ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនៅសៀមរាបបានបញ្ចប់ការសាងសង់ទាំងស្រុង

សៀមរាប ៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​រួមមាន​ការងារ​ស្ថាបនា​កម្រាល​ផ្លូវ​ដោយ​បេតុង​សរសៃដែក ការងារ​កម្រាល​ផ្លូវ​ដោយ​អ៊ុត​បេតុង​កៅស៊ូ​ (AC) ការងារ​ប្រព័ន្ធ​បណ្ដាញ​លូ​មេទឹក​ភ្លៀង​-​ទឹក​កខ្វក់ ការងារ​រៀប​ខឿន​ចិញ្ចើមផ្លូវ និង​ការងារ​កម្រាល​ក្រា​នី​ត បានបញ្ចប់​ការសាងសង់​១០០​ភាគរយ​តាម​ផែនការ​ដែល​បាន​គ្រោងទុក។​

យោងតាមរបាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​ប​ច្ចេកទេសនៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបានឲ្យដឹងថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារ ដោយក្នុងនោះចំនួន៩លានដុល្លារចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោង ហើយការដ្ឋានសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ ក្រោយពិធីសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា ​ការតភ្ជាប់​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ពី​ខ្នង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើឡើងចំនួន ១២ ២៩៩ តំណ​ ជាមួយនឹង​ប្រព័ន្ធ​លូ​មេ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ឥតគិតថ្លៃ ដើម្បី​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប ដែល​គិត​រហូត​មកទល់ពេលនេះ​ការតភ្ជាប់​នេះ​សម្រេចបាន​ប្រមាណ​៥០​ភាគរយ​ហើយ​។​

ដោយឡែក ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​២០០​ទីតាំង ការងារ​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន ៥០០៣​ដើម ការងារ​ដំឡើង​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន​២០​ទីតាំង ការងារ​ដាំ​ដើមឈើ​ចំនួន​ ៣ ១២៥ ដើម និង​ការងារ​បំពាក់​បរិក្ខារ​ចរាចរណ៍ លើ​ខ្សែ​ផ្លូវ​ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨ ជា​លទ្ធផល​សម្រេចបាន ៧២,៧៤​ភាគរយ​។​

ឯកឧត្តម​ ស៊ុន ចាន់ថុល ក៏បាន​ជម្រាបជូន​ផងដែរ​អំពី​ការតភ្ជាប់​ប្រព័ន្ធ​លូទឹកកខ្វក់​ពី​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​មកកាន់​ប្រព័ន្ធ​លូ​មេ ហើយ​បង្ហូរ​ចូលទៅ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​សាងសង់​ដោយ​ក្រសួង​សាធារ​ណ​ការ និង​ដឹកជញ្ជូន ក្រោម​ប្រាក់កម្ចី​ពី​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​សាងសង់​រួច​ក្នុង​ជំហាន​ទី​១ និង​បច្ចុប្បន្ន​ក្រសួង​កំពុង​សិក្សា​ជាមួយ​ភាគី​កូរ៉េ​បន្ថែមទៀត​នៅក្នុង​ជំហាន​ទី​២ ដើម្បី​ពង្រីក​សមត្ថភាព​នៃ​ការ​ចម្រោះ​ទឹក​កខ្វក់​នៅក្នុង​ក្រុង​សៀមរាប និង​លើកកម្ពស់​សុខុមាលភាព​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

គម្រោង​ផ្លូវ​៣៨​ខ្សែ​នេះ​អនុវត្ត​ដោយ​អង្គភាព​សាងសង់​ចំនួន​ប្រាំបី រួមមាន​៖ ១- កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់ នៃ​នាយកដ្ឋាន​វិស្វកម្ម ២- កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣-កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤-អគ្គនាយកដ្ឋាន​សាធារណការ ៥- អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦-នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ ៧- នាយកដ្ឋាន ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨-មន្ទីរ​សា​ធា​រណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមការងារ​អន្តរក្រសួង​ចំនួន៩​ក្រុម ដើម្បី​ធានាបាន​នូវ​គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល និង​សម្រេច​ការ​ងារ​ឱ្យបាន​ទាន់ពេលវេលា​។​

គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប ខេត្តសៀមរាប​នេះ មាន​គោលដៅ​ប្រែក្លាយ​ក្រុង​សៀមរាប ខេត្តសៀមរាប​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ ឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាច​ទាក់ទាញ​ភ្ញៀវ​ទេស ចរ​បាន​កាន់តែច្រើន​សំដៅ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការតភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ទៅកាន់​តំបន់​ដាច់ស្រយាល​​៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ