ទីផ្សារសកលគ្រាប់ស្វាយចន្ទីបង្ហាញពីឱកាសសម្រាប់អ្នកដាំដុះ ចំណែកអ្នកទទួលទាននឹងទាញបានអត្ថប្រយោជ៍ច្រើនសម្រាប់សុខភាព

គ្រាប់ស្វាយចន្ទីត្រូវបានចាត់ទុកថាជាផលិតផលនាំចេញដ៏មានសក្តានុពលបំផុតមួយរបស់កម្ពុជាក្រៅពីផលិតផលផ្សេងទៀតដូចជាអង្ករស្រូវ អង្ករ ដំឡូង​មី  គ្រាប់ពោត ចេក​ស្រស់ គ្រាប់​សណ្តែកបាយ ក្រូច​ត្លុង ស្វាយ​​ស្រស់ ដំណាប់​ស្វាយ ដូងប្រេង ម្រេច​និង​កសិផល​ផ្សេងៗ​ទៀត​។​

គ្រាប់ស្វាយចន្ទីមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព ដូច្នេះក្រៅតែពីការនាំចេញហើយ ដោយឡែកសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកសម្រាប់ពលរដ្ឋរបស់យើងក៏ជារឿងចាំបាច់ដូចគ្នាដែរដើម្បីបង្កើនសុខមាលភាពផង និងដើម្បីគាំទ្រផលិតផលក្នុងស្រុកផង ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

សម្រាប់សុខភាពមនុស្សទូទៅគ្រាប់ស្វាយចន្ទី គឺជាប្រភពនៃប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗរួមមានទង់ដែង កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក ផូស្វ័រ ប៉ូតាស្យូម និងស័ង្កសី ឯសូដ្យូមក៏មានបរិមាណទ្រទ្រង់មួយចំនួនផងដែរ។

អ្នកជំនាញរបស់អាមេរិកធ្លាប់បានបញ្ជាក់ហើយថា គ្រាប់ស្វាយចន្ទីក៏មានផ្ទុកនូវវីតាមីនC វីតាមីនB, thiamin, riboflavin, niacin, folate និងវីតាមីន E (alpha-tocopherol) និងវីតាមីន K (phylloquinone) ។ វាជាប្រភពនៃ Oleic acid និងផ្តល់នូវបរិមាណល្អនៃជាតិខ្លាញ់រលាយ ដែលមិនមានបរិមាណកូឡេស្តេរ៉ុលនៅពេលទទួលទានក្នុងកម្រិតមធ្យម។

ក្រៅតែពីអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ពលរដ្ឋក្នុងស្រុកដោយផ្ទាល់ហើយនោះកសិករជាអ្នកដាំដុះស្វាយចន្ទីក៏នឹងអាចទទួលបានឳកាសយ៉ាងច្រើនសម្រាប់ការនាំចេញផងដែរនាពេលអនាគតពីព្រោះថាទីផ្សារសកលសម្រាប់គ្រាប់ស្វាយចន្ទីនេះមានទំហំធំធេងណាស់់ដោយគិតត្រឹមឆ្នាំ២០២២ប៉ុណ្ណោះទំហំទីផ្សារគ្រាប់ស្វាយចន្ទីមានទៅដល់៧ពាន់លានដុល្លារនេះបើយោងតាមការស្រាវជ្រាវដោយ The Straits Research។ លើសពីនេះទីផ្សារគ្រាប់ស្វាយចន្ទីនឹងបន្តមានកំណើនយ៉ាងខ្លាំងបន្ថែមទៀតក្នុងចន្លោះពីឆ្នាំ២០២៣នេះទៅដល់ឆ្នាំ២០៣១ក្នុងអត្រាកំណើតជាប្រចាំឆ្នាំឬ CAGR ប្រមាណជា ៤,៦ភាគរយឬប្រមាណជា១០,៥ពាន់លានដុល្លារក្នុងមួយឆ្នាំគិតត្រឹមឆ្នាំ២០៣១។

គួរឲ្យដឹងដែរថា កំណើនទីផ្សារសកលដ៏ខ្លាំងក្លានេះក៏កើតឡើងដោយសារការយល់ដឹងនៃពលរដ្ឋពិភពលោកចំពោះអត្ថប្រយោជន៍នៃការទទួលទានគ្រាប់ស្វាយចន្ទីហើយទីផ្សារដែលនឹងនាំចូលផលិតផលនេះធំជាងបំផុតនោះគឺនៅទ្វីបអាមេរិកខាងជើងខណៈដែលទីផ្សារដែលមានតំរូវការគ្រាប់ស្វាយចន្ទីលឿនបំផុតបំផុតនោះគឺទ្វីបអាស៊ីរបស់យើងទាំងមូល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ