វិបត្តិថាមពលនាពេលបច្ចុប្បន្ន កំពុងបង្ករឲ្យមានផលប៉ះពាល់ទៅដល់បណ្តាប្រទេសទាំងឡាយលើសកលលោកបន្តិចម្តងៗក្រោយពេលដែលប្លុកអឺរ៉ុប និងអាមេរិកជាបន្តបន្ទាប់បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេសទៅលើការនាំចេញប្រេង និងហ្គាសរបស់រុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បានធ្វើការប្រៀបធៀបបញ្ហាវិបត្តិថាមពលរបស់សកលលោកនៅពេលនេះថាមានលក្ខណៈស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍វិបត្តិប្រេងកាលពីឆ្នាំ១៩៧៣ ដែលគ្រានោះបណ្តាប្រទេសនាំប្រេងរបស់អង្គការនាំចេញរបស់អារ៉ាប់ ឬ OPEC ដែលមានអារ៉ាប៊ីសាអូឌីតជាអ្នកដឹកនាំនោះបាននាំគ្នាធ្វើការពហិកាមិនព្រមនាំប្រេងចេញទៅកាន់បណ្តាប្រទេសមួយចំនួនដែលជាអ្នកគាំទ្រអ៊ីស្រាអ៊ែលនៅអំឡុងពេលសង្គ្រាម Yom Kippur ឡើយ ជាពិសេសគឺសហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវផងដែរថា ភាពចាំបាច់នៅពេលនេះគឺជាការបង្កើតគំរូផ្សេងទៀត ដើម្បីដោះស្រាយវិបត្តិ ដែលវានឹងអាចនាំឲ្យសេដ្ឋកិច្ចជារួមរបស់សកលលោកធ្លាក់ចុះ ហើយនឹងធ្វើឲ្យមានអតិផរណាកាន់តែខ្លាំងផងដែរ។

ដោយឡែកកាលពីថ្ងៃពុធម្សិលមិញនេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោក Dmitry Peskov បានលើកឡើងថា សហរដ្ឋអាមេរិកនៅពេលនេះ បានប្រកាសធ្វើសង្គ្រាមសេដ្ឋកិច្ចប្រឆាំងជាមួយនឹងរុស្ស៊ីរួចទៅហើយ ហើយថែមទាំងបានប្រើប្រាស់សង្គ្រាមសេដ្ឋកិច្ចនេះទៅជាការភ្នាល់ទៀតផង។
សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះនៅបន្ទាប់តែមួយថ្ងៃប៉ុណ្ណោះដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសដាក់បំរាមលើការនាំចេញទាំងអស់នៃថាមពលរបស់ប្រទេសរុស្ស៊ីដែលមានរួមប្រេង និងហ្គាស។
គួរឲ្យដឹងដែរថា មុនការដាក់ទណ្ឌកម្មចុងក្រោយដោយអាមេរិកនេះ រុស្ស៊ី បានទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនបន្តបន្ទាប់រួចមកហើយពីសំណាក់បណ្តាប្រទេសនៅអឺរ៉ុបជុំវិញបញ្ហាចូលលុកលុយអ៊ុយក្រែនដោយខុសច្បាប់ដែលមានទាំងការកាត់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ បង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី ជាពិសេសមិនអាចឲ្យប្រើប្រាស់បាននូវទុនបម្រុងដែលខ្លួនបានតម្កល់នៅក្រៅប្រទេសដែលមានទំហំប្រមាណជា ៦៣០ពាន់លានដុល្លារផងដែរ ហើយជាលទ្ធផលភ្លាមៗរូបិយវត្ថុរបស់រុស្ស៊ីគឺ ruble បានធ្លាក់ចុះតម្លៃដល់ទៅ ៥០ភាគរយត្រឹមរយៈពេល២សប្តាហ៍ចុងក្រោយនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content