ធនាគាររុស្ស៊ី Sberbank ប្រកាសលក់ភាគហ៊ុននៅអឺរ៉ុបដែលនៅសល់ និងដកខ្លួនទាំងស្រុងចេញពីទីផ្សារធនាគារអឺរ៉ុប

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Central European Times បានរាយការណ៍ថា ធនាគាររុស្ស៊ី Sberbank បានប្រកាសលក់ភាគហ៊ុនដែលនៅសល់នៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប ជាមួយនឹងការដកខ្លួនទាំងស្រុងពីទីផ្សារធនាគារអឺរ៉ុបកាលពីថ្ងៃសុក្រកន្លងទៅនេះ។

កាលពីឆ្នាំ២០២០កន្លងទៅនេះ ទ្រព្យសកម្មសរុបរបស់ធនាគារនៅក្នុងសហភាពអឺរ៉ុបមានចំនួនសរុប ១២,៩៤ លានអឺរ៉ូ ដោយសារវាដំណើរការសាខានៅក្នុងតំបន់អឺរ៉ុបចំនួន​ ៨ ប្រទេស បម្រើសេវាកម្មដល់អតិថិជនប្រមាណ ៧១៥ ០០០ នាក់តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Sberbank Europe AG ។ ទោះបីជាយ៉ាងណាក្តី ក្នុងនាមជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំបំផុតរបស់រុស្ស៊ី ធនាគារនេះទទួលរងទណ្ឌកម្មពីលោកខាងលិចភ្លាមៗបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនកន្លងទៅនេះ ដែលធ្វើឲ្យ Sberbank បានបោះបង់ចោលប្រតិបត្តិការភាគច្រើនរបស់ខ្លួននៅអឺរ៉ុប។

ស្របពេលនេះដែរ លោក Alexander Vedyakhin អនុប្រធាន Sberbank បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ ការលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅអឺរ៉ុប Sberbank Europe AG ទៅកាន់អ្នកវិនិយោគបរទេសគឺដោយសារតែស្ថានភាពពិភពលោកបច្ចុប្បន្ន។ ពួកគេពេញចិត្តនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលនឹងត្រូវអនុវត្ត ខណៈដែល Sberbank កំពុងផ្តោតទៅលើការអភិវឌ្ឍន៍សេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសរុស្ស៊ីវិញ ដែលពួកគេមានអតិថិជនស្មោះត្រង់ចំនួន ១០៦ លាននាក់រួចទៅហើយនៅក្នុងបណ្តាប្រទេសដែលជាសម្ព័ន្នរបស់រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ Sberbank ក៏បានប្រកាសពីចេតនារបស់ខ្លួនក្នុងការចាកចេញពីទីផ្សារអ៊ឺរ៉ុបផងដែរ បន្ទាប់ពីប្រឈមនឹងសម្ពាធទណ្ឌកម្ម ដែលបណ្តាលឱ្យបាត់បង់អតិថិជនយ៉ាងច្រើនពីក្រុមហ៊ុនបុត្រសម្ព័ន្នរបស់ខ្លួននៅអឺរ៉ុប និង បានប្រកាសក្ស័យធនជាបន្តបន្ទាប់។

កាលពីឆ្នាំ២០២២ កន្លងទៅនេះ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ធនាគារកណ្តាលអឺរ៉ុបបានលើកឡើងពីការព្រួយបារម្ភអំពីហានិភ័យនៃការក្ស័យធនសម្រាប់ Sberbank Europe AG និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងប្រទេសក្រូអាស៊ី និងស្លូវេនី។ កាលពីខែកញ្ញាកន្លងទៅនេះ ធនាគារបានសម្រេចលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធស្វីសរបស់ខ្លួនទៅឱ្យក្រុមវិនិយោគ m3 Groupe Holding SA ។ លើសពីនេះ ធនាគារបានប្រកាសលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធកាហ្សាក់ស្ថានរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Baiterek Holding ដោយប្រតិបត្តិការនេះមានតម្លៃចន្លោះពី ២៥០ ទៅ ៤២៥ លានដុល្លារ។ គួរឲ្យបញ្ជាក់ផងដែរថា ធនាគារ Sberbank បានរាយការណ៍ពីការខាតបង់យ៉ាងខ្លាំងចំនួន ១,៧ ពាន់លានដុល្លារ ពីប្រតិបត្តិការដែលត្រូវបានបញ្ឈប់ និងការលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅអឺរ៉ុប កាលពីឆ្នាំ២០២២ កន្លងទៅនេះ។ ទោះជាយ៉ាងណាក្តី កាលពីដើមសប្តាហ៍នេះ Sberbank បាននិយាយថា សេដ្ឋកិច្ចរុស្ស៊ីកំពុងរីកចម្រើនលឿនជាងការរំពឹងទុកហើយខ្លួនរំពឹងថា ប្រាក់ចំណេញសុទ្ធនៅឆ្នាំនេះនឹងលើសពីកំណត់ត្រា ១,២៥ ទ្រីលានរូប៊ល (១៤,៩ ពាន់លានដុល្លា)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី