ការប្រើប្រាស់ឥណទានក្រៅផ្លូវការអាចរុញច្រានឱ្យមានបំណុលលើសលប់

ភ្នំពេញ ៖ កម្ចីឥណទានផ្លូវការដែលផ្តល់ដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ត្រូវបានទទួលស្គាល់ជាប្រភពទុនសំខាន់សម្រាប់ការពង្រីកអាជីវកម្ម និងការបើកអាជីវកម្ម។ ទោះយ៉ាងជានេះក្តី បច្ចុប្បន្ន ក៏នៅមានកម្ចីឥណទានក្រៅផ្លូវការដែលបង្កហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ និងងាយធ្លាក់ទៅក្នុងបំណុលលើសលប់បាន។

ការប្រើប្រាស់ឥណទានក្រៅផ្លូវការនេះ ត្រូវបានមើលឃើញថា មានហានិភ័យខ្ពស់ ដោយអត្រាការប្រាក់ខ្ពស់ និងអាចរុញច្រានឱ្យអ្នកប្រើប្រាស់ឥណទានក្រៅផ្លូវការជាប់នូវបំណុលលើសលប់។ ទន្ទឹមនេះ មានការត្អួញត្អែរមួយចំនួនថា ការទទួលបានឥណទានផ្លូវធនាគារ និងគ្រឹះស្ថានហិរញវត្ថុគឺមានភាពស្មុគស្មាញ និងនីតិវិធីច្រើន ដែលធ្វើឱ្យប្រជាជនមួយចំនួនងាកទៅខ្ចីបុលពីឯកជន ជាជាងប្រើប្រាស់កម្ចីផ្លូវការពីស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។ តែយ៉ាងក៏ដោយ នីតិវិធីខ្លះ គឺជាច្បាប់ដែលតម្រូវឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនុវត្តន៍។ ឧទាហរណ៍ ការពិនិត្យលើប្រវត្តិឥណទានអតិថិជន ការកំណត់អត្តសញ្ញាណរបស់អតិថិជនឱ្យបានច្បាស់លាស់ និងលក្ខខណ្ឌកម្ចី ទាំងនេះគឺច្បាប់តម្រូវ។

យ៉ាងណាក៏ដោយ ប្រតិបត្តិករហិរញ្ញវត្ថុនៅតែលើកទឹកចិត្តដល់អ្នកដែលមានបំណងប្រើប្រាស់កម្ចី គួរប្រើប្រាស់កម្ចីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ទោះមាននីតិវិធីច្រើនក្នុងការពិនិត្យ និងវាយតម្លៃមុននឹងផ្តល់កម្ចីក្តី ព្រោះក្រោមហេតុផលថា នីតិវិធី និងលក្ខខណ្ឌ ដែលតម្រូវដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ នឹងធានាដល់ការប្រើប្រាស់ឥណទាន ឬកម្ចីរបស់អតិថិជនបានជោគជ័យ និងចំគោលដៅ។ ផ្ទុយទៅវិញ ការប្រើប្រាស់កម្ចីក្រៅផ្លូវការបង្កផលប៉ះផលអវិជ្ជមានជាច្រើន ដល់អ្នកប្រើប្រាស់ ដូចជាអត្រាថ្លៃ ការគំរាមកំហែងទាមទារប្រាក់ ដែលឈានដល់ការប្រើប្រាស់អំពើហឹង្សា បរិហាកេរ្តិ៍តាមរយៈបណ្តាញសង្គម ហើយនិងមានករណីឈានដល់ការធ្វើអត្តឃាតទៀតផង។

ក្នុងគោលដៅកាត់បន្ថយកម្ចីក្រៅផ្លូវការ ឥណទាន ឬកម្ចីមិនទាមទារទ្រព្យធានា (unsecured loan) ដែលជាផលិតផលឥណទានមួយក្នុងចំណោមផលិតផលឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ បានិងកំពុងជួយប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់កម្ចីក្រៅផ្លូវការ និងខុសច្បាន់ដែលមានអត្រាការថ្លៃ និងផលប៉ះពាល់អវិជ្ជមានជាច្រើនដល់អ្នកប្រើប្រាស់ ឬប្រជាពលរដ្ឋប្រើក្រាស់។

ប្រតិបត្តិករ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុបន្បនេះ គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការបង្កើតផលិតផលឥណទានកាន់តែសម្បូរបែប និងនីតិវិធិងាយស្រួលសម្រាប់អតិថិជនក្នុងការប្រើប្រាស់ ហើយនឹងស្របនឹងគោលការណ៍របស់ស្ថានគ្រឹះស្ថាន។ ការណ៍នេះគឺសំដៅដល់ការជួយប្រជាពលរដ្ឋងាកមកប្រើប្រាស់កម្ចីផ្លូវការ និងបន្ថយការប្រើប្រាស់កម្ចីក្រៅផ្លូវការ និងខុសច្បាប់។ គេសង្កេតឃើញថា ចាប់តាំងពីកម្ចីដែលមិនទាមទារទ្រព្យធានា (unsecured loan) មានការប្រើប្រាស់កាន់តែទូលំទូលាយមក វាបានជួយកាត់បន្ថយនូវកម្ចីក្រៅផ្លូវការ ដែលមានអត្រាការខ្ពស់ បានច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច