ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ប្រាប់ឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះការដាក់ប្រាក់ជាមួយគម្រោងណាមួយដែលអាចឈានទៅដល់ការឆបោក ឬជាអាជីវកម្មគម្រោងវិនិយោគរួមដោយខុសច្បាប់ ខណៈនិយ័តករមូលបត្រកម្ពុជាបាន និងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធាការតាមច្បាប់ជាធរមានលើអង្គការ សមគម ក្រុមហ៊ុន និងបុគ្គលដែលល្មើសច្បាប់ទាំងនោះ។

និយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថានាពេលថ្មីនេះ មានអង្គការ សមាគម ក្រុមហ៊ុន និងបុគ្គលមួយចំនួន បាន និងបន្តផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ បណ្ដាញសង្គមហ្វេសបុក និងក្នុងក្រុមតេឡេក្រាម ដើម្បីកៀរគរសាធារណជនឱ្យចូលជាសមាជិក ឬដាក់ប្រាក់ វិនិយោគដោយផ្ទាល់ ឬតាមរយៈគណនីធនាគារ នៅក្នុងគម្រោងនានា ឬគម្រោងវិនិយោគផ្សេងៗ ដោយសន្យាផ្តល់មកវិញជាផលតបស្នង ឬប្រាក់ចំណេញប្រចាំខែខ្ពស់ខុសពីធម្មតា។

ករណីប្រមូលប្រាក់ពីសាធារណជន ដើម្បីយកទៅវិនិយោគលើគម្រោងវិនិយោគណាមួយជាក់លាក់ ច្បាស់លាស់ ហើយយកប្រាក់ចំណេញ ដែលទទួលបានមកបែងចែកដល់អ្នកដាក់ប្រាក់វិនិយោគនោះ គឺជាគម្រោងវិនិយោគរួមដែលជាប្រភេទមួយនៃមូលបត្រ ដោយត្រូវមានអាជ្ញាបណ្ណជាមុនពីនិយ័តករមូលបត្រកម្ពុជា។ ប៉ុន្តែការប្រមូលប្រាក់ពីសាធារណជនយកទៅមិនដឹងវិនិយោគលើគម្រោងអ្វី ហើយផ្តល់ផលប្រយោជន៍ឱ្យមកវិញនូវប្រាក់ចំណេញក្នុងអត្រាខ្ពស់ខុសពីធម្មតា ដែលអាចជារូបភាពប្រមូលប្រាក់ពីអ្នកថ្មីទៅផ្ដល់ឱ្យអ្នកមុនៗដែលសកម្មភាពនេះ អ្នកដាក់ប្រាក់មុនៗអាចទទួលបានប្រាក់មកវិញ ចំណែកឯអ្នកដាក់ប្រាក់ក្រោយៗតែងតែប្រឈមនឹងការបាត់បង់ប្រាក់របស់ខ្លួនទាំងស្រុង នៅពេលលែងរកបានអ្នកដាក់ប្រាក់ថ្មីបន្តទៀត ដូចមានបទពិសោធន៍ករណី Telexfree, EBC និង Enarita កន្លងមកហើយ។ គម្រោងប្រភេទនេះនឹងដួលរលំក្នុងរយៈពេលដ៍ខ្លី ថ្វីត្បិតអ្នកដាក់ប្រាក់ បានទទួលប្រាក់ចំណូលមកក៏ពិតមែន ប៉ុន្តែអ្នកដាក់ប្រាក់បន្តក្រោយៗនឹងរងការខាតបង់ទាំងស្រុង។
ដូចនេះ ក្នុងទិសដៅការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍សាធារណជន ជាពិសេសដើម្បីចៀសវាងពីការបោកប្រាស់របស់ជនខិលខូចក្រោមរូបភាពណាមួយ ហើយធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនលើអាជីវកម្មគម្រោងវិនិយោគរួម ដែលជាប្រភេទមួយនៃមូលបត្រដែលនឹងដាក់ឱ្យបោះផ្សាយក្នុងពេលខាងមុខ និយ័តករមូលបត្រកម្ពុជាសូមអំពាវនាវឱ្យសាធារណជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការដាក់ប្រាក់ជាមួយគម្រោងណាមួយដែលអាចឈានទៅដល់ការឆបោក ឬជាអាជីវកម្មគម្រោងវិនិយោគរួមដោយខុសច្បាប់។ និយ័តករមូលបត្រកម្ពុជា សូមប្រកាសថ្កោលទោសបុគ្គលទាំងឡាយណាដែលមានចេតនាទុច្ចរិត ប្រមូលប្រាក់ពីសាធារណជនដោយខុសច្បាប់។ ជាមួយគ្នានេះ និយ័តករមូលបត្រកម្ពុជាបាន និងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធាការតាមច្បាប់ជាធរមានលើអង្គការ សមគម ក្រុមហ៊ុន និងបុគ្គលដែលល្មើសច្បាប់ទាំងនោះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ក្នុងគោលបំណងដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content