វិស័យមីក្រូហិរញ្ញវត្ថុនឹងផ្តោតលើការជំរុញការគាំពារ និងកំណើន MSMEs ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ នាពេលកន្លងមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍវិស័យ​​មីក្រូហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានភាពធន់ រឹងមាំ និងរីកចម្រើនប្រកបដោយចីរភាព ខណៈទិសដៅអាទិភាពនាពេលអនាគតរបស់វិស័យមីក្រូហិរញ្ញវត្ថុ នឹងផ្តោតលើការជំរុញការគាំពារ និងកំណើនសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ពិសេសបន្តកិច្ចគាំពារអតិថិជន និងពង្រឹងគុណភាពសេវាហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីលៀងសាយភោជន៍ប្រចាំឆ្នាំ២០២៣ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក​ សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានចក្ខុវិស័យច្បាស់លាស់ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃពីសំណាក់រាជរាដ្ឋាភិបាលតាមរយៈធនាគាជាតិនៃកម្ពុជា ដោយបានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនក្នុងការអភិវឌ្ឍវិស័យ​​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចការពារអតិថិជន ដូចសង្ខេបជូនខាងក្រោម ៖

១. ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន ដែលបង្កើតឡើងដើម្បីបង្កើនតម្លាភាព និងធានាបាននូវកិច្ចការពារអតិថិជន ក៏ដូចជាការប្រកួតប្រជែងដោយស្មើភាពក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់។

២.ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់​ប្រសិទ្ធភាព ទំនុកចិត្ត​ ​គណនេយ្យភាព និ​ង​​ទំនួលខុសត្រូវ ក្នុងការប្រកបវិជ្ជាជីវៈធនាគារ តាមរយៈការកំណត់បទដ្ឋាន​ប្រតិបត្តិការអាជីវកម្ម​ សម្រាប់​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុនានា​គោ​រ​​ព ​​និងអនុវត្ត​តាម។

៣. វិធានផ្តល់ឥណទាន បង្កើតឡើងក្នុងគោលបំណងធានាថា សមត្ថភាពខ្ចីប្រាក់របស់អតិថិជនត្រូវបានវាយតម្លៃដោយម៉ត់ចត់ និងត្រឹមត្រូវ ដើម្បីកាត់បន្ថយការជាប់បំណុលច្រើនលើសលុប និងបញ្ចៀសហានិភ័យជាប្រព័ន្ធនានា។

៤. គម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ឬ Community Safe Finance ដែលត្រូវបានដាក់ឱ្យអនុវត្តសាកល្បងក្នុងខេត្តចំនួន៤ ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិ និងការការពារអតិថិជននៅតាមកម្រិតមូលដ្ឋាន និងបន្តដាក់ឱ្យអនុវត្តទៅខេត្តផ្សេងៗទៀតនៅជំហ៊ានបន្ទាប់។

៥. កម្មវិធីបណ្តុះបណ្តាលដល់ប្រធានអគ្គនាយក និងក្រុមប្រឹក្សាភិបាល ឬភាគទុនិកលើកិច្ចការពារអតិថិជន ដែលបង្កើតឡើងដើម្បីពិនិត្យមើលតួនាទីរបស់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដើម្បីធានាថា កិច្ចការពារអតិថិជនដ៏រឹងមាំនឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងដើម្បីរក្សាបាននូវនិរន្តរភាពនៅក្នុងគ្រឹះស្ថាន។​

៦.សិក្ខាសាលាថ្នាក់តំបន់លើការពង្រឹងសមត្ថភាពថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្តោតលើថ្នាក់គ្រប់គ្រងនៅតាមសាខាថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់តំបន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

៧. ការពង្រឹងសមត្ថភាពមន្ត្រីឥណទានក្នុងការផ្តល់សេវាឥណទានប្រកបដោយការទទួលខុសត្រូវ (Responsible Lending)បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីឥណទាន និងគោលការណ៍ការពារអតិថិជន ដើម្បីធានារក្សាបាននូវការផ្តល់សេវាឥណទានប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព និងបរិយាបន្ន។

៨. ការពង្រឹងសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ក្នុងគោលដៅពង្រឹងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ដោយមើលពីជ្រុងនៃការគ្រប់គ្រងហានិភ័យ ដើម្បីជំរុញនូវកំណើនប្រកបដោយការទទួលខុសត្រូវ ការលើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន។

៩.  គម្រោងអប់រំផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន និងការលើកកម្ពស់ការទទួលបាននូវសេវាហិរញ្ញវត្ថុ ដែលត្រូវបាន    អនុវត្តជាមួយសមាជិក និងដៃគូពាក់ព័ន្ធ ធ្វើកិច្ចការងារអប់រំផ្នែកហិរញ្ញវត្ថុ និងជម្រុញការទទួលបាននូវសេវា     ហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ស្ត្រី កសិករ និងសហគ្រិនដទៃទៀត។

១០. ពង្រឹងយន្តការនៃការដោះស្រាយបណ្តឹង និងសំណូមពររបស់អតិថិជន ដែលមានដាក់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថាន លេខបណ្តឹងតវ៉ារបស់សមាគមទាំងពីរ នៅទីតាំងតែមួយនៅលើសៀវភៅឥណទាន កិច្ចសន្យាឥណទាន ព្រមទាំងសម្ភារៈផ្សព្វផ្សាយផ្សេងៗ ដែលលេខហតឡាញរបស់សមាគមទាំងពីរមានលេខ ០១៥ ៣៦៥ ២២២។

១១. សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ដែលត្រូវបានធ្វើឡើងក្រោមប្រធានបទ “បរិយាបន្ន​ហិរញ្ញវត្ថុ​ប្រកបដោយទំនួលខុសត្រូវ ភាពធន់និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា” ដោយមានអ្នកចូលរួមជាង ៣០០នាក់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។

១២. Impact Assessment of Microfinance in Cambodia នេះជាការសិក្សាស្រាវជ្រាវស៊ីជម្រៅដោយក្រុមហ៊ុនអន្តរជាតិឈ្មោះ M-Cril អំពីផលប៉ះពាល់នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលសមាគមនឹងចេញផ្សាយជាសាធារណៈ នាសប្តាហ៍ក្រោយនេះ។

១៣. សមាគមក៏បានសហការជាមួយភាគីពាក់ព័ន្ធ រួមមាន និយ័តករ អង្គការ SPTF, NGOs, ម្ចាស់កម្ចី និងវិនិយោគិនជាដើម ដើម្បីពង្រឹងវិស័យមីក្រូហិរញ្ញវត្ថុឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។

លោកបានថ្លែងប​ន្តថា ស្វ័យប្បញ្ញត្តិកម្មវិធី និងគម្រោងទាំងនេះច្បាស់ណាស់ត្រូវបានធ្វើឡើងក្នុងគោលបំណងធ្វើឱ្យវិស័យហិរញ្ញវត្ថុរីកចម្រើន​ទៅមុខប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ជារួម ស្វ័យប្បញ្ញត្តិកម្មវិធី និងគម្រោងទាំងនេះ បាន និងកំពុងជួយលើកកម្ពស់សិទ្ធិអំណាចដល់អតិថិជន បង្កើនកិច្ចការពារអតិថិជន និងតម្លាភាពនៅក្នុងវិស័យហិរញ្ញវត្ថុ​​ ជំរុញឱ្យមានប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ សំដៅពង្រឹងគុណភាព និងតម្លាភាពនៃការផ្តល់សេវាឥណទាន​ ការពារនូវហានិភ័យ ក៏ដូចជាបង្ការផលប៉ះពាល់អវិជ្ជមានមកលើវិស័យ ព្រមទាំងជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក សុខ វឿន បានថ្លែងបញ្ជាក់ដូច្នេះថា ៖

“ទិសដៅអាទិភាពនាពេលអនាគតរបស់វិស័យមីក្រូហិរញ្ញវត្ថុ គឺជំរុញការគាំពារ និងកំណើនសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តកិច្ចគាំពារអតិថិជន ពង្រឹងគុណភាពសេវាហិរញ្ញវត្ថុ ជំរុញឌីជីថលូបនីយកម្ម និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា។ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីឆ្ពោះទៅការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងនៅកម្ពុជា សមាគមក៏នឹងចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ ដើម្បីជួយបិទគម្លាតតម្រូវការផ្នែកហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចប្រកបដោយចីរភាព”។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុបានឱ្យដឹងថា បច្ចុប្បន្ន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានសមាជិកចំនួន ១៣៣ គ្រឹះស្ថាន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ៨០ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ១២ គ្រឹះស្ថានឥណទានជនបទ៣០ និងគ្រឹះស្ថានធនាគារ៧ ។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុមានសមតុល្យឥណទានសរុបជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនឥណទានសរុប ជាង ១,៥លាននាក់។

ឥណទានមីក្រូហិរញ្ញវត្ថុត្រូវបានផ្តល់ជូន វិស័យកសិកម្ម ២១,៣% ពាណិជ្ជកម្មលក់រាយ ១៤,៨% ពាណិជ្ជកម្មបោះដុំ ៤,៤% សេវាកម្ម ៧,៤% សំណង់ ៤,២% សណ្ឋាគារនិងទេសចរណ៍ ៣,១% ឧស្សាហកម្ម ៣,៨% ដឹកជញ្ញូននិងឃ្លាំងស្តុក ២,៨% ក្រុមគ្រួសារ ៣១,៣% និងវិស័យផ្សេងៗទៀតប្រមាណ ៧%។ ដោយឡែកសមតុល្យប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនដាក់ប្រាក់បញ្ញើសរុប ជិត២លាននាក់។ ចំណែកការិយាល័យប្រតិបត្តិមានសរុបជាង ៩០០ការិយាល័យ និងមានបុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យជាង ២ម៉ឺននាក់។ ទិន្នន័យនេះមិនរាប់បញ្ចូលធនាគារដែលជាសមាជិករបស់សមាគមទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព