ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន Huawei របស់ចិន សហការគ្នាពង្រឹងបច្ចេកទេសវិស័យថាមពលព្រះអាទិត្យ​

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់ចិន Huawei បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី​ «កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាម​ពលព្រះអាទិត្យ​ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា(ICT) »​ ដើម្បីពង្រឹងផ្នែកបច្ចេកទេស និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា។

គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នាដែលធ្វើឡើងកាលពីពេលកន្លងទៅថ្មីៗនេះ គឺធ្វើឡើងដើម្បីពង្រឹង លើកកម្ពស់ ជំរុញ និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដែលសំដៅធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលនៅកម្ពុជាមានភាពគ្រប់គ្រាន់ គុណភាព អាចទុកចិត្តបាន និងមានតម្លៃសមរម្យ។ ដោយកិច្ចសហការរវាងក្រសួងរ៉ែ និងថាមពល​ កម្ពុជា និងក្រុមហ៊ុន Huawei របស់ចិន គឺដើម្បីផ្តោតកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន​ ០៧​ ។

១- សិក្សាស្ដង់ដារបច្ចេកទេសសុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្ដាញដើម្បីការការពារសិ្ថរភាពនៃបណ្ដាញអគ្គិសនី។ ២- សិក្សាបច្ចេកទេសវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល(Battery Energy Storage System) និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្ដាញអគ្គិសនី។៣- សិក្សាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជា​មួយបណ្ដាញអគ្គិសនី ជាពិសេសសម្រាប់បណ្ដាភូមិ និងកោះដែលមិនទាន់មានចរន្ដអគ្គិសនីទៅដល់។ ៤- សិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាម​ពលពន្លឺព្រះអាទិត្យទាំងអស់។៥-​ សិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ។៦- សិក្សាបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ និង។៧- សិក្សាលើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជាដែគូ។

ឯកឧត្តម ស៊ុយ​ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ដើម្បីផ្លាស់ប្តូរពីការផលិត​ និងការប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស​ ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលកកើតឡើងវិញ​ និងអនុវត្តវិធានការប្រសិទ្ធភាពថាមពល​ ដោយរក្សានូវការផ្គត់ផ្គង់ថាមពលមួយ ដែលនៅតែមានភាពគ្រប់គ្រាន់​ មានគុណភាព​ អាចជឿទុកចិត្តបាន​ និងមានតម្លៃសមរម្យ។

ឯកឧត្តម​ ស៊ុយ​ សែម បានមានប្រសាសន៍ថា ៖

“បញ្ហាថាមពល​ បញ្ហាអាកាសធាតុ​ និងបញ្ហាបរិស្ថាន​ គឺជាបញ្ហាប្រឈមជាកញ្ចប់​សម្រាប់មនុស្សជាតិនៅក្នុងសម័យកាលថ្មីនេះ។ បរិយាការណ៍នេះ​ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន​ និងប្រកបដោយយុត្តិធម៌ និងសមធម៌”

ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងថា ផែនការនេះនឹងចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយា​កាសឱ្យបានជាអតិបរមា តាមរយៈការបង្កើនចំណែកប្រភពថាមពលស្អាត និងថាមពលកកើតឡើងវិញទៅក្នុងល្បាយនៃផលិតកម្មថាមពលចម្រុះ ព្រមទាំងជំរុញការប្រើប្រាស់ថាមពលឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជំរុញការតភ្ជាប់ខ្សែបញ្ជូនថាមពលក្នុងតំបន់បន្ថែមទៀត ដែលអាចរួមចំណែកដល់បរិបទថាមពលបៃតងផង និងសន្តិសុខថាម​ពលផង ដែលការងារទាំងអស់នេះ គឺស្ថិតនៅក្នុងទិសដៅអន្តរកាលថាមពលងដែលគ្រប់គ្នាចង់បាននិងស្របទៅតាមនិន្នាការសកលនាពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តម ស៊ុយ​ សែម បានមានប្រសាសន៍ថា ៖

“ក្នុងការអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ យើងបានរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលអគ្គិសនីសារជាថ្មីពីឆ្នាំ២០២២រហូត ដល់ឆ្នាំ២០៤០ ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងអនុម័តនាពេលថ្មីៗកន្លងមកនេះ។ដោយតម្រង់គោលដៅបង្កើនចំណែក នៃថាមពលកកើតឡើងវិញ ទៅក្នុងល្បាយផលិតអគ្គិសនីនៅកម្ពុជាដល់កម្រិតអតិបរមាដោយរក្សាឱ្យបាននូវសន្តិសុខថាមពល និងស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅកម្ពុជា”

យោងតាមក្រសួងរ៉ែ និងថាមពល នៅចុងឆ្នាំ២០២២ រាជធានីខេត្តទាំង២៥ ទីតាំងសេដ្ឋកិច្ចស្ទើតែទាំងអស់ និងភូមិចំនួន ១៣ ៩២៣ ភូមិ ត្រូវជា៩៨.២៧% នៃចំនួនភូមិទូទាំងប្រទេសទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ។ នៅសល់ភូមិចំនួន ២៤៥ ភូមិ ស្មើនឹង ១.៧៣% ដែលពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ គឺជាភូមិដាច់ស្រយាលគ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹក និងជាតំបន់លិចទឹកនៅរដូវវស្សាដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គិសនី។

ចំពោះការភ្ជាប់ចរន្តអគ្គិសនីឱ្យទីតាំងប្រើប្រាស់គ្រប់ប្រភេទនៅចុងឆ្នាំ២០២២នេះ កម្ពុជាសម្រេចលទ្ធផលបាន៣.៥៣លានទីតាំង ដែលនៅក្នុងនោះការភ្ជាប់ចរន្តឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសម្រេចបាន ៣.២៨ លានខ្នងផ្ទះដែលត្រូវជា ៨៨.៤៤% នៃចំនួនខ្នងផ្ទះសរុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ