ភ្នំពេញ ៖ គំនូរឧស្សាហកម្ម (Industrial Designs) គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណាមួយ ទោះបីជាមាន ឬពុំមានការផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ក៏ដោយឱ្យតែការផ្គុំទម្រង់ ឬសម្ភារទាំងនោះរំលេចឡើងជារូបរាងពិសេសរបស់ផលិតផលឧស្សាហកម្ម ឬសិប្បកម្ម ដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ។

ផ្នែកណាមួយនៃគំនូរឧស្សាហកម្មដែលបម្រើឱ្យគោលបំណងសម្រាប់តែទទួលបាននូវលទ្ធផលបច្ចេកទេស និងដែលផ្នែកនោះមិនមានរូបរាងច្បាស់លាស់ មិនត្រូវបានការពារដោយច្បាប់ទេ។ គំនូរឧស្សាហកម្មអាចចុះបញ្ជីបានប្រសិនបើគំនូរឧស្សាហកម្មនោះថ្មី និងត្រូវបានចាត់ថាថ្មី ប្រសិនបើគំនូរឧស្សាហកម្មនោះមិនទាន់បានបញ្ចេញឱ្យដឹងដល់សាធារណជននៅទីកន្លែងណាមួយមុនកាលបរិច្ឆេទសុំចុះបញ្ជី ឬមុនកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំតាមរយៈការផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្តែង ឬតាមរយៈការប្រើប្រាស់ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត។

ចំពោះករណីដូចខាងក្រោម មិនបានចាត់ទុកថាជាការដឹងដល់សាធារណជនឡើយ៖
ក-ការដឹងដល់សាធារណជននូវគំនូរឧស្សាហកម្មដែលបានកើតឡើងក្នុងអំឡុងពេលដប់ពីរ (១២)ខែ មុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ។
ខ-ការធ្វើឱ្យលេចឮខ្ចរខ្ចាយព័ត៌មានអំពីគំនូរឧស្សាហកម្មតាមរយៈអ្នកដាក់ពាក្យសុំ តាមរយៈអ្នកស្នងរបស់បុព្វជន ឬតាមរយៈការរំលោភរបស់ភាគីទីបីទៅលើអ្នកដាក់ពាក្យសុំ ឬអ្នកស្នងរបស់បុព្វជនដែលបណ្តាលឱ្យលេចឮខ្ចរខ្ចាយព័ត៌មាននេះ ។
ក្រៅពីនេះ គំនូរឧស្សាហកម្ម ដែលផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌មិនអាចចុះបញ្ជីបានឡើយ។
សំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្មត្រូវដាក់ជូនទៅក្រសួងទទួលបន្ទុកឧស្សាហកម្ម។ ក្នុងករណីអ្នកដាក់ពាក្យសុំមិនមែនជាអ្នកបង្កើតស្នាដៃ ពាក្យស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្មនោះត្រូវតែភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អំពីសិទ្ធិរបស់អ្នកដាក់ពាក្យសុំក្នុងការសុំចុះបញ្ជីគំនូរឧស្សាហកម្មនោះ។
ការធ្វើអាជីវកម្មដោយបុគ្គលដទៃទៀតដែលមិនមែនជាម្ចាស់លើគំនូរឧស្សាហកម្មដែលបានចុះបញ្ជីរួចហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែមានការយល់ព្រមពីម្ចាស់ដើម។ ក្នុងន័យនេះ ការធ្វើអាជីវកម្មលើគំនូរឧស្សាហកម្មដែលបានចុះបញ្ជីរួចហើយ សំដៅដល់ការផលិត ការលក់ ឬការនាំចូលវត្ថុទាំងឡាយដែលបង្កើតឡើងដោយគំនូរឧស្សាហកម្ម។ ម្ចាស់គំនូរឧស្សាហកម្មអាចមានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ចចំពោះបុគ្គលណាដែលរំលោភលើគំនូរឧស្សាហកម្មរបស់ខ្លួនបាន។
ការចុះបញ្ជីគំនូរឧស្សាហកម្មមានសុពលភាព ៥ឆ្នាំ ចាប់ពីកាលបរិចេ្ឆទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ហើយអាចធ្វើសារឡើងវិញបានចំនួន ២ដងជាប់ៗគ្នា។
គូសបញ្ជាក់ថា ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០០២ ហើយព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០២ ដែលលោកអ្នកអាចចូលទៅអានសេចក្តីលម្អិតតាមរយៈតំណ 062453f3-0790-4ac8-aecf-26d08b160f6a_c786a043-b88d-4f64-9429-60a330efdc5f-kh.pdf (cambodiaip.gov.kh) ។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content