ឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបន្តសម្រេចបានកំណើនរឹងមាំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ភ្នំពេញ ៖ សមិទ្ធផលឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន សម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទានមានការកើនឡើងស្ទើរគ្រប់តំបន់ ហើយចំនួននៃការស្នើសុំឥណទានបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនឡើងក្នុងត្រីមាសទី២ បើប្រៀបធៀបនឹងត្រីមាសមុន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) បានឱ្យដឹងថា ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនធ្លាក់ចុះជារួម -១%។ ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនធ្លាក់ចុះចំនួន ២% ប្រៀបធៀបនឹងត្រីមាសមុន។ ការស្នើសុំប័ណ្ណ ឥណទានមានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន +១៥% និងពាក្យស្នើសុំកម្ចីអចលនទ្រព្យកើនឡើង ចំនួន +១៧%។

ចំនួនគណនីឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសរុបមានការកើនឡើងគួរសម ចំនួន +៤,៧៥% ដែលនាំឱ្យចំនួនគណនីសរុបមានចំនួន ១,៩២ លានគណនី។ សមតុល្យសរុបកើនឡើង +០,៦៧% ឈានដល់ ១៥,៣១ ប៊ីលានដុល្លារអាមេរិកនៅត្រីមាសទី២នេះ។

គុណភាពឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការកើនឡើងដល់ +៦,២២%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៧០,០១%) ហើយមានគណនីឥណទាន តែមួយគណនី (៥៩,១៩%)។

នៅត្រឹមត្រីមាសទី២ នៃឆ្នាំ២០២៤នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage)។ ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន បានធ្លាក់ចុះជារួម -១%។ ការធ្លាក់ចុះនៃពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ២% ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅ តំបន់ទំនាប -៧% នៅតំបន់ខ្ពង់រាប។ ការស្នើសុំប័ណ្ណឥណទាន មានការកើនឡើង +១៥% ក្នុងនេះ មានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប +៤៦%។ ការស្នើសុំកម្ចីអចលនទ្រព្យកើនឡើងចំនួន +១៧% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ឆ្នេរ +២៩%។

បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទាន ក៏មានការធ្លាក់ចុះចំនួន ៥% ដែលចំនួននេះធ្លាក់ចុះពីត្រីមាសមុនដែលមានចំនួន +២%។ បម្រែបម្រួលនេះបណ្តាលមកពីការធ្លាក់ចុះនៃទំហំទឹកប្រាក់នៃកម្ចីផ្ទាល់ខ្លួន -៩% ខណៈដែលការស្នើសុំប័ណ្ណឥណទានកើនឡើង +១១% និងកម្ចីអចលនទ្រព្យ +១៩% ។ ដំណើរការឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅចុងត្រីមាសទីមួយ នេះឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនឡើង ចំនួន +៤,៧៥% ប្រៀបពីត្រីមាសមុនដែលធ្វើឱ្យចំនួនគណនី នៅទូទាំងប្រទេសសរុបមានចំនួន ១,៩២ លានគណនី។ ក្នុងចំណោមចំនួននេះ ៨១,៤៤% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងគេគឺកម្ចីប័ណ្ណ ឥណទាន ៧,៩៧% និងកម្ចីអចលនទ្រព្យមាន ១០,៥៩%។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា (+៧,៣% នៅតំបន់ខ្ពង់រាប +៥,១% នៅតំបន់ឆ្នេរ +៤,៦% នៅតំបន់ទំនាបនិង +៤,៨% នៅតំបន់ទន្លេសាប)។

សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +០,៦៧% គិតត្រឹមពីខែកក្កដា ឆ្នាំ២០២៤។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ១៥,៣១ ប៊ីលានដុល្លារអាមេរិក។

បើទោះបីជាចំនួនគណនីនៃកម្ចីអចលនទ្រព្យមានត្រឹមតែ ១០,៥៩% នៃចំនួនគណនីសរុប ក៏ដោយ កម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈ បុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ៥២,៩២% ចំណែកឯសមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៨១,៤៤% និងសមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៥,៩០%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ ១,១៨% តែ ប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានការកើនឡើងជាវិជ្ជមាននៅតំបន់ដូចជា +១,៩% នៅតំបន់ខ្ពង់រាប +០,២% នៅតំបន់ទំនាប +២,១% នៅតំបន់ឆ្នេរ និង +២,៥% នៅតំបន់ទន្លេសាប។

គុណភាពឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន បានមកពីអនុបាតនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទ កំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការ ខកខាននៅក្នុងត្រីមាស។ អនុបាត 30+DPD កើនឡើងពី ៦,២២% នៅក្នុងត្រីមាសនេះ ពី ៦,០៣% ក្នុងត្រីមាស ទីមួយ ឆ្នាំ២០២៤។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាត ៣០+DPD ខ្ពស់បំផុតគឺ ឥណទានប្រើប្រាស់ផ្ទាល់ខ្លួនជាមួយនឹង អនុបាតចំនួន ៧,៤៤%។

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើនឡើងជារួម +៣,៩% នៅទូទាំងតំបន់។ ការកើនឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទាន សំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ទំនាប កើនឡើងចំនួន +៣% តំបន់ទន្លេសាប កើនឡើងចំនួន +៦%, តំបន់ខ្ពង់រាបកើនឡើង +១៤%, ចំនែកឯតំបន់ឆ្នេរមានការកើន ឡើងចំនួន +៥%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧០,០១%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាប ដដែលត្រឹម ២៩,៩៩%។ អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដែលមានគណនី ចំនួន ១ មាន ៥៩,១៩%, អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៧,៩៥% អ្នកដែលមានគណនីឥណទានចំនួន ៣ មានចំនួន ៩,៤៥% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,៤១% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា តម្រូវការពាក្យស្នើសុំឥណទានបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន មានការថយចុះ ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅតែវិជ្ជាមាន ជាមួយនឹងចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសទី២ នេះ បើប្រៀបធៀបនឹងត្រីមាសមុន។ លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹង ការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាល បរិច្ឆេទកំណត់ពី ៦,០៣% ក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២៤ មក ៦.២២% ក្នុងត្រីមាសនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង