្រុមហ៊ុន អាកាសចរណ៍ Cambodia Angkor Air មាន០៣ជើង ក្នុង០១ថ្ងៃ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍​ខេត្តសៀមរាប បានមានប្រសាសន៍ថា ៖ រយៈពេល ០៨ ខែឆ្នាំ២០២៣ ខេត្តសៀមរាប​ទទួល​បានភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៩៨.៥១៣ នាក់ កើនឡើង ៣៥០.៨៥% បើប្រៀបធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

តាមការព្យាករណ៍សម្រាប់រយៈពេលពេញ១ឆ្នាំ នៃឆ្នាំ២០២៣ ខេត្តសៀមរាបអាចនឹងទទួលបានភ្ញៀវទេចរអន្តរជាតិមកកម្សាន្ដប្រមាណ ៨០ម៉ឺននាក់។

យ៉ាងណាមិញ ដើម្បីជំរុញវិស័យទេសចរណ៍បន្ថែមទៀត ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរគ្រោងនឹងបើក​ដំណើរការនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ដែលអាកាសយានដ្ឋាន​ថ្មីនេះ​នឹងមានមានសមត្ថភាពទទួលយន្តហោះធុនធំប្រភេទប៊ូអ៊ីងមានរហូត​ដល់ជិត៤០ ចំណតដែលអាចទទួលអ្នក​ដំណើរចន្លោះពី ៧ លាននាក់ ទៅ ១០,៥ លាននាក់ និងអាចទទួលជើងហោះហើរបានប្រមាណ ៥៨ ០០០ ជើង ទៅ ៨៦ ០០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៤០ ។

តាមរយៈព្រលានយន្តហោះ និងផ្លូវជាច្រើនខ្សែដែលទើបសាងសង់រួចរាល់នេះ នឹងអាចទាក់ទាញសក្តានុពលវិនិយោគនិងទេសចរណ៍មកកាន់ទឹកដីខេត្ត​សៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ លើសពីនេះទៀត វានឹងធ្វើឱ្យ​ខេត្តសៀមរាបក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសដ៏សំខាន់មួយសម្រាប់​ប្រទេសកម្ពុជា និងជំរុញឱ្យខេត្ត​ដែលជាប់​នឹងសៀម​រាប​​ទទួលបានសក្តានុពលបន្ថែមទៀតដូចគ្នា។

ជាដំណឹងល្អមួយផងដែរ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក Sky Angkor Airlines នឹងធ្វើការហោះហើរត្រង់រវាង​ ទីក្រុងសៀមរាប​(ព្រលានថ្មី​) និង​ ទីក្រុងសេអ៊ូល​ នៃប្រទេសកូរ៉េខាងត្បូង​ ចាប់ពីខែធ្នូ រហូតទៅ​ ជារៀងរាល់ថ្ងៃ​ ៕ អត្ថបទដោយ ៖ ញ៉ែម សុផល




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ