អាជីវកម្មក្នុងវិស័យទេសចរណ៍ កំពុងងើបឡើងវិញ តាមរយៈការទទួលកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ភ្នំពេញ ៖ វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាអកុសល ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងគំហុកដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ និងបានបណ្តាលឲ្យសហគ្រាសជាច្រើនក្នុងវិស័យនេះមានការវិវឌ្ឍមិនល្អ ដោយម្ចាស់អាជីវកម្មមួយចំនួនធំបានកាត់​បន្ថយបុគ្គលិក ផ្អាក ឬឈានដល់ការបិទអាជីវកម្មរបស់ខ្លួនទាំងស្រុងតែម្ដង។

ក្នុងគោលបំណងជួយជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ (TRCS) រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ជាពិសេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យ​ប្រើ​ប្រាស់​ផ្លូវការនូវក្របខណ្ឌយុទ្ធសាស្ត្រ កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣។ លើសពីនេះ ដើម្បី​គាំទ្រ​ដល់​ការអនុវត្តនូវក្របខណ្ឌខាងលើ រាជរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារអាមេរិកសម្រាប់ផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់ជួយម្ចាស់​អាជីវកម្ម​ដែលស្ថិតក្នុងវិស័យមួយនេះ។

គម្រោង TRCS គាំទ្រដល់ដំណើរការអាជីវកម្មឡើងវិញ ការកែលម្អ និងទំនើបកម្ម និង ការពង្រឹង និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ​ក្រោយ​វិបត្តិ​កូវីដ-១៩។ អតិថិជនគោលដៅនៃគម្រោង TRCS មានដូចជា: (១). អាជីវកម្មសណ្ឋាគារ (២). អាជីវកម្មផ្ទះសំណាក់ (៣). អាជីវកម្មភោជនីយដ្ឋាន (៤). អាជីវកម្មគាំទ្រដល់​វិស័យ​ទេសចរណ៍។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍​ទេសចរណ៍ បានសម្ពោធដាក់ឲ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍”ជាមួយនឹងគម្រោងថវិកាសរុបចំនួន១៥០លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគ​របស់​រាជរដ្ឋា​ភិ​បា​លចំនួន ៧៥ លានដុល្លារអាមេរិកតាមរយៈធនាគារ SME និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក។

គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ ត្រូវបានរដ្ឋាភិបាលដាក់ឱ្យអនុវត្តតាមរយៈធនាគារ SME ចាប់ពី ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ ។ ម្ចាស់អាជីវកម្មក្នុងវិស័យនេះ អាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដែលជាដៃគូរបស់ធនាគារ SME រហូតដល់ទឹកប្រាក់ ៤០ ម៉ឺន ដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥ ភាគរយ និងមានរយៈពេលដល់៧ឆ្នាំ។ ដោយឡែកនៅក្នុងឆ្នាំ២០២៣ ធនាគារ SME មានផែនការក្នុងការផ្តល់ហិរញ្ញប្បទានទាំងដោយផ្ទាល់ប្រមាណជាង ២២០ លានដុល្លារដល់វិស័យសហគ្រាសធុនតូច និងមធ្យមដោយផ្តោតជាសំខាន់ទៅលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសវិស័យកម្មន្តសាល ឬផលិតកម្មការកែច្នៃកសិ–ឧស្សាហកម្មព្រម ទាំងសហគ្រិនជាស្ត្រីផងដែរ។

លោក លឹម អូន អគ្គនាយក​ធនាគារ SME បាន​ថ្លែងថា ​ការផ្តល់​ឥណទាន​ឱ្យ​ដល់ SMEs គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុងការ​រួមចំណែក​ជួយ​ពួកគេ​ ដើម្បី​ផ្តល់នូវ​លទ្ធភាព​ក្នុង​ការចាប់ផ្តើម​អាជីវ​កម្ម​​ឡើងវិញ​បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩ ​។ នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ទៅដល់ SME ពិសេស​គឺ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​តែម្តង​​។

ជាក់ស្ដែង គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ធនាគារ SME បានបញ្ចេញឥណទានប្រមាណជិត ៥៥ លានដុល្លារ ស្មើនឹង ៣៦.១០% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក ទៅដល់អាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៥០ ក្នុងគោលបំណងដើម្បីជួយស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ ក្នុងនោះហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។

ឯកឧត្តម បណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​បាន​ឱ្យដឹងថា ជាមួយ​គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​ធនាគារ SME ដោយ​រដ្ឋាភិបាល​នេះ គឺ​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការបង្ក​ឱ្យ​រស់​ឡើងវិញ និង​បន្ត​និរន្តរភាព​របស់ SMEs​។ ​ធនាគារ​នេះ​បាន​ដើរតួនាទី​សំខាន់​ណាស់ ព្រោះ​មិន​ត្រឹមតែ​ផ្តល់ទុន​ដល់ SMEs ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​បច្ចេកទេស​តាម​ប្រភេទ​អាជីវកម្ម និង​ការវិភាគ សិក្សា​ស៊ីជម្រៅ​សម្រាប់​ជួយ​ទៅដល់ SMEs​ ទៀតផង។

គួររំលឹកថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ១៩ ដើម្បីអនុវត្តគម្រោងសហ​ហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាដៃគូរួមមាន៖ ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ ជីប ម៉ុង, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ វីង, ធនាគារព្រីនស៍, ធនាគារ ស៊ីអាយអិមប៊ី, ធនាគារ ប្រៃសណីយ៍កម្ពុជា, ធនាគារ ភ្នំពេញពាណិជ្ជ, ធនាគារ អ អេច ប៊ី, ធនាគារ សាខម, ធនាគារ ហត្ថា, ធនាគារ ហ្វីលីព,ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក,ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា,និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី​(LOLC)។

លោក សុខ វឿន  ប្រធាននាយកប្រតិបត្តិអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ AMS Economy កាលពីរសៀលថ្ងៃទី៣១ ខែតុលាថា LOLC នៅតែបន្តគាំទ្រដល់គ្រប់វិស័យទាំងអស់ដែលកំពុងមានដំណើរការ និងសកម្មភាពនៅកម្ពុជា តាមរយៈការផ្តល់ប្រាក់កម្ចីជាមួយនឹងអត្រាការប្រាក់សមរម្យ។

លោកប្រធាននាយកប្រតិបត្តិអិលអូអិលស៊ី បានបន្តទៀតថា៖« វិស័យទេសចរណ៍គឺជាឧស្សាហកម្មដ៏សំខាន់ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ដែលពួកគាត់កំពុងរស់នៅដោយផ្ទាល់។ អិលអូអិលស៊ី រីករាយដែលបានចូលរួមជាមួយដៃគូពាក់ព័ន្ធក្នុងការផ្តល់ប្រាក់កម្ចីដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ព្រោះមិនត្រឹមតែជួយពួកគេពង្រីកអាជីវកម្មនោះទេ វាក៏អាចជាកត្តារួមចំណែកជួយដល់សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាប្រទេសយើងទាំងមូលមានកំណើនផងដែរ»។

លោកបានបញ្ជាក់ថា ៖ «ក្រៅពីវិស័យទេសចរណ៍ LOLC យើងក៏មានការជួយជំរុញ និងគាំទ្រទៅដល់វិស័យ ក៏ដូចជាអាជីវកម្មផ្សេងៗទៀតផងដែរ ជាពិសេសប្រភេទសហគ្រាសខ្នាតតូច និងមធ្យម ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគតផងដែរ»។

ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ដើម្បីឱ្យ​ដំណើរការអាជីវកម្ម​របស់ពួកគេ​ល្អ​​ប្រសើរឡើងវិញ តាមរយៈការជួយជ្រោមជ្រែកពីសំណាក់រាជរដ្ឋាភិបាល និងកិច្ចសហការជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យទទួលបានកម្ចី សម្រាប់​យកទៅស្តារអាជីវកម្ម និងបន្តនិរន្តរភាព។

ឯកឧត្តមបានគូសបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកំពុងតែប្រើយន្តការក្នុងការធានាឥណទាននេះចំពោះវិស័យទេសចរណ៍ ដែលយើងស្នើឱ្យខាងធនាគារគាត់ពិនិត្យមើលនូវលទ្ធភាពជាក់ស្តែង និងទន់ភ្លន់ដែលអាចដើរជាមួយគ្នាបាន ដូច្នេះវិស័យទេសចរណ៍កំពុងត្រូវការលើកទឹកចិត្ត ហើយដំណាក់កាលបើកទូលាយរបស់យើង សង្ឃឹមភ្ញៀវទេសចររបស់យើងត្រឡប់រកភាពប្រក្រតី ជាមួយនឹងការទទួលបានកម្ចីពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ បើទោះបីគាត់មិនមានទ្រព្យបញ្ចាំក៏ដោយ។

ឯកឧត្តមបន្តថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញនូវសេចក្ដីណែនាំមួយស្តីពីវិធានការបន្ថែមក្នុងការសម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែ​អាករ​លើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាបសម្រាប់រយៈពេល៣ខែ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ។

សូមជម្រាបថា ​គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានផ្តល់ការងារជូនដល់ពលរដ្ឋកម្ពុជាមានចំនួន ៩៦ ៨០០ នាក់ ដោយក្នុងបុរសប្រមាណ ៦១.០០០ នាក់ ។ ឱកាសការងារនេះ  គ្រឹះស្ថានធនាគារបានស្រូបយកកំលាំងពលកម្មប្រមាណ ជា ៦៥,០% គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានស្រូបយក ៣៣,០% និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ បានស្រូបយក ២,០%៕ ដោយៈញ៉ែម សុផល


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *