ឯកឧត្តម ហែម វណ្ណឌី ៖ កំណើននៃអ្នកប្រើប្រាស់ថ្នាក់កណ្តាលជា​មូលដ្ឋាននៃការពង្រីកខ្លួនរបស់វិស័យ​ឯកជន​

ភ្នំពេញ៖ វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងការរីកចម្រើននៃប្រជាជន ព្រមទាំងអ្នកប្រើប្រាស់ថ្នាក់កណ្តាល (middle class) ជាមូលដ្ឋានគាំទ្រដល់ការពង្រីកខ្លួនរបស់វិស័យឯកជន។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ របស់ក្រុមហ៊ុននាំចូលនិងចែកចាយផលិតផលម្ហូបអាហារ LSH នៅកម្ពុជាកាលពីពេលថ្មីៗនេះ។

LSH គឺជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម្ហូបអាហារ និងផលិតផលមិនមែនម្ហូបអាហារដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានបង្កើតបណ្តាញដៃគូផ្គត់ផ្គង់ក្នុងប្រទេសជាង២០ ដើម្បីនាំយកផលិតផលចម្រុះប្រមាណ ៤ ០០០ មុខ ដោយមានម៉ាកយីហោអន្តរជាតិល្បីៗមកបំពេញតម្រូវការអ្នកប្រើប្រាស់នៅកម្ពុជា។

ថ្លែងនៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនេះ លោក អ៊ឹង ឆយី អគ្គនាយកក្រុមហ៊ុន LSH បានរំលឹកពីដំណើរវិវត្តរបស់ក្រុមហ៊ុនដែលបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩ ជាមួយបុគ្គលិកត្រឹមតែ៥នាក់។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកខ្លួន និងមានបុគ្គលិកជាង៣០០នាក់។

លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានកោតសរសើរក្រុមហ៊ុន LSH ដែលបានបំពេញតម្រូវការទីផ្សារសម្រាប់ទាំងពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងរស់នៅ ធ្វើការ ឬធ្វើដំណើរកំសាន្តនៅកម្ពុជា។ ផលិត​ផល​របស់ក្រុមហ៊ុនអនុញ្ញាតឱ្យជនបរទេសអាចស្វែងរករសជាតិម្ហូបប្រទេសកំណើតនៅលើទីផ្សារ តាមបណ្តាភោជនីយដ្ឋាន ឬសម្រាប់ធ្វើម្ហូបដែលពួកគេចូលចិត្ត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ ជោគជ័យរបស់ក្រុមហ៊ុនឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងការដឹកនាំ ភាពឈ្លាសវៃ និងការផ្តោតលើគុណភាព និងសេវាកម្មអតិថិជនរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ព្រមទាំងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងពេលជាង២ទសវត្សរ៍ជាប់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖

«ខណៈដែលកម្ពុជារំពឹងថា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ អំណាចទិញរបស់អ្នកប្រើប្រាស់ថ្នាក់កណ្តាលនឹងកើនឡើង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តបណ្តាក្រុមហ៊ុនឯកជនឱ្យបន្តធ្វើនវានុវត្តន៍, ពង្រីកទីផ្សារដោយនាំចូលផលិតផលដែល​មានគុណ​ភាព​ខ្ពស់, បន្តវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស, និងពិនិត្យសក្តានុពលនៃការបញ្ចូលផលិតផលក្នុងស្រុកដែលមានគុណភាពទៅក្នុងបណ្តាញចែកចាយរបស់ខ្លួន និងអាចឈានទៅការនាំចេញនាពេលខាងមុខ»។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញវិស័យឯកជនចាប់យកអត្ថប្រយោជន៍ពីកំណែទម្រង់សេវាកម្មសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមានការកែលម្អសេវាចុះបញ្ជីផលិត​ផល និងការពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីបំពេញតម្រូវការធ្វើតេស្តសុវត្ថិភាពចំណីអាហារជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *