ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការយុទ្ធនាការ “តោះ! និយាយពីលុយ តក់ៗពេញបំពង់” ដើម្បីជួយដល់អ្នកប្រើប្រាស់ឱ្យទទួលបានការយល់ដឹងកាន់តែប្រសើរអំពីសិទ្ធិនៃការទទួលខុសត្រូវ និងការចូលរួមសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកជំទាវ អ៊ុក ម៉ាលី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាបានសហការជាមួយអង្គការ Good Return ក្នុងការអនុវត្តគម្រោងនៃយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុឈ្មោះថា “តោះ! និយាយពីលុយ” តាំងពីឆ្នាំ២០១៦ ដែលយុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជន។

លោកជំទាវបានថ្លែងបន្តថា ៖
«ដោយយល់ឃើញថា ភាគជោគជ័យនៃយុទ្ធនាការនេះ និងក្នុងគោលបំណងលើកកម្ពស់ការផ្សព្ធផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែមទៀត យុទ្ធនាការថ្មីមួយដែលមានឈ្មោះថា “តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់” ត្រូវបានបង្កើតឡើងដោយផ្តោតជាចម្បងលើសារៈសំខាន់លើគិតគូឱ្យដិតដល់លើការថ្លឹងថ្លែងជម្រើសផលិតផល សេវាហិរញ្ញវត្ថុ និងការរៀបចំផែនការសកម្មភាព ដើម្បីជួយអ្នកប្រើប្រាស់ឱ្យទទួលបានការយល់ដឹងកាន់តែប្រសើរអំពីសិទ្ធិការទទួលខុសត្រូវ និងការចូលរួមសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ»
លោកជំទាវ បានថ្លែងបន្តថា យុទ្ធនាការថ្មីនេះមានប្រធានគន្លឹះចំនួន៤៖ ១) ការគ្រប់គ្រងលុយកាក់របស់អ្នកឱ្យកាន់តែប្រសើរ ២) ការត្រៀមខ្លួនសម្រាប់រឿងដែលកើតឡើងដោយមិនបានព្រាងទុក ៣) ការយល់ដឹងអំពីសិទ្ធិ និងការទទួលខុសត្រូវ និង៤)និយាយចេញមក។
លោកជំទាវបានឱ្យដឹងថា យុទ្ធនាការនឹងធ្វើឡើងតាមរយៈ ក) ការផ្សព្វផ្សាយតាមវីដេអូអប់រំក្រោមចំណងជើងថា តក់ៗពេញបំពង់ ខ) ការផ្សព្វផ្សាយតាមរយៈការបណ្តុះបណ្តាលសហគ្រិនស្ត្រី និងកម្មការនីរោងចក្រ គ) ការផ្សព្វផ្សាយតាមរយៈកម្មវិធីវិទ្យុក្នុងទម្រង់ជាល្ខោននិយាយ ឃ) ការផ្សព្វផ្សាយតាមខិតបណ្ណ និងតាមបណ្តាញសង្គម។
ជាមួយទាក់ទនឹងសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដែលត្រូវបានរៀបចំឡើង ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាយុទ្ធសាស្ត្រជាតិនេះគឺជាក្របខណ្ឌគោលនយោបាយជាតិ ដោយផ្តោតលើការយកចិត្តទុកដាក់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលឧបករណ៍សំខាន់ក្នុងការគាំទ្រការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ២០១៦-២០២៥ សំដៅធានាស្ថិរភាពនយោបាយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងរក្សាកំណើនសេដ្ឋកិច្ចប្រដបដោយចីរភាព។
យុទ្ធសាស្ត្រជាតិនេះបានកំណត់ពីចក្ខុវិស័យ និងទិសដៅក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ បង្កើនលទ្ធភាពទទួលបានសេវាផ្លូវការដែលមានគុណភាព ទាន់ពេលវេលា តម្លៃសមរម្យ និងកិច្ចការពារស្របច្បាប់ ជាពិសេសកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពសង្គម បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម។ យុទ្ធសាស្ត្រជាតិនេះបានលើកឡើងនូវគោលនយោបាយ ដែលចង្អុលបង្ហាញពីគោលដៅក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដូចខាងក្រោម៖
-បង្កើនលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុបានពាក់កណ្តាលពី ២៧ ភាគរយមកដល់ ១៣ ភាគរយ និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩ ភាគរយទៅ ៧០ ភាគរយក្នុងឆ្នាំ២០២៥។ ព្រមទាំងធ្វើឱ្យប្រសើរឡើងសុខមាលភាពគ្រួសារ គាំទ្រកំណើនសេដ្ឋកិច្ច តាមរយៈសកម្មភាពអាទិភាព ដូចខាងក្រោម៖ ១) លើកទឹកចិត្តឱ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ២) ជំរុញនវានុវត្តន៍ផលិតផលឥណទានសម្រាប់សហគ្រាសធនតូចបំផុត តូច និងមធ្យម ៣)ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់ ៤) ពង្រីកការផ្តល់សេវាធនារ៉ាប់រងឱ្យបានទូលំទូលាយ ៥) ពង្រីកសមត្ថភាពនិយ័តករហិរញ្ញវត្ថុ ៦)លើកកម្ពស់សិទ្ធិអតិថិជន និងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content