និយ័តករមូលបត្រកម្ពុជា និង ADB សហការគ្នាបញ្ជ្រាបការយល់ដឹងពីសញ្ញាបណ្ណនិរន្តរភាព

ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍ និងការវាយតម្លៃឥទ្ធិពលអាកាសធាតុសម្រាប់សញ្ញាបណ្ណនិរន្តរភាព” ដើម្បីបញ្ជ្រាបការយល់ដឹងសម្រាប់ភាគីពាក់ព័ន្ធ ជាពិសេសជំរុញកំណើន និងទំនុកចិត្តសម្រាប់ការវិវត្តឆាប់រហ័សនៃទីផ្សារសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការគ្នារៀបចំសិក្ខាសាលា ស្តីពី “ការអភិវឌ្ឍ និងការវាយតម្លៃឥទ្ធិពលអាកាសធាតុសម្រាប់សញ្ញាបណ្ណនិរន្តរភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងលោក Kosintr Puongsophol អ្នកឯកទេសជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងឥទ្ធិពលនៃការអភិវឌ្ឍ នៃ ADB កាលថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងសម្រាប់ភាគីពាក់ព័ន្ធរួមមាន៖ ផ្សារមូលបត្រកម្ពុជា (ផមក) និងសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (CASF) អំពីការអភិវឌ្ឍទីផ្សារមូលបត្រប្រកបដោយនិរន្តរភាពតាមរយៈការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព, របាយការណ៍អំពីឥទ្ធិពលពាក់ព័ន្ធនឹងសញ្ញាបណ្ណបៃតង សង្គម និងចីរភាព ព្រមទាំងវិធីសាស្រ្ត និងធនធានដែលមាន សម្រាប់គាំទ្រ និងជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ បានកត់សម្គាល់ឃើញថា ចំណុចសំខាន់ពីរដែលត្រូវយកចិត្តទុកដាក់គឺការបន្តផ្តល់ការតម្រង់ទិស និងការបណ្តុះបណ្តាលដល់ទីផ្សារ ដែលជួយពង្រឹងសមត្ថភាពតួអង្គក្នុងទីផ្សារ និងវិនិយោគិន ក៏ដូចជាការធ្វើការជិតស្និទ្ធជាមួយផ្សារមូលបត្រកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិន តាមរយៈបទប្បញ្ញត្តិទីផ្សារ និងវេទិកាឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានថ្លែងបន្តថា ៖

“ខណៈពេលដែលប្រទេសកម្ពុជាស្ថិតនៅក្នុងយុគសម័យទំនើបកម្មហិរញ្ញវត្ថុនេះ ខ្ញុំក៏ចង់សង្កត់ធ្ងន់លើតម្រូវការសម្រាប់ការកសាងវិជ្ជាជីវៈ និងតម្លាភាពនៅក្នុងទីផ្សារមូលបត្រ ដើម្បីជំរុញកំណើន និងទំនុកចិត្តសម្រាប់ការវិវត្តឆាប់រហ័សនៃទីផ្សារសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។”

គួរបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីនៃ ន.ម.ក., ផមក, CASF និងវាគ្មិនកិត្តិយសមកពី ADB, Bureau Veritas Group និងទីប្រឹក្សានៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលនៅកម្ពុជា (GGGI) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) ដែលជាអ្នកជំនាញក្នុងវិស័យសញ្ញាបណ្ណនិរន្តរភាព និងមានអ្នកចូលរួមសរុបចំនួន ៤៧ រូប។ សិក្ខាសាលានេះ បានប្រព្រឹត្ដទៅដោយរលូនប្រកបទៅដោយប្រតិសកម្ម និងផ្លែផ្កាខ្ពស់។

សូមរំលឹកដែរថា សញ្ញា​បណ្ណ​និរន្តរភាព សំដៅ​ដល់​មូល​ប​ត្រ​បំណុល​ដែល​ត្រូវបាន​បោះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ ហើយ​សាច់ប្រាក់​ដែល​បានមកពី​ការបោះ​ផ្សាយ ត្រូវបាន​ប្រើប្រាស់ ដើម្បី​ធ្វើ​ហិរញ្ញប្បទាន ឬ​ហិរញ្ញប្បទាន​ឡើងវិញដល់​គម្រោង​ទាំងឡាយណា​ដែលមាន​បញ្ចូល​គ្នា​នូវ​លក្ខណៈ​បៃតង និង​សង្គម ដែល​ជះឥទ្ធិពល​វិជ្ជមាន​ដល់​សង្គម និង​បរិស្ថាន​។​

ការបោះ​ផ្សាយ​លក់ស​ញ្ញាប​ណ្ណ​បៃតង សញ្ញា​បណ្ណ​សង្គម និង​សញ្ញា​បណ្ណ​និរន្តរភាព​ ដំណើរការ​នៃ​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង សញ្ញា​បណ្ណ​សង្គម ឬ​សញ្ញា​បណ្ណ​និរន្តរភាព គឺមាន​លក្ខណៈ​ដូចគ្នា​នឹង​ដំណើរការ​នៃ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ធម្មតា​ដែរ​។ ក្រុមហ៊ុន​ដែលមាន​បំណង​ធ្វើ​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង សញ្ញា​​បណ្ណ​សង្គម ឬ​សញ្ញា​បណ្ណ​និរន្តរភាព ត្រូវបំពេញ​តាម​លក្ខខណ្ឌ និង​នីតិវិធី​ស្របតាម​ប្រកាស​ស្ដីពី «​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​» ឬ​ប្រកាស​ស្ដីពី «​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​សម្រាប់​វិនិយោគិន​គុណវុឌ្ឍិ​» និង​បំពេញ​តាម​លក្ខខណ្ឌ​បន្ថែម ដែល​មានចែង​ក្នុង​គោលការណ៍​ណែនាំ​ស្ដីពី «​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង សញ្ញា​បណ្ណ​សង្គម និង​សញ្ញា​បណ្ណ​និរន្តរភាព​» និង​គោល​ការណ៍​ណែនាំ​លម្អិត សម្រាប់​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ការបោះ​ផ្សាយ​លក់ស​ញ្ញាប​ណ្ណ​បៃតង សញ្ញា​បណ្ណ​សង្គម ឬ​សញ្ញា​បណ្ណ​និរន្តរភាព ចាំបាច់​តម្រូវឱ្យ​ក្រុមហ៊ុន​បោះផ្សាយ​បំពេញបន្ថែម​នូវ​ក្របខ័ណ្ឌ​សញ្ញា​បណ្ណ​បៃតង ឬ​ក្របខ័ណ្ឌ​ហិរញ្ញ​ប្ប​ទាន​និរន្តរភាព ដែលជា​ចំណុច​សំខាន់​នៅក្នុង​ដំណើរការ​នៃ​ការបោះ​ផ្សាយ និង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ធ្វើការ​ផ្ដល់​ព័​ត៌​មាន​ចាំបាច់​សម្រាប់​ការបង្ហាញ​អំពី​សុចរិត​ភាព​នៃ​ការកំណត់​ប្រភេទ​បៃតង សង្គម ឬ​និរន្តរភាព របស់​សញ្ញា​បណ្ណ​ទៅកាន់​វិនិយោគិន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម