រយៈពេល ៧ខែ ​កម្ពុជា​នាំ​ចេញទំនិញមានទំហំ១៤ពាន់លានដុល្លារ កើនឡើង១៤ភាគរយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបង្ហាញថា ក្នុង​រយៈ​ពេល​៧​ខែ​​ឆ្នាំ​២០២៤នេះ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាន់ទីផ្សារអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានតម្លែប្រមាណ ១៤ ៧៦៤​លានដុល្លាកើនឡើងប្រមាណ១៤ភាគរយ។

​របាយការណ៍​ដដែលបានបង្ហាញ​ថា ក្នុង​រយៈពេល​៧​ខែ​ដើម​ឆ្នាំ​នេះ ពី​ខែ​មករា ដល់​ខែ​កក្កដា ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​សំខាន់នានា ​មាន​ជាងតម្លៃជាង​១៤,៧៦៤​ ​លាន​ដុល្លារ កើន​១៤.០​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំ​មុន។

នៅក្នុងស្ថិតិរបស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បានបង្ហាញថា សហរដ្ឋអាមេរិក​ស្ថិតនៅលើគេក្នុងតារាង នៃការ​នាំចេញគិត​ជា​ទឹកប្រាក់​មាន​ជាង ៥,៥ពាន់លាន​ដុល្លារ កើន​៦,៤​ភាគរយ ខណៈ​ការ​នាំចេញ​ទៅ​ចិន​មាន​ជាង ​៩៧៥​លាន​ដុល្លារ កើន​១៩,៧​ភាគរយ ការ​នាំចេញ​របស់​កម្ពុជា​ទៅ​វៀតណាមមាន​ជាង​២,២​ពាន់​លាន​ដុល្លារ កើន​៣៧,៧​ភាគរយ និងនាំទៅប្រទេសជប៉ុនមានជាង ៧៦៤លាន កើនឡើង១៦.៧ភាគរយ និងទៅកាន់ប្រទេសកាណាដាមានជាង៦០៥លាន កើនឡើង២១.៨ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។

ចំពោះ​ការ​នាំចូលទំនិញមកកម្ពុជា​វិញ របាយការណ៍​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៧​ខែ​នេះ ទំនិញ​​ដែលនាំ​ចូល​​ពី​ចិន​មាន​ជាង​៧,៧ពាន់​លាន​ដុល្លារ កើន​ឡើង​២៣,៤​ភាគរយ ​ការ​នាំចូលពីវៀតណាម​​មាន​ជាង​២,៤ពាន់​លាន​ដុល្លារ កើន​១២,៩​ភាគរយ ​ ការ​នាំចូលពីថៃ​ ​មាន​ជាង​១,៩ពាន់​លាន​ដុល្លារ កើន​១១,៩៧ភាគរយ ខណៈ​ទំនិញ​នាំចូល​ពី​សហរដ្ឋ​អាមេរិក​គិត​ជា​ទឹកប្រាក់​មាន​ជាង​១៥៤​លាន​ដុល្លារ កើន​៨,៩ភាគរយ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។

ចំពោះ​ទំហំ​ពាណិជ្ជកម្ម រវាង​កម្ពុជា និង​ចិន​ក្នុង​រយៈពេល​នេះ​គិតជា​ទឹកប្រាក់​មាន​ជាង ​៨,៧​ពាន់​លាន​ដុល្លារ កើន​២៣​ភាគរយ ហើយ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ជាង​៥,៦​ពាន់​លាន​ដុល្លារ កើន​៦,៥​ភាគរយ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជាវៀតណាម មាន​៤,៦​ពាន់​លាន​ដុល្លារ កើន​២៣,៥ភាគរយ និង​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជាថៃ មាន​២,៤​ពាន់​លាន​ដុល្លារ កើន​៨,៦ភាគរយ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជាថៃ មាន​១,១ពាន់​លាន​ដុល្លារ កើន​១២,៨ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។

ដោយឡែក ទំនិញ​ដែល​កម្ពុជា​នាំចេញ​ខ្ពស់​ជាង​គេ​ក្នុង​រយៈពេល​៧​ខែ​នេះ​គឺ​សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ដែល​ធ្វើឡើង​ពី​ក្រណាត់​ចាក់​ដោយ​ម្ជុល​ពីរ ឬ​មួយ ដែល​មាន​តម្លៃ​៣,៤ពាន់​លាន​ដុល្លារ កើន​១៤,១​ភាគរយ វត្ថុធ្វើពិស្បែក បរិក្ខារោមសត្វ តម្លៃ១,១ពាន់លានដុល្លារ កើន​១៤,៨​ភាគរយ គ្រឿងសង្ហារឹមមានតម្លៃ៦៦៥លានដុល្លារ កើន​២៧​ភាគរយ ធញ្ញជាតិតម្លៃតម្លៃ១,០ពាន់លានដុល្លារ កើន​១២​ភាគរយ និងកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូមានតម្លៃ៧២៥លានដុល្លារ កើនឡើង៨៨,៤ភាគរយ។ល។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន

ជាមួយគ្នានេះ កម្ពុជាបាននាំចូលទំនិញខ្ពស់​ជាង​គេ​ក្នុង​រយៈពេល​៧​ខែ​នេះ​គឺផលិតផលចម្រាញ់ ដែល​មាន​តម្លៃ​២,៣ពាន់​លាន​ដុល្លារ កើន​១៧,៥​ភាគរយ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីមានតម្លៃ១,១ពាន់លាន កើនឡើង២៤,៥ អាលុយមីញ៉ូម មានតម្លៃ៤៤១លានដុល្លារ កើនឡើង១៣,៨ភាគរយ និងផលិតផលផ្សេងទៀតដូចជាក្រដាស ដែក ដែកថែប និងជីជាដើមដែលនាំចូលពីបណ្តាប្រទេសសំខាន់ៗទាំងនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ