របាយការណ៍ ៖ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនៅកម្ពុជាកើនដល់ ៨៤,៦ ប៊ីលានដុល្លារអាមេរិក និងបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច

ភ្នំពេញ ៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពេលថ្មីៗនេះបានបញ្ជាក់ថា ចំនួនទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ បានកើនឡើង ៨,២% ដល់ ៣៤២.៨ ទ្រីលានរៀល (៨៤,៦ ប៊ីលានដុល្លារអាមេរិក) ដោយឥណទានបានកើនឡើង ៣,៣% ដល់ ២២០,១ ទ្រីលានរៀល (៥៤,៣ ប៊ីលានដុល្លារអាមេរិក) និងមានចំនួន ២,៤ លានគណនី។

របាយករណ៍ដដែលនេះបានបង្ហាញថា ឥណទានត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗនៅក្នុងសេដ្ឋកិច្ច-សង្គម ដូចជា ការជួញដូររាយ ១៦.៩% ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន១២.៥% ការជួញដូរអចលនទ្រព្យ ១១,៦% ការឱ្យខ្ចីជាបុគ្គល១០,១% សំណង់៩,៧% កសិកម្មរុក្ខាប្រមាញ់និងនេសាទ៨,៩% ការជួញដូរជុំ ៨,៨% កម្មន្តសាល៤,៣% សណ្ឋាគារនិងភោជនីយដ្ឋាន៤,០% និងផ្សេងៗ ១៣,២%។

ដោយឡែក អត្រាការប្រាក់បញ្ញើជារៀល និងដុល្លារអាមេរិករបស់គ្រឹះស្ថានធនាគារ ជាមធ្យមបានថយចុះមកត្រឹម ៥,៧១% និង ៥,១៨% រៀងគ្នា ទាបជាងអត្រាក្នុងឆ្នាំ២០២៣ ទាបជាងអត្រាក្នុងឆ្នាំ២០២៣ (៦,៧៤% និង ៥,៦៤% រៀងគ្នា)។ អត្រាការប្រាក់ឥណទានជារៀល និងដុល្លារអាមេរិក ជាមធ្យមកើនឡើងដល់ ១២,១១% និង១០,៣០% រៀងគ្នាធៀបនឹងឆ្នាំ២០២៣ (១២,០៥% និង៩.៩២% រៀងគ្នា)។

ចំណែកទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានថយចុះ-៣,៩% មក ២៥,៦ ទ្រីលានរៀល (៦,២ ប៊ីលាន ដុល្លារអាមេរិក) ដែលក្នុងនោះឥណទានបានកើនឡើង ១,៩% ដល់ ២១,៤ ទ្រីលានរៀល (៥,៣ប៊ីលានដុល្លារអាមេរិក) ដោយមាន១,៦ លានគណនី។ ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច រួមមាន៖ អង្គភាពគ្រួសារ៣២,៨% កសិកម្ម ២០,៨% ពាណិជ្ជកម្មនិងជំនួញ២០,១% សេវាកម្ម១១,៨% សំណង់៦,៧% ដឹកជញ្ជូន ២,៧% កម្មន្តសាល២,៧% និងផ្សេងៗ២,៤%។

អត្រាការប្រាក់បញ្ញើ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារៀល និងដុល្លារអាមេរិកជាមធ្យមបាន ថយចុះមកត្រឹម ៦,៤៤% និង ៦,៥១% រៀងគ្នា ធៀបនឹងឆ្នាំ២០២៣ (៧,២៧% និង ៧,៦៥% រៀងគ្នា)។ ទន្ទឹមនេះអត្រាការប្រាក់ឥណទានជាមធ្យមជារៀល និងដុល្លារអាមេរិកថយមកត្រឹម ១៦,៦៤% និង ១៤,២៥% រៀងគ្នា ពី ១៦,៩១% និង ១៤,៦៩% នៅឆ្នាំ២០២៣។

គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០២៤ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន១ បានក្លាយទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថាន១ទៀត បានរួមបញ្ចូលគ្នាជាមួយធនាគារឯកទេស ដែលការណ៍នេះជាកត្តាចម្បង់ នាំឱ្យទ្រព្យសកម្មរបស់វិស័យនេះថយចុះ ២៥,៦% មក១,៣ ទ្រីលានរៀល (៣៥៧,៦ លានដុល្លារ អាមេរិក)។ ភតិសន្យាហិរញ្ញវត្ថុបានថយចុះ ២១,៧% មក ១,៤ ទ្រីលានរៀល (៣២០,០ លានដុល្លារ អាមេរិក) ដោយមាន ៥២.៦៣៧ គណនី និងត្រូវបានផ្តល់ទៅវិស័យផ្សេងៗរួមមាន៖ អង្គភាពគ្រួសារ៣០,៥% កសិកម្ម ២៩,៨% សេវាកម្ម ១៧,១% ដឹកជញ្ជូន៤,១% សំណង់ ៣,៨% ពាណិជ្ជកម្មនិង ជំនួញ ២.៥% និងវិស័យផ្សេងៗ ១២,៦%។ ប្រភពទុនចម្បងនៃភតិសន្យាហិរញ្ញវត្ថុបានមកពីមូលនិធិ ភាគទុនិកដែលបានថយចុះ២៣,៩% មក ៥០៤.៧ ប៊ីលានរៀល (១២៤,៦ លានដុល្លារអាមេរិក)។

ដោយឡែកនៅឆ្នាំ២០២៤ គ្រឹះស្ថានឥណទានជនបទចំនួន១១៥ បានទទួលវិញ្ញាបនបត្រពី ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើប្រតិបត្តិការផ្តល់ឥណទានខ្នាតតូច ដល់ប្រជាជនដែល​មាន ប្រាក់ចំណូលទាបនៅតាមទីប្រជុំជននិងជនបទ។ គ្រឹះស្ថានឥណទានជនបទបានផ្តល់ឥណទានសរុប ២០៥,៣ ប៊ីលានរៀល (៥០,៦ លានដុល្លារ អាមេរិក) ទៅដល់អតិថិជនចំនួន៨៤.៥២៣ គណនី ដោយបានបែងចែកទៅកាន់វិស័យចម្បងៗ រួមមាន៖ កសិកម្ម ២៨.៥%អង្គភាពគ្រួសារ ២៦,៥% ពាណិជ្ជកម្ម២១% សេវាកម្ម៨.៣% សំណង់៥.៨% ដឹកជញ្ជូន ១.២% និងផ្សេងៗ ៩%។ ឥណទានជនបទមានសារៈសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការដែលមានការគាំពារដោយច្បាប់ បញ្ញាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញ កំណើនសេដ្ឋកិច្ចគ្រួសារប្រកបដោយចីរភានិងបរិយាបន្ន៕ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧


Leave a Reply

Your email address will not be published.Required fields are marked *