ទំនុកចិត្តសាធារណៈជន គឺជាកត្តាចម្បងដែលនាំឱ្យវិស័យធនាគារដំណើរការបានល្អ

ភ្នំពេញ ៖ ប្រតិបត្តិការធនាគារ ឬមីក្រូហិរញ្ញវត្ថុ ធ្វើឡើងនៅពេលដែលប្រជាពលរដ្ឋយកប្រាក់ទៅដាក់ផ្ញើនៅគ្រឹះស្ថានស្របច្បាប់ណាមួយ ហើយគ្រឹះស្ថាននោះនឹងយកប្រាក់បញ្ញើរទៅបង្វិលជូនប្រជាពលរដ្ឋផ្សេងទៀតដែលមានតម្រូវការប្រាក់កម្ចី។

ជាមួយគ្នានេះ ដើម្បីឱ្យវិស័យធនាគារនេះមានប្រតិបត្តិការរលូន វាទាមទារយ៉ាងខ្លាំងនូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ព្រោះនៅដែលសាធារណៈជនមានទំនុកចិត្តលើគ្រឹះស្ថានធនាគារ ពួកគេនឹងមិនមានភាពស្ទាក់ស្ទើរក្នុងការដាក់ប្រាក់សន្សំ ឬទទួលកម្ចីនោះទេ។ ប៉ុន្តែកន្លងមក មានករណីមិនប្រក្រតីមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជនទៅលើធនាគារ។ ម្លោះហើយ ដើម្បីទាញបានទំនុកចិត្តពីសាធារណៈជន គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកំពុងធ្វើការរួមគ្នាដើម្បីរក្សាឱ្យបាននូវតម្លាភាពនៃវិស័យដ៏មានសារសំខាន់មួយនេះ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុបានឱ្យដឹងថា ដើម្បីរក្សាតម្លាភាពរបស់វិស័យមួយនេះ ភាគីផ្ដល់កម្ចីបានខិតខំក្នុងការដោះស្រាយពាក្យបណ្ដឹងទាំងឡាយដែលកើតមានឡើង។

បើតាមអ្នកនាំពាក្យរូបនេះ មានឆ្នាំខ្លះសមាគមទទួលបានរហូតទៅដល់ ៣០០បណ្ដឹង និងឆ្នាំខ្លះមានក្រោម១០០បណ្ដឹង ប៉ុន្តែជាទូទៅបញ្ហាដែលកើតឡើង គឺអាចដោះ​ស្រាយបាន ៩៨% ទៅហើយ។

លោក កាំង តុងងី បានបន្តឱ្យដឹងទៀតថា បណ្ដឹងភាគច្រើនគឺដោះស្រាយត្រឹមសមាគម តែបើ​ក្នុងករណីសមាគមដោះស្រាយមិនចេញទេ គឺនឹងត្រូវបញ្ជូនពាក្យបណ្ដឹងទៅកាន់​ធនាគារជាតិ​នៃកម្ពុជា។ ដោយឡែក សម្រាប់ករណីដែលធ្លាប់កើតមានកន្លងមក សមាគមបានកត់សម្គាល់ឃើញបញ្ហាដែលកើតឡើងគឺបញ្ដាលមកពីចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅមានកម្រិត និងការប្រព្រឹត្តមិនសមរម្យរបស់មន្ត្រីឥណទាន។

លោក កាំង តុងងី បានឱ្យដឹងទៀតថា៖

«ពេលយើងទទួលបានរបាយការណ៍ យើងនឹង​មាន​ចំណាត់ការទៅគ្រឹះស្ថានបន្តទៀតដើម្បីឱ្យគាត់រកដំណោះស្រាយចំពោះមន្ត្រីរបស់គាត់ ក៏ដូចជាដើម្បីបង្ការឿងនេះមិនឱ្យកើតមានតទៅទៀត។ ម្យ៉ាងទៀត ប្រសិនបើបញ្ហាដែលសមាគមប្រមូលបានពីអតិថិជនកើតឡើងច្រើនដង  សមាគមនឹងបង្កើតជាគោលការណ៍ ឬគោលនយោបាយណាមួយ ដើម្បីការពារ​អតិថិជន ក៏ដូចជាការពារកុំឱ្យរឿងបែបនោះកើតឡើងទៀត។»

លោកបានបញ្ជាក់ទៀតថា ជាក់ស្ដែង ដូចជាចុងក្រោយនេះ អតិថិជនជួបនូវផលវិបាកដោយសារកិច្ចសន្យារវែងពេក ពិបាកយល់ និងជួបប្រទះភាពយឺតយាវក្នុងការដកប្លង់ជាដើម ដូច្នេះសមាគមធនាគារកម្ពុជា បង្កើត​កុងត្រារួមមួយ ដែលខ្លីជាងមុន និងងាយយល់ជាងមុន។ ប៉ុន្តែទោះជាយ៉ាងណា ដើម្បីឱ្យវិស័យធនាគារកាន់តែរឹងមុំា សមាគមត្រូវមើលលើ២ជ្រុង គឺជ្រុងអ្នកផ្ដល់​សេវាគឺគ្រឹះស្ថានមីក្រូ និងធនាគារ និងជ្រុងអ្នកទទួលសេវា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ