អចលនទ្រព្យ​ក្នុងក្រុងថ្មីចំនួន៤​ ត្រូវបានប្រកាស​លើកលែងពន្ធរហូតដំណាច់ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រុង​ថ្មីចំនួន​៤ ដែលរាជរដ្ឋាភិបាល​ទើបបង្កើត​​ក្នុងខេត្តកំពង់ស្ពឺ  ខេត្តកណ្ដាល ​និងខេត្តកំពត ត្រូវ​បាន​រាជ​រដ្ឋាភិបាលប្រកាស​លើកលែង​ពន្ធលើ​អចលនទ្រព្យ​ចាប់ពីពេលនេះរហូតដល់​ដំណាច់ឆ្នាំ២០២៣​ ។ នេះបើតាម​សេចក្ដីប្រកាសរបស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ ។

យោងតាមសេចក្ដី​ប្រកាសព័ត៌មាន​របស់ពន្ធដារ​ឱ្យដឹងថា​ ក្រុង​ចំនួន​៤​ ដែលរាជរាជរដ្ឋាភិបាល​ប្រកាស​លើកលែង​ពន្ធ​រួមមាន​ក្រុង​ឧដុង្គ​ម៉ែជ័យ នៃខេត្តកំពង់ស្ពឺ  ក្រុងអរិយក្សត្រ​ ក្រុងសំពៅពូននៃខេត្តកណ្ដាល និងក្រុង​បូក​​គោ​ខេត្តកំពត ។

សេចក្ដី​ប្រកាស​ដដែលនេះឱ្យដឹងថា​ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ដែលស្ថិតនៅក្នុង​ក្រុងទាំង៤​នេះ ត្រូវ​មាន​កាតព្វកិច្ច​ចុះ​បញ្ជី​អចលនទ្រព្យ​នៅសាខា​ពន្ធដារ​ខេត្តដែលអចលនទ្រព្យ​ស្ថិតនៅ ឬនៅនាយកដ្ឋាន​អច​លន​ទ្រព្យ ​និងអចលនទ្រព្យ​នៃអគ្គ​នាយកដ្ឋាន​ពន្ធដារ។​ ប៉ុន្តែពុំ​មាន​កាតព្វកិច្ច​ដាក់លិខិត​ប្រកាស​ និង​បង់​ពន្ធ​លើ​អចលនទ្រព្យ​រហូតដល់​ដំណាច់​ឆ្នាំ២០២៣​។ ក្នុង​ករណី​អចលនទ្រព្យ​ស្ថិតនៅក្នុ​ងក្រុងទាំង​៤​ បាន​បង់​ពន្ធ​លើ​​​អចលនទ្រព្យ​រួចហើយ ចំនួន​ប្រាក់ពន្ធដែល​បង់​រួច​នោះ​ ត្រូវបានអនុញ្ញាតឱ្យធ្វើ​ជាឥណទាន​យោង​ស​ម្រា​ប់​​យក​​ទៅកាត់កង​ពន្ធលើ​អចលនទ្រព្យ​សម្រាប់ឆ្នាំ​បន្តបន្ទាប់ ។​

ម្ចាស់អចលនទ្រព្យ​ ត្រូវ​ស្នើ​សុំ​ឥណទាន​លើ​អចលនទ្រព្យ​បានបង់រួចនៅសាខា​ពន្ធដារ​ខេត្ត​ដែលអ​ចល​ន​ទ្រព្យ​​ស្ថិតនៅ ឬ​នៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់យក​ទៅកាត់កង​ពន្ធលើអចលនទ្រព្យ​សម្រាប់ឆ្នាំជាប់ពន្ធ​ជា​បន្តបន្ទាប់។​

លោក ប៉ូ អ៊ាវគង់ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា ​ការ​ប្រកាស​លើកលែង​ពន្ធអចលនទ្រព្យ​នៅតំបន់ក្នុងក្រុង​ថ្មីៗចំនួន​នេះ នឹង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក៏ដូចជា​ការទាក់ទាញ​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​ចូលទៅកាន់តំបន់​នៃក្រុងថ្មីទាំង​នោះ ។

លោកបន្តថា​ ថ្វីតត្បិតតែរាជរដ្ឋាភិបាលប្រកាស​លើកលែងពន្ធ​អចលនទ្រព្យ​ក្ដី ប៉ុន្តែ​ម្ចាស់​អចល​ន​ទ្រ​ព្យក៏​ត្រូវ​ចុះបញ្ជី​អចលនទ្រព្យ​​ដែរ ហើយបើសិនជាមិន​​ចុះបញ្ជី​​ នោះមានន័យថា​អចលនទ្រព្យ​ដែល​គា​ត់​មាន​​​នោះ​ ក្លាយ​ជាអចលនទ្រព្យ​មិនប្រើប្រាស់ដែលនឹង​ត្រូវជាប់ពន្ធ​ដដែល និងត្រូវ​មានការ​ពិន័យផងដែរ។

លោកបន្តថា តាម​ពិត​ទៅ​ពន្ធនេះ វាមិនច្រើនប៉ុន្មានទេ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពនៃសេដ្ឋកិច្ច​បច្ចុប្បន្ន វាក៏ជា​ការ​លើក​ទឹក​ចិត្ត​រប​ស់រ​ដ្ឋា​ភិ​បាលចំពោះវិស័យ​អចលនទ្រព្យ​នៅក្នុងក្រុង​ចំនួន​៤នេះដែរ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ