សហគ្រិនស្ត្រីក្នុងបរិយាប័ន្នហិរញ្ញវត្ថុ និងភាពជោគជ័យក្នុងអាជីវកម្មកសិកម្មនៅតំបន់ជនបទនៃកម្ពុជា

ភ្នំពេញ ៖ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេស ស្ត្រីនៅតំបន់ជនបទ គឺមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុទូលំទូលាយនោះទេ ហើយបញ្ហាមួយទៀតគឺចំនួនស្ត្រីដែលទទួលសេវាហិរញ្ញវត្ថុមានទាបជាងបរុស ដោសារការរើសអើង និងការអនុវត្តន៍យេនឌ័រមិនស្មើភាពនៅក្នុងតំបន់ទាំងនោះ។ យ៉ាងណាក៏ដោយ បើទោះបីជាមានភាពមិនស្មើភាពគ្នាក៏ដោយ សហគ្រិនស្ត្រីនៅតំបន់ទាំងនេះបាន និងកំពុងបង្កើនសកម្មភាពយ៉ាងសកម្មក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ និងទាមទារភាពស្មើគ្នានៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។

អ្នកស្រី មាស សារុំ អាយុ ៤៨ ឆ្នាំ រស់នៅខេត្តកំពង់ធំ ជាសហគ្រិនមួយរូបតែងតែស្វែងរកឱកាសដើម្បីកសាងអាជីវកម្ម និងបង្កើតឱកាសការងារនៅក្នុងសហគមន៍របស់អ្នកស្រី។ អ្នកស្រីជា​ម្ចាស់​អាជីវកម្ម​ចិញ្ចឹមត្រី និងធ្វើត្រីងៀត រួចហើយ​បន្ទាប់​មក​លក់ និង​ចែកចាយ​ផលិតផល​ក្នុង​តម្លៃ​បោះដុំនៅលើទីផ្សារ។ អាជីវកម្ម​របស់​អ្នកស្រី បានជួយផ្គត់ផ្គង់ដល់​ប្តី​របស់​អ្នកស្រី កូន​ពីរ​នាក់ កូនប្រសារ និង​ចៅ​បីនាក់ ហើយ​មាន​សមាជិក​សហគមន៍​ចំនួន ៩ នាក់ ក្នុង​នោះ ៤ នាក់​ជា​ស្ត្រី។

ដោយសារភាពជាដៃគូរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ចម្រើន និងអង្គការក្រៅរដ្ឋាភិបាល Good Return ដែលមានការគាំទ្រពីគណៈកម្មការសង្គមសេដ្ឋកិច្ច, អង្គការសហប្រជាជាតិប្រចាំអាស៊ី និងប៉ាស៊ីហ្វិក (ESCAP) អ្នកស្រី សារុំ អាចទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដែលត្រូវការ ដើម្បីកសាងអាជីវកម្មគំរូប្រកបដោយនិរន្តរភាព និងជំរុញសេដ្ឋកិច្ចក្នុងសហគមន៍របស់អ្នកស្រី។

បន្ទាប់ពីបានចូលរៀនវគ្គបណ្តុះបណ្តាលចិញ្ចឹមត្រីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន កាលដើមឆ្នាំ២០២១ អ្នកស្រី សារុំ បានសម្រេចចិត្តថា វាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការពង្រីកអាជីវកម្មរបស់អ្នកស្រីក្នុងការចិញ្ចឹមត្រីដោយខ្លួនឯងជំនួសឱ្យការទិញពីអ្នកលក់ផ្សេងទៀត។ ការណ៍នេះជួយបានជួយច្រើនដល់ខ្សែសង្វាក់តម្លៃ ដោយសារកសិករចិញ្ចឹមត្រីក្នុងស្រុកចាប់ផ្តើមប្រកួតប្រជែងជាមួយអ្នកនាំត្រីចូល ដោយនាំមកនូវកំណើនសេដ្ឋកិច្ច និងការងារដល់សហគមន៍។

ដោយទទួលស្គាល់ការប្តេជ្ញាចិត្ត និងមហិច្ឆតារបស់អ្នកស្រី សារុំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន បានគាំទ្រសហគ្រិនរូបនេះផ្នែកឥណទានចំនួន ៤០ ០០០ ដុល្លារអាមេរិក ដែលត្រូវបានធានាដោយអង្គការ Good Return ។ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន អ្នកស្រី សារុំ គឺជាបេក្ខជនដ៏ល្អឥតខ្ចោះក្នុងការទទួលបានប្រាក់កម្ចីឥណទាន ដោយសារគម្រោងរបស់អ្នកស្រីបានបង្ហាញពីបរិយាបន្នហិរញ្ញវត្ថុ និងភាពរឹងមាំ ជាពិសេសសម្រាប់ស្ត្រី និងជួយសហគមន៍ប្រកួតប្រជែងជាមួយត្រីនាំចូល ហើយវាថែមទាំងជួយផ្តល់សន្តិសុខស្បៀងក្នុងស្រុកផងដែរ។

ក្នុងគោលបំណងកាត់បន្ថយហានិភ័យក្នុងការវិនិយោគក្នុងសហគ្រាសដែលដឹកនាំដោយស្ត្រី មូលនិធិធានាសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី (Guarantee Fund for Women-Led MSMEs) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ក្នុងភាពជាដៃគូជាមួយអង្គការ Good Return បានផ្តល់លទ្ធភាពឱ្យសហគ្រិនចំនួន ៣៥ នាក់ ទទួលបានប្រាក់កម្ចីឥណទានប្រមាណ ១,៣ លានដុល្លារ រហូតមកដល់បច្ចុប្បន្ន តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន នៅប្រទេស​កម្ពុជា ក្នុងនោះកម្ចី​ចំនួន ៤០៩ ៨០០ ដុល្លារ​អាមេរិក សម្រាប់​អាជីវកម្ម​ចំនួន ១០ ដែលគ្រប់គ្រងដោយស្តី។ ជាមួយនឹងការធានានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន បានធ្វើការវាយតម្លៃអំពីយេនឌ័រ ហើយជាលទ្ធផលបានបញ្ជ្រាបសមភាពយេនឌ័រ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រតិបត្តិការរបស់ខ្លួន។

កម្មវិធីវិនិយោគ Impact Investing របស់អង្គការ Good Return កំណត់ និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមក្នុងខ្សែសង្វាក់តម្លៃកសិកម្ម ដូចជាអាជីវកម្មរបស់អ្នកស្រី មាស សារុំ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាជនដែលរស់នៅក្នុងភាពក្រីក្រ ជាពិសេសស្ត្រី។ ជាមួយគោលបំណងជួយដល់សហគ្រិនក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ អង្គការ Good Return បានធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ដើម្បីធានាបាននូវហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវសម្រាប់អាជីវកម្មដោយផ្តោតលើស្ត្រី និងមានបំណងដោះស្រាយភាពក្រីក្រនៅក្នុងតំបន់ ដោយបង្កើតការផ្លាស់ប្តូរជាប្រព័ន្ធ។

ជាលទ្ធផលនៃការគាំទ្រផ្នែកហិរញ្ញវត្ថុនេះ អ្នកស្រី មាស សារុំ អាចមានលទ្ធភាពចិញ្ចឹមត្រីដោយខ្លួនឯង និងទិញឡានធំមួយដែលអាចចែកចាយបានច្រើនជាងមុន។ ប្រាក់កម្ចីនេះក៏អនុញ្ញាតឱ្យអ្នកស្រីជួលបុគ្គលិកថ្មីពីរនាក់ពីសហគមន៍ផងដែរ។

អ្នកស្រី សារុំ បានចាប់យកឱកាសដើម្បីទទួលការបណ្តុះបណ្តាលបន្ថែមលើមុខជំនួញ ដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ហើយបានជួយអ្នកស្រីឱ្យយល់អំពីវិធីសាស្រ្តល្អបំផុតក្នុងការចិញ្ចឹម កែច្នៃ និងលក់ត្រី។

សហគ្រិនស្តី្រប្រកបដោយមហិច្ឆតារូបនេះកំពុងត្រួសត្រាយផ្លូវក្នុងនាមជាអ្នកនាំមុខគេ និងស្ត្រីគំរូមួយរូបនៅក្នុងអាជីវកម្មកសិឧស្សាហកម្មដែលដឹកនាំដោយស្ត្រី នៅក្នុងសហគមន៍។ ដោយបំពាក់នូវជំនាញថ្មីៗពីការបណ្តុះបណ្តាលខាងលើនេះ អ្នកស្រីសង្ឃឹមថានឹងប្រើប្រាស់ប្រាក់កម្ចីមួយផ្សេងទៀតនៅពេលអនាគត ដើម្បីពង្រីកអាជីវកម្មរបស់អ្នកស្រីបន្ថែមទៀត។

សូមបញ្ជាក់ថា អ្នកស្រី មាស សារុំ គឺជាសហគ្រិនស្ត្រីម្នាក់ក្នុងចំណោមសហគ្រិនស្ត្រីចំនួន ១៧៦ ០០០ នាក់ ដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីកម្មវិធី Catalyzing Women’s Entrepreneurship (CWE) របស់ ESCAP រហូតមកដល់បច្ចុប្បន្ន ដែលត្រូវបានអនុវត្តដោយការផ្តល់មូលនិធិពីរដ្ឋាភិបាលកាណាដា ភាពជាដៃគូជាមួយស្ថាប័នផ្តល់អំណាចដល់ស្ត្រីឈានមុខគេនៅក្នុងតំបន់ ដូចជា អង្គការ Good Return ជាដើម៕ ប្រភព ៖ ESCAP


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក