សម្តេចតេជោ ៖ ផ.ស.ស. ជាមធ្យមសម្រាប់មនុស្សម្នាក់រំពឹងថា កើនឡើងដល់ ១៩២៤ ដុល្លារក្នុងឆ្នាំនេះ

ភ្នំពេញ ៖ ប្រមុខដឹកនាំរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យម សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថាកើនឡើងដល់ ១ ៩២៤ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ នេះ ស្របពេលកម្ពុជាបានដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានកំណើន និងស្ថិរភាពល្អប្រសើរ។

ថ្លែងក្នុងសារលិខិត ក្នុងឱកាសពិធីបុណ្យចូលថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចាស័ក ព.ស. ២៥៦៧ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២២ កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្ដាលឆ្នាំ ២០២៣ នេះ កម្ពុជាក៏ដូចបណ្ដាប្រទេសនៅលើពិភពលោក បាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ សុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាផងដែរ។

សម្តេចតេជោ បានថ្លែងថា ៖

“ក្នុងឆ្នាំកន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ប្រមាណ ៥,៥% ហើយសម្រាប់ឆ្នាំ ២០២៣ នេះ តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា៦,៦%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក”

ទន្ទឹមនេះ ទំហំពាណិជ្ជកម្មអន្ដរជាតិមានប្រមាណជាង ៤៨ ១៥១ លានដុល្លារអាមេរិក ចំណែកឯការនាំចេញមានប្រមាណជាង ២០ ៤៦០ លានដុល្លារអាមេរិក និងការនាំចូលមានប្រមាណជាង ២៧ ៦៩១ លានដុល្លារអាមេរិក ។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិនៅឆ្នាំ ២០១៨ មាន ១៤ ៦២៩ លានដុល្លារអាមេរិក ហើយបន្តកើនឡើងនៅឆ្នាំ ២០២២ ដល់ ១៧ ៨០៥ លានដុល្លារអាមេរិក និងត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ២២ ១៤៩ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។

សម្តេចតេជោ បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានប្រកាសពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។ ទន្ទឹមនេះ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជានឹងអាចរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញនិងប្រសើរជាងមុន។

សម្តេចតេជោ បានបញ្ជាក់ថា ៖

“ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១ ៧៣០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដល់ប្រមាណ ១ ៧៨៥ ដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២២ និងត្រូវបានរំពឹងថាកើនឡើងដល់ ១ ៩២៤ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ នេះ”

ជាមួយគ្នានេះ សម្តេចតជោបានលើកឡើថា រាជរដ្ឋាភិបាលក៏នៅតែបន្តការដំឡើងប្រាក់បៀវត្សជូនមន្ត្រី រាជការ និងកងកម្លាំងប្រដាប់អាវុធ ការដំឡើងប្រាក់សោធនជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ជាពិសេសការកាត់បន្ថយគម្លាតប្រាក់សោធនរវាងអ្នកចូលនិវត្តន៍ចាស់ និងថ្មី។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំប្រាក់ចំណូលជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមាកើនដល់ ១ លាន ៣០ ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលា គឺបើក ២ ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ។

កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាកររំពឹងនឹងកើនឡើងក្នុងអត្រាខ្ពស់ក្នុងឆ្នាំ ២០២៣ និងនៅឆ្នាំ ២០២៤ ជំរុញដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ ២០២៣។

របាយការណ៍ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ខែមេសា ២០២៣ បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦.៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣.០% ក្នុងឆ្នាំ ២០២៣ និង ៤.០% នៅឆ្នាំ ២០២៤។

របាយការណ៍បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ប្រទេស ក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួលបានសក្ដានុពលកំណើនរយៈពេលវែង។

ទន្ទឹមនេះ របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីនេះលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងប្រមាណ ៥.២% ក្នុងឆ្នាំ២០២២ ជាពិសេសដោយសារកំណើនតម្រូវការខាងក្រៅលើផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា ដែលជំរុញឡើងវិញនូវតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើនអនុវវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងទំនាក់ទំនង ក្នុងស្រុក។

ជាមួយនឹងភាពប្រសើរឡើងនៃទំនុកចិត្តក្នុងការធ្វើដំណើរ និងការលុបចោលការរឹតបន្តឹងការធ្វើដំណើរ ការមកដល់នៃភ្ញៀវអន្តរជាតិបានស្ទុះងើបឡើងវិញ យ៉ាងខ្លាំងដល់ប្រហែល ២.៣ លាននាក់ក្នុងឆ្នាំ ២០២២ ពីមូលដ្ឋានទាបប្រហែល ២០០ ០០០ កាលពីឆ្នាំ២០២១។ កំណើននៃវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ ២០២២ ដោយសារតែតម្លៃប្រេងឥន្ធនៈ និង វត្ថុធាតុដើមសម្រាប់វិស័យកសិកម្មផ្សេងទៀត។

កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានព្យាករថា នឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅខ្សោយ នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ គោលនយោបាយរួមទាំងច្បាប់វិនិយោគឆ្នាំ ២០២១ ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។ ផលិតផលឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៥.៨% ក្នុងឆ្នាំ ២០២៣ មុននឹងហក់ដល់ ៧.៨% នៅឆ្នាំ ២០២៤។ កំណើនវិស័យសំណង់ត្រូវបានរំពឹងថានឹងនៅតែយឺត។ វិស័យកសិកម្មត្រូវបាន ព្យាករថានឹងកើនឡើង ១.១% នៅឆ្នាំនេះ និង ១.២% ក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលដំណាំ សម្រាប់ការនាំចេញ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី