ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីប្រែក្លាយនីតិវិធីអនុវត្តការងារ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែបន្តមហិច្ឆតាពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) បន្ថែមទៀត រហូតដល់គ្រប់អង្គភាពអនុវត្តថវិការដ្ឋជាគោលដៅដែលនៅសេសសល់នៅទូទាំងប្រទេស ដើម្បីប្រែក្លាយនីតិវិធីអនុវត្តការងារឱ្យដំណើរការតាមបែបឌីជីថលទាំងស្រុង ឬ លុបបំបាត់នូវការងារដោយដៃលើឯកសារជាក្រដាសមកជាការធ្វើការងារតាមប្រព័ន្ធឌីជីថលទាំងស្រុងតែម្តង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានថ្លែងក្នុង សិក្ខាសាលាអន្តរជាតិស្ដីពី «ការតម្រឹមនីតិវិធីអនុវត្តការងារ តាមប្រព័ន្ធ FMIS ទាំងស្រុង និង ការគ្រប់គ្រងការផ្លាស់ប្ដូរ» (Business Process Streamlining and Change Management) កាលពីសប្តាហ៍មុនថា ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់ ចាប់តាំងពីឆ្នាំ២០១៦ មក ក៏ប៉ុន្តែ, ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នាពេលនោះ បានដាក់បន្ទុកបន្ថែមដល់អ្នកអនុវត្ត ដោយសារតែអ្នកអនុវត្តត្រូវបន្តធ្វើ ការងាររបស់ខ្លួនជាមួយឯកសារជាក្រដាសដដែលផង និង ត្រូវបញ្ចូលទិន្នន័យ និង ដំណើរការនៅ ក្នុងប្រព័ន្ធផង, ដែលគ្រានោះគឺជាដំណាក់កាលដ៏លំបាក សម្រាប់គ្រប់ភាគីពាក់ព័ន្ធជំរុញការចាប់យកការប្រើប្រាស់ប្រព័ន្ធ FMIS នៅក្នុងដំណើរការនៃការផ្លាស់ប្ដូររបៀបធ្វើការងារ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា ទោះជាយ៉ាងនេះក្តី, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគិតគូរប្រកបដោយភាពប្រយ័ត្នប្រយែង ក្នុងគោលបំណងធានាឱ្យបាននូវការផ្លាស់ប្ដូរជាជំហានៗ ដោយមាន ផលប៉ះពាល់អប្បបរមា និងរក្សាបាននូវប្រសិទ្ធភាព ស្របតាមអភិក្រម ការផ្លាស់ប្តូរដោយការវិវត្ត, មិនមែនផ្លាស់ប្តូរដោយបដិវត្តន៍ ។ ជាលទ្ធផល, យើងទទួលបានមកវិញនូវការទទួលស្គាល់ពី ប្រសិទ្ធភាព, គុណតម្លៃ និង ផលចំណេញនៃការប្រើប្រាស់ប្រព័ន្ធ FMIS ពីអ្នកប្រើប្រាស់ ។

ការចាប់ផ្តើមអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធទាំងស្រុង បានបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធពិតជាបានផ្តល់នូវមូលដ្ឋានជាក់លាក់ ក្នុងការជំរុញនូវការអនុវត្តនីតិវិធីឱ្យកាន់តែបានលឿនមួយកម្រិត បន្ថែមទៀត ក្នុងការអនុវត្តចំណាយថវិកា ដែលមុននេះ ត្រូវចាយពេល និង ធនធានច្រើន ក្នុងការអនុវត្ត, ជាពិសេស រំហូរនៃដំណើរការបញ្ជូនឯកសារជាក្រដាស ពីដំណាក់កាលមួយទៅ ដំណាក់កាលមួយ ឬ ពីកន្លែងមួយទៅកន្លែងមួយ ដែលបង្កនូវការលំបាក និង ភាពស្មុគស្មាញ សម្រាប់ការតាមដានស្ថានភាពនៃឯកសារ, ហើយក្នុងករណីមានកំហុសឆ្គងម្តងៗ, ត្រូវរុញឯកសារត្រឡប់ក្រោយ និងកែតម្រូវចុះឡើង, ដែលកាន់តែធ្វើឱ្យមានភាពយឺតយ៉ាវ។

កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋភិបាលកម្ពុជា ដែលមានចក្ខុវិស័យក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ខណៈដែលប្រព័ន្ធ FMIS គឺជាឧបករណ៍ស្នូលដែលមិនអាចខ្វះបាន សម្រាប់ជួយគាំទ្រ និងជំរុញដល់ការសម្រេចគោលដៅចម្បងនៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងភាពទាន់ពេលក្នុងការទទួលបានទិន្នន័យ និងព័ត៌មាននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ចាប់តាំងពីការអនុវត្តគម្រោង FMIS ជំហានទី ១ រហូតមកដល់បច្ចុប្បន្ន, ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់ទីតាំងអនុវត្តថវិកាសំខាន់ៗនៅថ្នាក់កណ្តាល រួមមាន អគ្គនាយកដ្ឋានជំនាញទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងអង្គភាពទទួលបន្ទុក ហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅគ្រប់ក្រសួង-ស្ថាប័ន ។ បន្ថែមលើនេះ, ប្រព័ន្ធ FMIS ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអង្គភាពសំខាន់ៗនៅថ្នាក់មូលដ្ឋាន ពោលគឺមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ រួមជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជូនឯកសារឌីជីថល FMIS Portal ជំនាន់ទី ១ នៅ តាមរដ្ឋបាលស្រុកចំនួន ៧៥ និង ឃុំចំនួន ១៨៥ ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដូច្នេះថា ៖

“តាមរយៈវិសាលភាពនៃការគ្របដណ្តប់ ការប្រើប្រាស់ប្រព័ន្ធ FMIS នេះ, យើងអាចសន្និដ្ឋានជាទិដ្ឋភាពរួម នៅក្នុងក្របខណ្ឌម៉ាក្រូថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប ដែលទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ និងថវិកា បានចូលរួមចំណែក, យល់ដឹង និងទទួលយកនូវការងារតាមរបៀបថ្មីតាមបែបឌីជីថលជាបណ្តើរៗស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល”

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែបន្តមហិច្ឆតាពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS បន្ថែមទៀត រហូតដល់គ្រប់អង្គភាពអនុវត្តថវិការដ្ឋជាគោលដៅដែលនៅសេសសល់ នៅទូទាំងប្រទេស ស្របពេលជាមួយគ្នានឹងការធ្វើបរិវត្តកម្មឌីជីថលថ្មីៗបន្ថែមទៀត ដោយផ្សារភ្ជាប់ទៅនឹងមុខងាររបស់ប្រព័ន្ធ FMIS សំដៅប្រែក្លាយនីតិវិធីអនុវត្តការងារឱ្យដំណើរការតាម បែបឌីជីថលទាំងស្រុង ឬ និយាយឱ្យខ្លី, លុបបំបាត់នូវការងារដោយដៃលើឯកសារជាក្រដាសមកជាការធ្វើការងារតាមប្រព័ន្ធឌីជីថលទាំងស្រុងតែម្តង។

នៅក្នុងដំណើរដ៏ត្រឹមត្រូវ ប្រកបដោយមហិច្ឆតា និងបន្ទាប់ពីបានឆ្លងកាត់នូវបទពិសោធ ជាក់ស្ដែងពីការប្រើប្រាស់ប្រព័ន្ធ FMIS អស់ពេលជិត ៥ ឆ្នាំ និង បន្ទាប់ពីទទួលបាននូវការចែក- រំលែកបទពិសោធជាបន្តបន្ទាប់ពីដៃគូអន្តរជាតិនានា, ក្នុងឆ្នាំ ២០២០, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានផ្តួចផ្តើមរៀបចំ និង ប្រកាសឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្ត ការងារតាមប្រព័ន្ធ FMIS ២០២០-២០២៥ ក្នុងគោលបំណងប្រែក្លាយនីតិវិធីអនុវត្តការងារ ទាំងឡាយ ដែលកំពុងអនុវត្តតាមប្រព័ន្ធ FMIS, ទាំងក្នុងប្រព័ន្ធផង និង ក្រៅប្រព័ន្ធផង, ឱ្យទៅជា នីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង, ដើម្បីពង្រឹង និង បង្កើនបន្ថែមទៀត នូវតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ ការកាត់តម្រឹមជំហាននៃនីតិវិធី និង ការកាត់បន្ថយការប្រើប្រាស់ឯកសារជាក្រដាសនៅខាងក ប្រព័ន្ធ ដែលមិនមានតម្លៃបន្ថែម ឱ្យបានជាអតិបរមា ដោយយកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាតួអង្គគំរូក្នុងការអនុវត្តមុនគេ ។

ផ្អែកតាមផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS, នីតិវិធីថ្មី តាមប្រព័ន្ធទាំងស្រុង ត្រូវបានចាប់ផ្តើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ ២០២០ មក ដោយផ្តើមចេញពីនីតិវិធីចំណាយដែលមានវេទយិតភាពទាប ដូចជា ចំណាយបៀវត្ស និងបន្ទុកបុគ្គលិកផ្សេងៗ, ថ្លៃទឹក, ថ្លៃអគ្គិសនី, សោហ៊ុយប្រៃសណីយ៍ និង ទូរគមនាគមន៍ ជាដើម និង ត្រូវបានអនុវត្ដដំបូង គេនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់ជាគំរូ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នថ្នាក់ ជាតិស្ទើរតែទាំងអស់ ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ។

ការដកពិសោធដំបូងលើការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធទាំងស្រុង សម្រាប់ចំណាយដែល មានវេទយិតភាពទាបនេះ បានផ្ដល់នូវមាគ៌ាតម្រង់ទិសជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការបោះ ជំហានទៅមុខបន្ថែមទៀត ក្នុងការពង្រីកការអនុវត្តនីតិវិធីថ្មីសម្រាប់ ចំណាយថវិកាចរន្តគ្រប់មុខ សញ្ញាទាំងអស់តាមប្រព័ន្ធទាំងស្រុង និង បានចាប់ផ្តើមចេញដំណើររួចមកហើយ, ចាប់ពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅ, ជាមួយក្រសួងចំនួន ២ ជាគំរូ គឺក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ដែលមានអង្គភាពថវិកា និង អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ជាអ្នកអនុវត្ត ក្នុងនាមជាអាណាប័ក, អគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ជាអ្នកអនុវត្ត ក្នុងនាមជាអភិបាលហិរញ្ញវត្ថុ និង គណនេយ្យករសាធារណៈ, ពោលគឺអនុវត្តតាមប្រព័ន្ធ FMIS ទាំងស្រុង ចាប់ពីចំណុចផ្តើម រហូតដល់ចំណុចចុងក្រោយ ដោយមិនមានការធ្វើចរាចរឯកសារជាក្រដាសទៀតឡើយ ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាលទ្ធផល, ទោះបីជាមានបញ្ហាប្រឈមខ្លះ, យើងអាចគ្រប់គ្រងបាន និងធ្វើការកែលម្អ ជាបណ្តើរៗ ស្របជាមួយនឹងការដាក់ចេញ នូវផែនការពង្រីកការអនុវត្តនីតិវិធីថ្មីនេះ ទៅកាន់ ក្រសួង-ស្ថាប័នផ្សេងទៀត សម្រាប់ឆ្នាំ ២០២៣ នេះ រួមជាមួយនឹងការដាក់ចេញនូវផែនការសិក្សា និងការដាក់ឱ្យអនុវត្តនូវនីតិវិធីថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងការធ្វើចលនាឥណទានថវិកា និង នីតិវិធី កត់ត្រាចំណូលថវិកាផងដែរ ។

ឯកឧត្តម បានបន្តថា ទន្ទឹមនេះ, ក្រសួងក៏បានរៀបចំនូវឧបករណ៍បន្ថែមសម្រាប់ការតាមដាន និង ការត្រួតពិនិត្យ លើស្ថានភាពនៃប្រតិបត្តិការ ដែលហៅថា FMIS Monitoring Tool, ជាផ្ទាំងសង្ខេបដែលបង្ហាញ អំពីស្ថានភាពនៃប្រតិបត្តិការនីមួយៗ ក៏ដូចជា ស្ថានភាពនៃប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្ត នីតិវិធីថ្មីតាមប្រព័ន្ធទាំងស្រុង ដែលផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុក អាចធ្វើការតាមដាន និង គ្រប់គ្រងប្រតិបត្តិការ កាន់តែមានប្រសិទ្ធភាព។

ទាំងអស់នេះ គឺជាសមិទ្ធផលជាច្រើន ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រេចបាន នៅក្នុងកាលៈទេសៈដ៏លំបាកកន្លងមក រួមជាមួយនឹងការប្តេជ្ញាចិត្ត ធ្វើជាគំរូអនុវត្តមុនគេ នៅក្នុង ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់ឈានទៅការអនុវត្តនៅតាមក្រសួង-ស្ថាប័ន ផ្សេងទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ៖

“ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និង ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ខ្ញុំពិតជាមានមោទកភាព ដែលបាន សម្រេចនូវសមិទ្ធផលទាំងអស់នេះ, ដែលបាន និង កំពុងជួយជំរុញបន្ថែម ដល់ការកែទម្រង់ការ- គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ផ្តល់ផលចំណេញ និង អត្ថប្រយោជន៍ជាច្រើន ក្នុងការអនុវត្ត ថវិការដ្ឋ ជាអាទិ៍៖ ការចំណេញពេលច្រើនតាមរយៈការកាត់បន្ថយជំហាននៅក្នុងរំហូរនីតិវិធី និង ការធ្វើដំណើរទៅមករបស់មន្ត្រី; ការកាត់បន្ថយចំណាយរដ្ឋបាល ដោយមិនមានប្រើឯកសារជា ក្រដាស; ការប្រើប្រាស់ធនធានមនុស្សតិច; ការមិនចាំបាច់មានអ្នករត់ការ; ការមានមូលដ្ឋាន តាមដានច្បាស់លាស់ និង ការត្រួតពិនិត្យត្រឹមត្រូវ;ព្រមទាំងការផ្តល់នូវមូលដ្ឋានសម្រាប់ការវាយតម្ល សមិទ្ធកម្មការងារ នាអនាគតដ៏ខ្លី”

ឯកឧត្តមបានបន្តថា ការអនុវត្តនីតិវិធីថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុងនេះ គឺជាចំណែកមួយនៃគន្លងការងារថ្មី របស់រាជរដ្ឋាភិបាល ស្របតាមក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល; ដូច្នេះ, មន្ត្រីរាជការ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ក្នុងការរៀនសូត្របន្ថែម និងចាប់យកឱ្យបាននូវការផ្លាស់ប្ដូររបៀបធ្វើការងារថ្មី បង្កើនភាពសុំាឱ្យបាន តាមឱ្យទាន់កាលៈទេសៈនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក

ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

រថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ត្រូវបានផលិតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford នៅកម្ពុជាប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី