ប្រទេសហៃទី ធ្លាប់រងគ្រោះរញ្ជួយដីដ៏អាក្រក់ឆក់ជីវិតមនុស្ស ៣០ម៉ឺននាក់ រលំអគារ២០ម៉ឺនខ្នង

រំលឹកដល់ព្រឹត្តិការណ៍កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១០ ដែលពិភពលោកចាំមិនភ្លេចនៅពេលដែលកូនប្រទេសហៃទីដ៏តូចមួយស្ថិតជាប់នៅឈូងសមុទ្រ carribbean នៅអាមេរិកខាងជើងបានទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លាដោយគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រឆក់យកជីវិតមនុស្សទៅដល់ជាង ៣០ម៉ឺននាក់ និងអគាររងការបំផ្លិចបំផ្លាញទាំងស្រុងមានដល់ទៅជាង២០ម៉ឺនខ្នង។

សំណង់អគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស្ទើរខូចខាតទាំងស្រុង ហើយក្រុមវិស្វករជនជាតិជប៉ុនមួយក្រុមដែលមានប្រភពមកពីក្រុមហ៊ុន Miyamoto គឺជាក្រុមការងារជួយសង្គ្រោះដែលបានធ្វើដំណើរមកដល់ប្រទេសហៃទីមុនគេ។​ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Miyamoto លោកដុកទ័រ Kit Miyamoto បានពណ៌នាព្រឹត្តិការណ៍ដ៏អាក្រក់នេះថា ផ្ទៃដីរបស់ហៃទីដូចទៅនឹងឋាននរកហើយពោរពេញទៅដោយមនុស្សដែលព្យាយាមជីកកកាយផ្ទាំងថ្មបែកបាក់ដើម្បីស្វែងរកញាតិមិត្តរបស់ពួកគេ។ ក្រៅពីនោះអ្វីដែលយើងអាចមើលឃើញផ្សេងទៀតពីទិដ្ឋភាពទូទៅដែកអគារធំរមួលចូលគ្នារថយន្តជាច្រើនរងការបំផ្លាញខ្លះស្ទើរមើលមិនយល់សំប៉ែតនៅពីក្រោមអគារដែលដួលរលំ។

ក្រោយហេតុការណ៍គ្រោះធម្មជាតិដ៏កាចសាហាវនេះបានប៉ុន្មានខែក្រុមហ៊ុន Miyamoto បានទទួលឱកាសពីរដ្ឋាភិបាលក្នុងការហ្វឹកហាត់ក្រុមវិស្វកម្មបានចំនួន៧០០នាក់ក្រុមជាងសំណង់ ៧ ០០០នាក់ និងបានធ្វើការសាកល្បង និងបំពេញការងារជាមួយនឹងអគារសរុបជាង៤០ម៉ឺនខ្នង។

ភ្លាមៗ Miyamoto បានបើកដំណើរការការិយាល័យកណ្តាលប្រចាំប្រទេសហៃទីក្នុងគោលបំណងសំខាន់ផ្តោតទៅលើការបង្កើតសមត្ថភាពនៃក្រុមការងារវិស្វកម្មសំណង់ និងជួយគាំទ្រដល់សកម្មភាពកសាងប្រទេសហៃទីឡើងវិញផងដែរ។

អស់រយៈពេលជាច្រើនកន្លងមក ហៃទី ក៏បានទទួលការជួយឧបត្ថម្ភ និងចាប់ដៃគូជាមួយនឹងដៃគូអន្តរជាតិសំខាន់ៗដែលរួមមានទាំងអង្គការសហប្រជាជាតិហៅកាត់ថា UN , ធនាគារពិភពលោក, អង្គការយូសេដ ខណៈដែលក្រុមហ៊ុន Miyamoto នៅតែបន្តកម្មវិធីហ្វឹកហាត់ដល់ក្រុមការងារជំនាញកាន់តែច្រើន ជាពិសេសការប្រើប្រាស់វិធីសាស្ត្រក្នុងការកសាងអគារដែលមានភាពស៊ូធន់ទៅនឹងគ្រោះធម្មជាតិ និងក៏ដូចជាការហ្វឹកហាត់ជូនពលរដ្ឋហៃទីផ្ទាល់អំពីគ្រោះធម្មជាតិផង។

ជាលទ្ធផលអស់រយៈពេលជិត១១ឆ្នាំគិតត្រឹមឆ្នាំ២០២០ ខែវិច្ឆិកាក្រុមហ៊ុន Miyamoto បានធ្វើការវាយតម្លៃទៅលើក្រុមការងារជាងសំណង់ដែលធ្លាប់បានចូលហ្វឹកហាត់ និងក្រុមជាងសំណង់ និងក្រុមពលរដ្ឋដែលមិនបានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍កាលពី១០ឆ្នាំមុនក្តី ប៉ុន្តែសរុបជារួមត្រូវបានរកឃើញថា ជាងសំណង់ដល់ទៅ៨០ភាគរយអាចមានសមត្ថភាពគ្រប់គ្រងស្របតាមស្តង់ដាជាមួយនឹងបច្ចេកទេសនៃការសាសង់ផ្ទះ និងសំណង់ដែលស៊ូទ្រាំទៅនឹងគ្រោះធម្មជាតិ។

ជាលទ្ធផលនេះវាបានជួយលើកទឹកចិត្ត និងបង្ហាញថា រយៈពេលជិតមួយទសវត្សរ៍នៃការហ្វឹកហ្វឺនក្នុងការអនុវត្តភាពធន់នឹងការរញ្ជួយដីមិនត្រឹមតែត្រូវបានរៀនដោយក្រុមអ្នកចូលរួមផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជូនទៅមនុស្សជំនាន់ថ្មី ហើយការអនុវត្តល្អបំផុតកំពុងចាក់ឫសជាបទដ្ឋានវិជ្ជាជីវៈទូទាំងប្រទេសតែម្តង។

ក្រុមអ្នកជំនាញមើលឃើញថា ការរញ្ជួយដីនៅប្រទេសហៃទីវាមានសភាពលើសពីគ្រោះធម្មជាតិតែមួយមុខ ប៉ុន្តែវាគឺជាគ្រោះមហន្តរាយផ្នែកវិស្វកម្មរបស់ក្រុមការងារជំនាញរបស់ប្រទេស។ អ្នកជំនាញបានប៉ាន់ប្រមាណថាជាងពាក់កណ្តាលនៃអគារដែលរងការបំផ្លិចបំផ្លាញអាចត្រូវបានជៀសវាងពីការដួលរលំ និងបំផ្លិចបំផ្លាញប្រសិនបើវាត្រូវបានគេប្រើប្រាស់វិធីសាស្រ្តសាងសង់សំណង់ដែលធនទៅនឹងការរញ្ជួយដីបែបជាមូលដ្ឋាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ