ផលិតផលកសិផលកម្ពុជា ៥មុខ កំពុងមានប្រជាប្រិយភាពលើការនាំចេញ

នៅក្នុងអំឡុងពេល ៥ខែកន្លងទៅនេះ ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានបរិមាណយ៉ាងច្រើន និងកើនឡើងជិត៩០ភាគរយបើប្រៀបធៀប​ទៅ​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដោយក្នុងនោះផលិតផលកសិកផលចំនួន ៥ប្រភេទដែលមានការទីផ្សារខ្ពស់ជាងគេ។

តាមរយៈប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃអគ្គនាយកដ្ឋានកសិកម្មបានបង្ហាញឲ្យឃើញថា នៅក្នុងរយៈនាំចេញផលិតផលកសិផលរបស់កម្ពុជា​ចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៧ប្រភេទ មានបរិមាណសរុបចំនួន ៤,១៨៧,២៥៧.៤៣ តោន មានការកើនឡើងចំនួន ១,៩៧៥,៥៤៧.៥៦ តោន ស្មើនឹង ៨៩.៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២,២១១,៧០៩.៨៧ តោន។

ដោយឡែកផលិតផលកសិផលដែលឈានមុខគេក្នុងការនាំចេញនៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១នេះដូចជា៖

ទី១. ការនាំចេញស្រូវដែលមានចំនួន ១,៦១៤,២១១តោន ដោយគោលដៅនៃការនាំចេញគឺទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម ដែលចំនួននេះមានការកើនឡើងចំនួន ៧៤៨,១២៩ តោន (៨២ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥,១៨៦ តោន។

ទី២. គ្រាប់ស្វាយចន្ទីមានការនាំចេញចំនួន ៨០១,៧៣២.២៦ តោនដែលមានការកើនឡើងចំនួន ៣២១.៦៥ភាគរយ នាំចេញទៅប្រទេសចិនចំនួន ៣,៥៦៦.៨៨ តោន ប្រទេសឥណ្ឌាចំនួន ១៧ តោន ប្រទេសជប៉ុនចំនួន ៣៣.៤៦ តោន ប្រទេសឡាវចំនួន ២ តោន ប្រទេសអារ៉ាប់ចំនួន ០.៥២ តោន ប្រទេសថៃចំនួន ៣,១០៨.៤០ តោន និងប្រទេសវៀតណាមចំនួន ៧៩៥,០០៤ តោន។

ទី៣. គ្រាប់ពោតមានការនាំចេញចំនួន ១៣៦,៨៧៩.១៣ តោន ដែលចំនួននេះកើនឡើង ២៨៤.១៩ភាគរយ មានគោលដៅនាំចេញទៅប្រទេស​បង់ក្លាដេស​ចំនួន ៤២ តោន ប្រទេសកូរ៉េចំនួន ២១ តោន កោះតៃវ៉ាន់ចំនួន ៦៧៦.១៣ តោន ប្រទេសថៃចំនួន ៤២,៣៥០ តោន និងប្រទេសវៀតណាមចំនួន ៩៣,៧៩០ តោន។

ទី៤. ផ្លែចេកស្រស់មានចំនួន ២០៥,០២៤.៤៧ តោន កើនឡើងចំនួន ៦៨.៨៦ភាគរយ នាំចេញទៅប្រទេសគោលដៅដូចជាៈ ចិនចំនួន ១៧៩,០៩៦.៨១ តោន ប្រទេសជប៉ុនចំនួន ៣៣៣.៨៤ តោន ប្រទេសសិង្ហបុរីចំនួន ៤៨០.៤៨តោន និងប្រទេសវៀតណាមចំនួន ២៥,១១៣.៣៤ តោន។            

ទី៥. ផ្លែស្វាយស្រស់មានការនាំចេញចំនួន ១៥៦,៧២៤.៥២ តោន ដោយបានកើនឡើងចំនួន ២៥៥.៣៩ភាគរយ និងនាំចេញទៅហុងកុងចំនួន ៥០.៧៨ តោន ប្រទេសកូរ៉េចំនួន ១២៤.៣៨ តោន ប្រទេសគុយវ៉ែតចំនួន ០.០១ តោន ប្រទេសសិង្ហបុរីចំនួន ១៦.២០ តោន ប្រទេសថៃចំនួន ២០,២១៩.២៨ តោន ប្រទេសវៀតណាមចំនួន ១៣៦,១០២.៦៥ តោន និងប្រទេសចិនចំនួន ២១១,២២ តោន។

ចំនួនកសិផលដែលមានការនាំចេញខ្ពស់ទាំង ៥មុខនេះសរុបជាង ១៣១,៦៥០,២៤៩ លានតោន ដែលចំនួននេះជាចំនួនមួយខ្ពស់ ហើយប្រការដែលសំខាន់​នោះគឺចំណូលដែលកម្ពុជារកបានពីការនាំចេញទំនិញកសិផលទាំងនេះបានជួយស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាបានមួយផ្នែក ក្រោយពីរងការខូចខាត​ដោយ​សារការរាតត្បាតនៃជំងឺកូវីដ-19។

គួរជម្រាបថា ក្រសួងកសិកម្មកំពុងតែធ្វើការខិតខំប្រឹងប្រែងយ៉ាងណាដើម្បីដោះស្រាយបញ្ហាទីផ្សារ កសិករកម្ពុជាដោយក្រសួងបានខិតខំជំរុញការចរចា​ស្តីពី​លក្ខខណ្ឌតម្រូវភូតគាមអនាម័យលើមុខដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្តាប្រទេសដែលមានបំណងនាំចូលកសិផលកម្ពុជា រហូតបានសម្រេច​បានជោគជ័យរួចមកហើយនាពេលកន្លងមក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក